Ad Code

មន្ត្រី​អន្តោប្រវេសន៍ ត្រូវធ្វើ​លិខិត​ឲ្យ​បាន​ច្បាស់លាស់​ដល់​ជនបរទេស​និង​ស្នើ​គ្រប់​សមត្ថកិច្ច​ដែលមាន​ការ​ពាក់ព័ន្ធ​នៅតាម​មូលដ្ឋាន



រតនគិរី ៖ ការជំរុញ​ទៅដល់​មន្ត្រីនគរបាល​អ​ន្តោ​ប្រវេសន៍ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ពិន ពិសិដ្ឋ អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ នេះ​គឺ​នៅក្នុង​ពិធី​បើក​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ស្តីពី​ការងារ​គ្រប់គ្រង​ជនបរទេស​បែ​ប​អន្តោប្រវេសន៍ និង​លទ្ធផល​ការងារ​ដកហូត​ឯកសារ​រដ្ឋបាល​កម្ពុជា​មិន​ប្រក្រតី​ដែល​ជនបរទេស​កំពុងកាន់​កាប់​ប្រើប្រាស់ ការទទួល​ ការ​ដាក់​ពាក្យសុំ​ប្រកាស​ទទួលស្គាល់​និង​ប័ណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍​នៅ​ខេត្តរតនគិរី នា​ព្រឹក​ថ្ងៃ​ពុធ ១៥​កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​និង​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០១៩ ក្នុង​សាលប្រជុំ​ស្នងការដ្ឋាន​នគរបាល​ខេត្តរតនគិរី​។



នាយ​ឧ​ត្ត​ម​សេនីយ៍​បាន​សង្កត់ធ្ងន់​ថា មន្ត្រី​អន្តោប្រវេសន៍​ទាំងអស់​ត្រូវ​អនុវត្តតាម​ផែនការ​លេខ​០១០​ផ​,​ក ចុះ​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០១៥​របស់​ក្រសួងមហាផ្ទៃ​ស្តី​ពី​ការអនុវត្ត​ការងារ​គ្រប់គ្រង​ជនបរទេស​អន្តោប្រវេសន៍ ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ឲ្យ​បាន​ម៉ឺងម៉ាត់​។



លោកនាយ​ឧ​ត្ត​ម​សេនីយ៍​បាន​បន្ត​ថា​ ជនបរទេស​បែប​អន្តោប្រវេសន៍​ចែកចេញជា​៣%
១-​អន្តោប្រវេសន៍​បែប​ទស្សនកិច្ច ២- អន្តោប្រវេសន៍ វិនិយោគ ៣- អន្តោប្រវេសន៍​អចិន្ត្រៃយ៍​។

​ហើយ​ជនបរទេស​បែប​អន្តោប្រវេសន៍​ត្រូវ​មាន​ឯកសារ​ឲ្យ​បាន​គ្រប់គ្រាន់​តាមបែប​បទ​នីតិ​វិធី​របស់​ព្រះរាជាណាចក្រ​កម្ពុជា មន្ត្រី​អន្តោប្រវេសន៍​ត្រូវតែ​ធ្វើលិខិត​ឲ្យ​បាន​ច្បាស់លាស់​ដល់​ជនបរទេស​មិនត្រូវ​រើសអើង​ពូជសាសន៍​ឡើយ ហើយ​ស្នើ​ឲ្យ​គ្រប់​អធិការ​ក្រុង​ស្រុក​ធ្វើបញ្ជី​គ្រប់គ្រង​គ្រួសារ​ជនបរទេស​បែប​អន្តោប្រវេសន៍​នៅក្នុង​មូលដ្ឋាន​ដែល​ខ្លួន​គ្រប់គ្រង​ឲ្យ​បាន​ច្បាស់លាស់​ស្នើ​គ្រប់​បណ្ដា​សមត្ថកិច្ច​ដែលមាន​ការពាក់ព័ន្ធ​នៅតាម​មូលដ្ឋាន​ត្រូវ​ពិនិត្យ​និង​ប្រុងប្រយ័ត្ន​ក្នុង​ការចេញ​រាល់​ឯកសារ​រដ្ឋបាល​កម្ពុជា​ផ្សេ​ងៗ​ដល់​ជនបរទេស​។ និង​ត្រូវ​ជូនដំណឹង​ដល់​ប្រជាពលរដ្ឋ​ឲ្យ​ចេះ​រាយការណ៍​ជូន​ដល់​សមត្ថកិច្ច​ដែល​ជនបរទេស​មក​ស្នាក់នៅ​៕





Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu