Ad Code

យុវជន​ម្នាក់​ យក​កាំបិត​អារ.ក​សម្លាប់​ខ្លួនឯង​ ដោយ​មិន​ដឹង​មូលហេតុ



រតនគិរី​ ៖​ យុវជន​ម្នាក់ បាន​សម្រេច​ចិត្ត​បញ្ចប់​ជីវិត​ខ្លួនឯង​ ដោយ​យក​កាំបិត​អារ.ក​សម្លាប់​ខ្លួន​ឯង​នៅ​លើ​ផ្ទះ។

ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ​ បាន​កើតឡើង​ ដោយសារ​សាច់ញាតិ​ជនរងគ្រោះ​បាន​ប្រទះឃើញ​នៅ​វេលា​ម៉ោង ៨​និង​៤៥​នាទី​ព្រឹក​ ថ្ងៃ​ចន្ទ ៦​កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០១៩​កន្លងទៅ នៅលើផ្ទះ​ជនរងគ្រោះ ស្ថិតក្នុង​ភូមិ​ថ្មដា សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ខេត្តរតនគិរី។

នាយ​ប៉ុស្តិ៍​សង្កាត់​បឹង​កន្សែង លោក គង់ សេរីភាព បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ស្លាប់​ក្នុង​ករណី​អា​រ.ក​នឹង​កាំបិតប៉័ង​តោ​សម្លាប់​ខ្លួនឯង បន្ទាប់ពី​សាច់ញាតិ បាន​ឡើងទៅ​លើផ្ទះ ក៏​ប្រទះឃើញ​ជនរងគ្រោះ​ដេកស្លាប់​បាត់ទៅហើយ។ ជនរងគ្រោះ​ឈ្មោះ ឆែម សែន ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ជាងសំណង់។

លោកនាយ​ប៉ុស្តិ៍​បាន​បន្តថា តាម​ការបញ្ជាក់​ពី​លោក យ៉​ន ឆែម ត្រូវជា​ឪពុក​ជនរងគ្រោះ​ថា កូនប្រុស​គាត់​មាន​ចរិត​ប្លែក តាំងពី​ត្រឡប់​មកពី​ធ្វើ​សំណង់​នៅ​ស្រុក​វើ​ន​សៃ​វិញ ​ដោយ​ការនិយាយស្ដី ហាក់​និយាយ​ច្រើន ហើយ​និយាយ​ផ្ដេសផ្ដាស​ខុស​ពី​ធម្មតា​ បើតាម​ជំនឿ​ថា កូន​គាត់​ត្រូវ​ព្រាយ​បិសាច​ចូល​ហើយ។

សមត្ថកិច្ច​វិទ្យាសាស្ត្រ​បច្ចេកទេស​នៃ​ស្នងការ​នគរបាល​ខេត្ត​បាន​ចុះ​ត្រួតពិនិត្យ ធ្វើ​កោសល្យវិច័យ ឃើញថា សាកសព​ពិតជា​អា​រក​សម្លាប់​ខ្លួនឯង​ពិតប្រាកដ​មែន មិនមែន​រឿង​អ្វី​នោះទេ។

សមត្ថកិច្ច​ក្រោយពី​បានធ្វើ​កោសល្យវិច័យ​ហើយ​នោះ ក៏​ប្រគល់​សព​ទៅ​ឲ្យ​សាច់ញាតិ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu