Ad Code

លោកជំទាវ​ម៉ែន សំអន​បួងសួង​សុំ​សេចក្តីសុខ​សប្បាយ​ជា​រៀងរហូត​ទូទាំង​នគរ​កម្ពុជា ​ក្នុង​ពិធី​អភិសេក​ព្រះព្រហ្ម



ភ្នំពេញ ៖ លោកជំទាវ​កិ​ត្ដិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧ​ប​នាយក​រដ្ឋមន្ដ្រី រដ្ឋមន្ដ្រី ក្រសួង​ទំនាក់​ជាមួយ​រដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច បាន ធ្វើ​ពិធីបួងសួង​សុំ​សេចក្តី​សុខ​សប្បាយ​ពោរពេញ​ដោយ​សុខសន្តិភាព​សម្រាប់​នគ​រ​កម្ពុជា​បន្ត​ទៀត​ជា​រៀង​រហូត​ក្រោម​មាគ៌ា​ដឹកនាំ​ប្រកបដោយ​កិត្តិ​បណ្ឌិត​របស់​ស​ម្តេ​ចតេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា​។



លោកជំទាវ​ធ្វើការ​បួងសួង​នេះ​ ខណៈ​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​អភិសេកព្រះ​ព្រហ្ម ព្រះ​ភិ​រុណ ព្រះ​នាង​ទេព​សុវណ្ណ​មច្ឆា មក​តម្កល់ នៅ​បរិវេណ ទីស្ដីការក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា និង អធិការកិច្ច ស្ថិតនៅក្នុង សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ សុំ​សេចក្ដីសុខ សេចក្ដីចម្រើន កាលពី​ល្ងាច​ថ្ងៃ​ពុធ ១៥​កើត ខែផល្គុន ឆ្នាំច​សំរឹទ្ធិស័ក​ព​.​ស ២៥៦២​ត្រូវ​និង​ថ្ងៃទី​២០ មីនា ឆ្នាំ​២០១៩។ ​ទស្សនៈ​ព្រះពុទ្ធសាសនា​ជា​កម្លាំង​ដឹកនាំ​ចរិយា​ធម៌​សង្គម​។



លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​បាន​ឩ​ទ្ទិស​កុសល​ផល​បុណ្យ​ ដែល​មកពី​ពិធី​បុណ្យពុទ្ធាភិសេក​បួងសួង​សូម​ឲ្យ​វត្ថុ​ស័ក្តិសិទ្ធិ​ក្នុង​លោក​ តាម​ថែរក្សា​ប្រមុខ​ដឹកនាំ​ប្រទេស​កម្ពុជា ​ដែល​មាន​សម្តេច​តេ​ជា ហ៊ុន សែន​ជា​នាយករដ្ឋមន្ត្រី​មាន​សុខ​ភាពល្អ​អាយុ​យឺនយូរ​ដើម្បី​បន្ត​ដឹកនាំ​នាវា​កម្ពុជា​ឆ្ពោះទៅ​ការ​រីក​ចម្រើន​បន្ថែម​ទៀត​ ជ្រក​ក្រោម​ម្លប់​សន្តិភាព​ ដែល​មនុស្ស​ក្នុង​ពិភពលោក​ប្រាថ្នា​ចង់បាន​។



សូម​បញ្ជាក់​ថា ពិធី​អភិសេក​ព្រះព្រហ្ម .​ព្រះ​ភិ​រុណ .​ព្រះ​នាង​ទេព​សុវណ្ណ​មច្ឆា មក​តម្កល់​នៅ​បរិវេណ ក្រសួង​ទំនាក់ទំនង​ជាមួយ រដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច​នេះ តាម​ជំនឿ​សាសនា​ប្រពៃណី​របស់​ខ្មែរ​យើង គឺ​សុំ​សេចក្ដីសុខ សេចក្ដី ចម្រើន ដល់​មន្ដ្រីរាជការ សព្វមុខ​នាម៉ឺនមន្ត្រី ឲ្យ​ទទួលបាន​លាភ​ពរជ័យ​សិរី​សួស្ដី​ជា​រៀងរហូត។

ការរៀបចំ​បុណ្យពុទ្ធាភិសេក​នេះ គឺជា​ការ​បញ្ជាក់​នូវ​ដំណាក់កាល​ព្រះ​ប្រសូត្រ​និង​ដំណាក់​កាល​ព្រះ​វិន័យ ​ហើយ​ក៏​ស្រប​ទៅនឹង​ការរីកចម្រើន​និង​សុខសន្តិភាព​ពេញ​ផ្ទៃ​ប្រទេស​ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​ប្រកបដោយ​កិត្តិ​បណ្ឌិត​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា តែម្តង​ដែល​បាន​ជំរុញ​ឲ្យ​អភិវឌ្ឍន៍​យ៉ាង​ឆាប់រហ័ស​ទាំង​វិស័យ​ពុទ្ធចក្រ​និង​អាណាចក្រ​។ ទោះបី​យ៉ាង​ណា​ក៏​នៅ​មានប​ញ្ហា​ជាច្រើន​ដែល​ត្រូវ ដោះស្រាយ ដោយ​ឈរលើ​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​បាន ធ្វើការ​អំពាវនាវ ដល់​ពុទ្ធបរិស័ទ ទាំងអស់ មេត្តា​ចូលរួម​បំពេញ​កុសល​ទាំងឡាយ ដើម្បី​ជា​គុណ ប្រយោជន៍​ដល់​ការថែរក្សា ការពារ សេចក្តីសុខ​សន្តិភាព ស្ថេរភាព សាមគ្គីភាព ក្តី​សង្ឃឹម លើកស្ទួយ ការ​កសាង​ជាតិ ឆ្ពោះទៅ​រក​សេចក្តី​ថ្កុំថ្កើង​រុងរឿង សម្បូរ សប្បាយ​ទាំងឡាយ​ធ្វើដំណើរ​តាម​គន្លង​ព្រះធម៌ មាន​សេចក្តី​ជ្រះថ្លា ប្រមូល​ផ្តុំ​កម្លាំង​កសាង អរិយធម៌ វប្បធម៌ ប្រជាធិបតេយ្យ សេរី​ពហុបក្ស តាម​គោលការណ៍​នីតិរដ្ឋ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu