Ad Code

ការិយាល័យ​រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់ និង​ភូមិបាល​ខណ្ឌ​ព្រែក​ព្នៅ សុំ​ឲ្យ​ប្រជា ពលរដ្ឋ​នៅ​សង្កាត់​ព​ន្សាំ​ង ត្រៀម​ឯកសារ​ពាក់ព័ន្ធ​ដីធ្លី​របស់ខ្លួន ​ដើម្បី​ចុះបញ្ជី



ភ្នំពេញ ៖ ក្នុង​ឱកាស​ប្រជុំ​ផ្សព្វផ្សាយ ប្រកាស​តំបន់​វិនិច្ឆ័យ​ដែល​មាន​លក្ខណៈ​ជា​ប្រព័ន្ធ ស្ថិតក្នុង​សង្កា​ត់ព​ន្សាំ​ង ខណ្ឌ​ព្រែក​ព្នៅ នា​ព្រឹក​ថ្ងៃទី​០៦ ខែ​មិនា ឆ្នាំ​២០១៩​នេះ លោក ស៊ូ ស៊ីវ​ត្ថា ប្រធានការិយាល័យ​រៀបចំ​ដែនដី នគរូបនីយកម្ម​សំណង់ សុរិយោដី និង​ភូមិបាល​ខណ្ឌ​ព្រែក​ព្នៅ និង​ជា​ប្រធាន​ក្រុម​វាល បាន​ថ្លែងថា ក្រុមការងារ​បច្ចេកទេស ចាប់ដំណើរការ ការងារ​ចុះបញ្ជី​ដីធ្លី​ដែល​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​តាម​ភូមិ​ទាំង​២៤ នៃ​សង្កា​ត់ព​ន្សាំ​ង ខណ្ឌ​ព្រែក​ព្នៅ ចាប់ពី​ថ្ងៃទី​០៦ ខែ​មិនា នេះ​តទៅ​ដោយ​ចាប់ផ្ដើម​ពី​ភូមិ​ឧសភា​មុនគេ​។



ការចុះបញ្ជី​នេះ ក្រុមបច្ចេកទេស ឬ​ក្រុម​វាល នឹង​ចុះទៅ​ស្រង់​ទិន្នន័យ​វាស់វែង កំណត់​ព្រំដី ដើម្បី​កសាង​ប្លង់​សុរិយោដី​និង​បញ្ជី​ឈ្មោះ​ម្ចាស់​ដី​ដោយ​សហការ​ជាមួយ​មន្ដ្រី​សង្កាត់​និង​មេភូមិ​។ ដូចនេះ​នៅពេលដែល​មេភូមិ​ជូនដំណឹង​ដល់​បងប្អូន​ស្នាក់នៅ​នោះ សូម​បងប្អូន​ត្រៀម​ឯកសារ​ដែល​ពាក់ព័ន្ធ​នឹង​ការកាន់កាប់​ដីធ្លី របស់​បងប្អូន រៀបចំ​ព្រំដី​ដោយ​បោះ​បង្គោលព្រំ និង​មានការ​ឯកភាព​ពី​ម្ចាស់​ដី​ជាប់​ព្រំ​ព្រមទាំង​ដោះស្រាយ​ទំនាស់​ផ្សេងៗ ឲ្យ​បាន​រួចរាល់ និង​ត្រៀមខ្លួន​ចង្អុលបង្ហាញ ក្រុមបច្ចេកទេស​ពី​ព្រំដី​ដែល​បងប្អូន​កាន់កាប់ ដើម្បី​ធ្វើ​ឲ្យ​ដំណើរការ​នៃ​ការចុះបញ្ជី​នេះ ប្រព្រឹត្តិទៅបាន​ដោយ​រលូន ប្រកបដោយ​ប្រសិទ្ធភាព​។



លោក សុខ សម្បត្តិ អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​ព្រែក​ព្នៅ បាន​មានប្រសាសន៍ថា​ ដី​គឺជា​អាយុ​ជីវិត​របស់​ប្រជាពលរដ្ឋ ដូចនេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ សហការ​ឲ្យ​បាន​ល្អ​ប្រសើរ​ជាមួយ​ក្រុមការងារ ព្រោះ​ការ​ចុះ​បញ្ជី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ បាន​ផ្តល់​នូវ​សារប្រយោជន៍​ដល់​បងប្អូន ប្រជាពលរដ្ឋ ដោយ​ធានា​បាន​នូវ​ភាព​កក់ក្តៅ សុវត្ថិភាព​ដីធ្លី និង​សិទ្ធិ​កាន់កាប់​ដីធ្លី​ពេញលេញ ហើយ​វិញ្ញាបនបត្រ​សំគាល់​ម្ចាស់​អចលនវត្ថុ​ទៀតសោត មាន​សារៈសំខាន់​សំរាប់​ធ្វើជា​ភស្តុតាង នូវ​ការ​កាន់កាប់​ដីធ្លី​របស់​ខ្លួន និង​ចៀសវាង​បាន​នូវ​ការ​រំលោភបំពាន​លើដី​ធ្លី​។ ប័ណ្ណ​នេះ បងប្អូន​អាច យក​ទៅ​ដាក់​ធនាគារ ដើម្បី​យក​ថវិកា មក​ប្រកប​របរ​អាជីវកម្ម​ផ្សេងៗ​បាន​ថែមទៀត​។ ម្យ៉ាងទៀត​វា​មាន​សារៈសំខាន់​ដល់ រដ្ឋ​ព្រោះ​វា ផ្តល់​លទ្ធភាព​យ៉ាង​ធំធេង​ក្នុង​ការ​គ្រប់គ្រង​ដីធ្លី និង​រៀបចំ​ឲ្យ​មាន​សណ្តាប់​ធ្នាប់​ល្អ​ប្រសើរ និង​សម្រួល​ដល់​ការធ្វើផែនការ ប្រើប្រាស់​ដីធ្លី​បាន​សមស្រប​និង​គ្រប់គ្រង​ដីធ្លី​បានល្អ​ប្រសើរ ជា​មូលដ្ឋាន​ឲ្យ​រដ្ឋ​គិតគូរ​ប្រមូល​ចំណូល​ថវិកាជាតិ​និង​ផ្តល់ លក្ខណៈ​ងាយស្រួល​ក្នុងការ​ជំរុញ កិច្ចការ​វិនិយោគ​លើកស្ទួយ​សេដ្ឋ​ជាតិ​បាន​កាន់តែ​ប្រសើរ។



លោក ប៊ិន សូ​ឈី អនុប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង សុរិយោដី រាជធានី​ភ្នំពេញ បាន​លើក​ឡើង​ថា ការចុះបញ្ជី​ដីធ្លី​មាន​៥​ដំណាក់កាល គឺ​ការកំណត់​តំបន់​វិនិច្ឆ័យ ការបើក​វគ្គ​បណ្ដុះបណ្ដាល ការ​ចុះ​វាស់វែង​ស្រង់​ទិន្នន័យ​ក្បាលដី ការ​បិទ​ផ្សាយ​ជា​សាធារណៈ នូវ​ទិន្នន័យ​នៃ​ការចុះបញ្ជី​ដី​ក្នុង​តំបន់​វិនិច្ឆ័យ និង​ការចែក​វិញ្ញាបនបត្រ​សំគាល់​ម្ចាស់​អចលនវត្ថុ​។​កម្មវិធី​អនុវិស័យ​រដ្ឋបាល​ដីធ្លី រាជធានី​ភ្នំពេញ​ដែល​ចាប់​ដំណើរការ​តាំងពី​ឆ្នាំ​២០០៣​មក​នោះ​អនុវត្ត​បាន​៦៧​សង្កាត់ ក្នុងចំណោម​១០៥​សង្កាត់​ដោយ​ចុះ​ប្រមូល​ទិន្នន័យ​បាន​ចំនួន​២៣៨ ០០០​ក្បាលដី ក្នុង​នោះ មាន​ខណ្ឌ​៣​ដែល​បាន​ចុះបញ្ជី​ចប់​ជា​ស្ថាពរ គឺមាន​ខណ្ឌទួលគោក ខណ្ឌ សែន​សុខ និង​ខណ្ឌដូនពេញ​៕




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu