Ad Code

សង្ស័យ​ជា​មនុស្ស​វិកលចរិត​ រត់​កណ្ដាល​ផ្លូវ​ ត្រូវ​រថយន្ត​បុក​ស្លាប់​ទាំង​យប់



បាត់ដំបង​ ៖​ យុវជន​ម្នាក់​ ដែល​អ្នកភូមិ​បាន​អះអាង​ថា សង្ស័យ​ជា​មនុស្ស​វិកលចរិត ត្រូវ​រថយន្ត​បុក​ស្លាប់​ភ្លាមៗ​នៅ​កណ្ដាល​ទ្រូងផ្លូវ បន្ទាប់ពី​ជន​មិន​ស្គាល់​អត្តសញ្ញាណ​រូប​នេះ បាន​រត់ឡើង​ទៅលើ​ផ្លូវ​ជាតិ​ទាំង​យប់​ងងឹត ស្រប​ពេល​ដែល​រថយន្តក្រុង​របស់​ក្រុមហ៊ុន វីរៈ​ប៊ុន​ថាំ មកដល់។

តាម​ការរៀបរាប់​ពី​លោក អនុសេនីយ៍ឯក ស៊ុន រ៉ា នាយប៉ុស្តិ៍​រដ្ឋបាល ឫស្សី​ក្រាំង​បាន​បញ្ជាក់ថា នៅមុននេះ​ប្រហែល ២ ថ្ងៃ គេ​សង្កេត​ឃើញថា ជនរងគ្រោះ​រូបនេះ បាន​ដើរ​តត្រុក​តាមផ្លូវ​ទៅវិញ ទៅមក ដោយ​គេ​សង្ស័យថា ជាម​នុស្ស​វិកលចរិត។

លោកនាយ​ប៉ុស្តិ៍​បាន​បន្តថា លុះ​នៅវេលា​ម៉ោង​១១​និង​៣០​នាទី​យប់ ថ្ងៃទី​១១ ខែ​មីនា ឆ្នាំ​២០១៩ លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ត្រង់ ចន្លោះ បង្គោល​គីឡូម៉ែត្រ​លេខ​២២២ និង ២២៣ ក៏​ស្រាប់តែ​គេ​ឃើញ​យុវជន​រូបនេះ បាន​បណ្ដើរ​ម៉ូតូ​១ គ្រឿង យកមក​ចត​ទុកចោល​លើផ្លូវ​លំ ស្ថិតនៅ​ក្នុងភូមិ​ថ្នល់​បត់ ឃុំ​ឫស្សី​ក្រាំង ស្រុក​មោង​ឬ​ស្សី ខេត្តបាត់ដំបង ហើយ​បាន​រត់ឡើង​ទៅលើ​ផ្លូវជាតិ ស្របពេល​ដែល​មាន​រថយន្ត​មួយ​គ្រឿង​មកដល់ ក៏បាន​បុក​ស្លាប់​នៅ​ទីនោះ​តែម្តង។

រថយន្តក្រុង​គឺជា របស់​ក្រុមហ៊ុន វីរៈ​ប៊ុន​ថាំ ពាក់​ស្លាក​លេខ​ភ្នំពេញ​3A8826ធ្វើដំណើរ ពី​បាត់ដំបង ទៅ​ភ្នំពេញ រីឯ​ម៉ូតូ​ដែល​ជនរងគ្រោះ​ទុកចោល​នោះ​ គ្មាន​កូនសោ​បញ្ឆេះ ម៉ាក ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ពោធិ៍សាត់​1D6539 ដោយ​បច្ចុប្បន្ន​រថយន្ត និង​ម៉ូតូ ត្រូវបាន​កម្លាំង​នាំ​យក​រក្សាទុក នៅ​ប៉ុស្តិ៍​ឫស្សី​ក្រាំង ជា​បណ្ដោះអាសន្ន ចំណែក សព បាន​យក​ទៅ​តម្កល់​ទុក​នៅ​វត្ត​ស្វាយ​ប្រហោង រង់ចាំ​ក្រែង​មាន​អ្នក​ស្គាល់៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu