Ad Code

លោក​ហែម គី​រី ៖ ​កីឡាករ​ហែល​ទឹក​វ័យក្មេង​៣​រូប ដែល​ហ្វឹកហាត់​នៅ​ជប៉ុន​មានការ​រីកចម្រើន​ខ្លាំង



លោក​ហែម គី​រី អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក បាន​អះអាង​អោយដឹងថា កីឡាករ​ថ្នាល​របស់​កម្ពុជា​ចំនួន​៣​រូប ដែល​កំពុងតែ​ហ្វឹកហាត់​នៅ​ប្រទេស​ជប៉ុន​នោះ កំពុង​តែមាន​ការរីក​ចម្រើន​ខ្លាំងណាស់។

លោក​អគ្គលេខាធិការ​អះអាង​ទៀតថា ពេលនេះ​ពួកគេ​ទើបតែ​ហ្វឹកហាត់​រយៈពេល​ខ្លី​ប៉ុណ្ណោះ​តែ​គេ​មានការ​ប្រែប្រួល​រីកចម្រើន​ច្រើន។ នៅ​ប្រទេស​ជប៉ុន​គេ​ត្រូវ​ហ្វឹកហាត់​មួយថ្ងៃ​១០​ម៉ោង គឺ​ពេលព្រឹក​ហាត់​៤​ម៉ោង និង​ល្ងាច​ហាត់​រយៈពេល​៦​ម៉ោង។ ពេលវេលា​ហ្វឹកហាត់ នឹងត្រូវ​បង្កើន​រហូត​ជាង​១០​ម៉ោង​នៅពេលដែល​ពួកគេ​មាន​ភាពស៊ាំ​ជាមួយនឹង​រយៈពេល​១០​ម៉ោង​នេះ។ អ្វី​ដែលជា​លក្ខណៈពិសេស​នោះ គឺ​ពួកគេ​ទ្រាំទ្រ​បាន​ជាមួយនឹង​កម្មវិធី​ហ្វឹកហាត់​ដ៏​តឹងតែង​នេះ។ ពួកគេ​ហ្វឹកហាត់​ទាំង​បច្ចេកទេស ហ្វឹកហាត់​កម្លាំង ហ្វឹកហាត់​ដង្ហើម។

កីឡាករ​ទាំង​៣​រូបនោះ គឺ​ឆោម ច័ន្ទ​ថន កីឡាករ​អ៊ួ​ង លី​ហេង និង កីឡាករ​ឌឿ​ន វ៉ា​ត់​ធី​ឌុន។ ពួកគេ​អមដោយ​គ្រូបង្វឹក​កម្ពុជា​មួយរូប​គឺ​លោក​ហែម​ថុ​ន ពន្លឺ​ទៅជា​មួយ។

នេះ​ជា​លើកដំបូង​ហើយ ដែល​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក បញ្ជូន​កីឡាករ​ឲ្យ​ទៅ​ហ្វឹកហាត់ រយៈពេល​យូរ​នៅឯ​ក្រៅប្រទេស។ ពួកគេ​ត្រូវ​ហ្វឹកហាត់​ទីនោះ​រយៈពេល​៦​ខែសឋ។ កីឡាករ​វ័យក្មេង​ទាំង​៣​រូបនេះ គឺជា​អត្ត​ព​លិ​ក​ត្រៀម​ស៊ី​ហ្គេម​លើក​ទី​៣០​នៅ​ប្រទេស​ហ្វីលីពីន​នា​ចុងឆ្នាំ​២០១៩​នេះ ស៊ី​ហ្គេម​លើក​ទី​៣១​ឆ្នាំ​២០២១​នៅ​ទីក្រុង​ហាណូយ​ប្រទេស​វៀតណាម និង ស៊ី​ហ្គេម​លើក​ទី​៣២​ឆ្នាំ​២០១២​ក្នុងខណៈដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu