ឧត្តរមានជ័យ ៖ នាព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩ មន្ទីរទេសចរណ៍ខេត្តឧត្តរមានជ័យ ដោយមានការសហការជាមួយរដ្ឋបាលក្រុងសំរោង ក្នុងនាមក្រុងបេក្ខភាព បានរៀបចំប្រារព្ធទិវាជាតិទីក្រុងស្អាត លើកទី៧ នៅបរិវេណសួនច្បារក្រុងសំរោង ខេត្តឧត្ដរមានជ័យ។
ពិធីនេះ ប្រព្រឹត្តិទៅក្រោមអធិបតីភាព លោក លៀម សុដា អភិបាលខេត្តឧត្តរមានជ័យ ស្តីទី លោក យឹម ធិន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្តឧត្តរមានជ័យ អភិបាលរងខេត្ត មេបញ្ជាការកងកម្លាំងទាំងបីនៅក្នុងខេត្ត លោកអភិបាលក្រុង លោក លោកស្រី ប្រធានមន្ទីរនានាជុំវិញខេត្តឧត្តរមានជ័យ និងមានការចូលរួមពីសំណាក់ លោកចៅសង្កាត់ទាំង៥ មេភូមិគ្រប់ភូមិ កងកម្លាំងទាំងបី យុវជនសហភាពសហព័ន្ធយុវជនកម្ពុជា យុវជនកាយរិទ្ធិ យុវជនកាកបាទក្រហម លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស នៃវិទ្យាល័យទាំង២ ក្នុងក្រុង អង្គការសង្គមស៊ីវិល និង អាជីវករ ព្រមទាំងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ៕
Source: Kampuchea Thmey Daily
0 Comments