Ad Code

វង្ស​ណ​យ ប៉ះ រុង​រ៉ាត់ ឯ វង្ស វិឆ័យ ប៉ះ ហាន់​មើ នៅ​សង្វៀន​គូ​បូ​តា​ស្ទឹងមានជ័យ



វង្ស ណ​យ អ្នក​ប្រដាល់​កម្ពុជា នៃ​ក្លិប​កុលបុត្រ​គុន​ខ្មែរ និង វង្ស វិឆ័យ​អ្នក​ប្រដាល់​ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១ ត្រូវគេ​ផ្គូ​អោយ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ នៅលើ​សង្វៀន​គូ​បូ​តា​ស្ទឹងមានជ័យ នា​យប់​ថ្ងៃ​សុក្រ​ទី​១៥​ មីនា​ ២០១៩​នេះ។

វង្ស ណ​យ គេ​នឹងត្រូវ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ រុង​រ៉ាត់ ភុម​ផាន់​មួង (Ruong Rat Phumphanmoeung)​។​ ពួកគេ​ទាំងពីរ នឹង​ជួប​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៧០​គីឡូក្រាម។

រុង​រ៉ាត់ ភុម​ផាន់​មួង គេ​ធ្លាប់​មក​ប្រកួត​នៅ​កម្ពុជា​ប៉ុន្មាន​លើក​ហើយ​កន្លងមក ។​អ្នក​ប្រដាល់​ថៃ​រូបនេះ ខ្លាំង​គួរសម​ដែរ។ នេះ​បើតាម​អ្នកដឹកនាំ​កីឡាករ​ថៃ​មក​ប្រកួត​អោយដឹង។

ទោះជា​យ៉ាងណា រុង​រ៉ាត់ ភុម​ផាន់​មួង ជួប​ជាមួយ​វង្ស​ណ​យ​លើក​នេះ ក៏​មិនជា​ធានា​ប៉ុន្មាន​ដែរ ព្រោះ​វង្ស ណ​យ គេ​បាន​ត្រៀមខ្លួន​យ៉ាង​ល្អ សម្រាប់​ការប្រកួត​នេះ ។ យ៉ាងណា វង្ស ណ​យ លើក​នេះ អាច​ថា​គេ​មានការ​ប្រុងប្រយ័ត្ន​ជាង​មុន ដែល​ធ្វើអោយ​រុង​រ៉ាត់ ភុម​ផាន់​មួង ពិបាក​សង្ឃឹម​ឈ្នះ​ណាស់។​
​រុង​រ៉ាត់ ភុម​ផាន់​មួង បើតាម​អ្នក​ផ្គូផ្គង​ឲ្យ​ដឹង​នោះ គេ​មាន​កំនត់ត្រា​ប្រកួត​៩៨​លើក ឈ្នះ​៧៤​លើក ចាញ់​២០​លើក ស្មើ​០៤​លើក និង​ធ្លាប់​វាយ​ដៃគូ​អោយ​សន្លប់​ជាង​២០​លើក​ឯណោះ ។ តែបើ​ធៀប​ជាមួយ​ប្រវត្តិ​ប្រកួត​របស់​វង្ស ណ​យ គឹ​នៅតែ​តិចជាង​ដែរ ដោយ​វង្ស ណ​យ មានកំណត់​ត្រា​ប្រកួត​រហូតដល់​២០៣​លើក ឈ្នះ​១៦១​លើក ចាញ់​៣៧​លើក និង​ស្មើ​៥​លើក។​

ទោះជា​យ៉ាងនេះ​ក្តី វង្ស ណ​យ​មិនអាច​មើលងាយ រុង​រ៉ាត់ ភុម​ផាន់​មួង បានឡើយ ព្រោះ​អ្នក​ប្រដាល់​ថៃ​រូបនេះ គេ​ក៏​ល្អ​មិន​ចាញ់​វង្ស ណ​យ​ប៉ុន្មាន​ដែរ។

ចាំមើល វង្ស ណ​យ និង រុង​រ៉ាត់ ភុម​ផាន់​មួង នេះ តើន​រណា​ជា​អ្នកឈ្នះ ?​ក្នុងការ​ជួបគ្នា​លើកដំបូង​នេះ។ វង្ស ណ​យ គេ​ប្រកួត​ចុងក្រោយ​នេះ វាយ​ចាញ់​អ្នក​ប្រដាល់​ថៃ​ចែគ ស្យ៉ា​ម ដោយ​ពិន្ទុ កាលពី​ថ្ងៃទី​០៣​មីនា​កន្លងទៅនេះ។

ចំពោះ វង្ស វិឆ័យ អ្នក​ប្រដាល់​ក្លិប​កងពលតូច​ទ័ព​ពិសេស​ឆ័​ត្រ​យោង​៩១១​ត្រូវ​ផ្គូ​ជាមួយ​អ្នក​ប្រដាល់​ថៃ​ឈ្មោះ ហាន់​មើ ចាក់​ក្រ​យ៉ាន​មួយ​ថៃ​(Hanmer Chak Kravan Muay Thai)​ពីរ​នាក់​នេះ នឹង​ជួប​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៧០​គីឡូក្រាម ។​ពីរ​នាក់​នេះ មិនដែល​ជួបគ្នា​ទេ​កន្លងមក។

វង្ស វិឆ័យ ប្រកួត​ចុងក្រោយ​នេះ (១៦​កុម្ភៈ​២០១៩) បាន​វាយ​ឈ្នះ​យ៉ា​ម ខេមរា អ្នក​ប្រដាល់​ក្លិប​រស្មី​កុមា​កំព្រា​ដោយ​ប្រកួត​គ្នា​ក្នុង​ទម្ងន់​៧០​គីឡូក្រាម។ វិឆ័យ ជា​អ្នក​ប្រដាល់​ស្រករ​ក្រោយ ដែល​សព្វថ្ងៃ​កេរ្តិ៍ឈ្មោះ​របស់គេ​កំពុង​ត្រូវបាន​គេ​ចាប់អារម្មណ៍​គួរសម​ដែរ ។ វិឆ័យ មាន​កាយសម្បទា​រឹងមាំ វាយ​ខ្លាំង ហើយ​វាយ​មិនចេះ​ខ្លាច​គូប្រកួត​នោះទេ ។ ពោលគឺ វិឆ័យ​វាយ​សម្រុកចូល​ដោយ​មិន​ញញើត ជាមួយនឹង​កណ្តាប់ដៃ​ខ្លាំង សន្ទុះ​ទាត់​ក៏​ខ្លាំង ជង្គង់​កែង​ក៏​ល្អ​ថែមទៀត។

ហាន់​មើ គេ​ក៏​ជា​អ្នក​ប្រដាល់​ស្រករ​ក្រោយ​ដែរ ហើយ​អ្នក​ប្រដាល់​រូបនេះ ក៏​វាយ​ខ្លាំង​មិន​ចាញ់​វង្ស វិឆ័យ ប៉ុន្មាន​ដែរ​។​អ្នក​ប្រដាល់​រូបនេះ ក៏​វាយ​សម្រុក​មិនចេះ​ខ្លាច​គូប្រកួត​ដែរ ។

យ៉ាងណា សម្រាប់​ការប្រកួត​លើក​នេះ គេ​មិនអាច​ទាយ​មុន​ថា វង្ស វិឆ័យ​អាច​ឈ្នះ​អ្នក​ប្រដាល់​ថៃ​ហាន់​មើ នោះឡើយ។ ការប្រកួត​ចុងក្រោយ វង្ស វិឆ័យ បាន​វាយ​ឈ្នះ​យ៉ា​ម ខេមរា​ដោយ​ពិន្ទុ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu