ឧត្តរមានជ័យ ៖ មានគ្រោះអគ្គិភ័យឆេះផ្ទះមួយខ្នងបានកើតឡើងកាលពីវេលាម៉ោង០៨និង៤៥នាទី ព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩ នៅភូមិទួលទ្រាស ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ជន រះ ភេទប្រុស អាយុ៥៧ឆ្នាំ រស់នៅភូមិ/ឃុំខាងលើ មុខរបរ ជាមេឃុំលំទង។ សម្ភារៈដែលរងការខូចខាតរួមមាន ៖ ផ្ទះទំហំ៩.៥០ម៉ែត្រ x១៧ម៉ែត្រ ថ្មក្រោម ឈើលើ ឆេះខូចខាត២០% និងសម្ភារៈមួយចំនួនទៀត។
សមត្ថកិច្ចបានឲ្យដឹងទៀតថា មូលហេតុដែលបណ្តាលឲ្យមានអគ្គិភ័យឆាបឆេះផ្ទះខាងលើនេះ មកពីទុស្សេខ្សែភ្លើង។ ករណីនេះ អធិការនគរបាលស្រុក បានដឹកនាំកម្លាំង និងរថយន្តពន្លត់អគ្គិភ័យ១ គ្រឿង ជួយអន្តរាគមន៍ពន្លត់ឲ្យរលត់ទាំងស្រុង នៅវេលាម៉ោង០៩និង៤០នាទី ថ្ងៃ ខែឆ្នាំដដែល ក្នុងនោះមានការចូលរួមពីរថយន្តក្រុមហ៊ុន លឹម ហេង គ្រុប ១គ្រឿង ម៉ូតូរ៉ឺម៉កទឹក និង សមត្ថកិច្ច មហាជនជាច្រើននាក់ផងដែរ៕
Source: Kampuchea Thmey Daily
0 Comments