Ad Code

ក្មេង​ទំនើង​២​ក្រុម ​វាយតប់​គ្នា​ទាំង​ហ្វូង​ ក្នុង​ពិធី​មង្គលការ ​បណ្តាល​អោយ​មនុស្ស​ម្នាក់​រង​របួស​ធ្ងន់



ឧត្តរមានជ័យ ​៖​ ក្មេង​ទំនើង​២​ក្រុម ​វាយតប់​គ្នា​ទាំង​ហ្វូង​ ក្នុង​ពិធី​មង្គលការ ​បណ្តាល​អោយ​មនុស្ស​ម្នាក់​រង​របួស​បែក​ក្បាល​ កាលពី​យប់​ថ្ងៃ​ទី​១១ ឈាន​ចូល​ថ្ងៃ​ទី​១២ ខែ​មីនា ឆ្នាំ​២០១៩ ស្ថិត​ក្នុង​ភូមិ​អូរ​សោម ឃុំ​ត្រពាំង​ប្រាសាទ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ។

សមត្ថកិច្ច​បាន​អោយ​ដឹង​ថា ជនរងគ្រោះ​មាន​ឈ្មោះ ឃាន ថ្លែន ភេទ​ប្រុស​អាយុ ២១​ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ ​បាន​រង​របួស​ធ្ងន់ ​​ហើយ​ពុំ​ដឹងថា អ្នកណា​ជា​អ្នក​វាយ​នោះ​​ឡើយ ​ដោយសារ​មនុស្ស​ច្រើន​ពេក​ក្នុង​កម្មវិធី​នោះ។

បច្ចុប្បន្ន សមត្ថកិច្ច​​កំពុង​ស្រាវជ្រាវ ចំណែក​ជនរងគ្រោះ ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​ព្យាបាល​នៅ​មណ្ឌល​សុខភាព ស្រុក​អន្លង់វែង៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu