Ad Code

គ្រាន់តែ​ស្តី​ឲ្យ​ថា​ កុំ​ជិះ​ម៉ូតូ​រោទ៍​ យក​កាំបិត​កាប់​ដាច់​ដៃ



កណ្តាល​ ៖​ អំពើហិង្សា​មួយ​ផ្តើម​ឡើង​ក្រោយ​សុរា​ចូលខ្លួន​ ធ្វើ​ឲ្យ​បុរស​ដែល​ជិះ​ម៉ូតូ​កាប់​អ្នក​ស្គាល់គ្នា​ដាច់​ដៃ​ម្ខាង​ដោយសារ​មាន​ពាក្យ​ស្តីថា​កុំ​ឲ្យ​រោទ៍​សំឡេង​ម៉ូតូ​។

ហេតុការណ៍​នេះ​ បាន​កើត​ឡើង​នៅ​ថ្ងៃអាទិត្យ​៤​រោច​ ខែផល្គុន​ ឆ្នាំច​ សំរឹទ្ធិស័ក ព​.​ស​២៥៦២​ត្រូវ​ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០១៩ វេលា​ម៉ោង​១៩​និង​២០​នាទី​យប់ នៅ​ចំណុច​ផ្ទះ​ជនរងគ្រោះ ឈ្មោះចាន់​ថេត ភូមិ​ទួល​មាស ឃុំ​អរិយ​ក្សត្រ​ស្រុក​ល្វា​ម ខេត្តកណ្តាល។



សាក្សី​និយាយ​ថា ​ជនរងគ្រោះ​ឈ្មោះ​ស៊ឹ​ម ចាន់​ថេត ភេទ​ប្រុស អាយុ​៣៦ឆ្នាំ ជនជាតិ​ខ្មែរ ទីលំនៅ​សព្វថ្ងៃ ភូមិ​ទួល​មាស ​ឃុំ​អរិយ​ក្សត្រ ស្រុក​ល្វាឯម ​ខេត្តកណ្តាល មុខរបរ​កសិករ រង​របួស​ដាច់​ក​ដៃ​ឆ្វេង​ត្រឹម​ក​ដៃ កំពុង​សម្រាក​ព្យាបាល​គ្លីនិក ២៤​ម៉ោង អរិយ​ក្សត្រ។

ជនសង្ស័យ​ឈ្មោះ កា ឆ​វ​ន្ត័ ភេទប្រុស ​អាយុ២៥​ឆ្នាំ ជនជាតិ​ខ្មែរ ទីលំនៅ​ភូមិ​ទួល​មាស ឃុំអរិយ​ក្សត្រ ស្រុក​ល្វាឯម ខេត្តកណ្តាល មុខរបរ​កម្ម​ករ​សំណង់ ជនសង្ស័យ​រត់​គេច​ខ្លួន​ក្រោយពេល​កើតហេតុ​ភ្លាមៗ។



សាក្សី​បាន​ឲ្យ​ដឹង​ទៀត​ថា មុន​ពេល​កើតហេតុ​ជន​ជនសង្ស័យ បាន​ផឹកស្រា​ស្រវឹង ហើយ​ជិះ​ម៉ូតូ​រោទ៍​យ៉ាង​ខ្លាំង​នៅមុខ​ផ្ទះ​ជនរងគ្រោះ។ ពេលនោះ​ជនរងគ្រោះ​ឈ្មោះ​ស៊ឹ​ម ចាន់​ថេត ប្រាប់​ទៅ​ជនសង្ស័យ​ឈ្មោះ ការ ឆ​វ័ន្ត ថា​ឯង​កុំមក​រោទ៍​ម៉ូតូ នៅមុខ​ផ្ទះ​អញ។ ឈ្មោះ​កា ឆ​វ័ន្ត ជនសង្ស័យ ស្រវឹងស្រា ឆេវឆាវ ខឹង​ជនរងគ្រោះ​ឈ្មោះ​ស៊ឹម ចាន់ ថេត ថា​ឲ្យ បាន​ជិះ​ម៉ូតូ​ដែល​ខ្លួន​ជិះ​ស្រាប់ យក​កាំបិត ហើយ​លបចូល​កាប់​ឈ្មោះ ស៊ឹម ចាន់​ថេត ដែល​ឈរ​នៅ​គល់​ស្វាយ​មុខ​ផ្ទះ មិនដឹង​ខ្លួន បណ្ដាល​ឲ្យ​ដាច់​ករ​ដៃ​ខាងឆ្វេង​តែម្តង។ ករណី​ខាងលើ​នេះ កម្លាំង​ប៉ុស្តិ៍​កំពុង​បន្ត ស្រាវជ្រាវ ស្វែងរក​ចាប់​ជនសង្ស័យ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu