Ad Code

គ្រឿងញៀន​ជាង​កន្លះ​គីឡូក្រាម ​ត្រូវ​បង្ក្រាប​ដោយ​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​អន្លង់វែង



ឧត្ដរមានជ័យ ​៖​ កងកម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​អន្លង់វែង ចំនួន​ប្រាំ​បី​នាក់ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ ងួន ទ្ធី​រិ​ទ្ធ មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ស្រុក​អន្លង់វែង បានធ្វើការ​បង្ក្រាប ទីតាំង​ចែកចាយ​ និង​រក្សា​ទុក​នូវ​សារធាតុ​ញៀន ក្នុង​ផ្ទះជួល​មួយ​កន្លែង ​ដោយ​រឹបអូស​បាន​សារធាតុ​ញៀន ជាង​កន្លះ​គីឡូក្រាម ​និង​ឃាត់ខ្លួន​បាន​បុរស​ម្នាក់ កាលពី​ថ្ងៃទី​០៣ ខែមីនា ឆ្នាំ​២០១៩ ស្ថិតនៅ​ភូមិ​អភិវឌ្ឍន៍ ឃុំ​អន្លង់វែង​ស្រុក​អន្លង់វែង ខេត្តឧត្ដរមានជ័យ។

បើតាម​ការ​ឲ្យ​ដឹងពី​សមត្ថកិច្ច​អាវុធហត្ថ​ស្រុក​ថា ​ជនសង្ស័យ ​ដែល​ធ្វើការ​ឃាត់ខ្លួន​បាន​ ចំនួន​០១​នាក់​នោះ​ ឈ្មោះ គឹម នៀង ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​ធ្វើ​ចម្ការ បច្ចុប្បន្ន រស់នៅ ភូមិ​ដីក្រហម ឃុំ​ត្រពាំង​ប្រាសាទ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ។

ជាមួយ​នឹង​ការ​ឃាត់​ខ្លួន​នេះ ​សមត្ថកិច្ច​បាន​​​ធ្វើការ​ដកហូត​​​វត្ថុ​តាង​ជា​សារធាតុ​ញៀន​ម្សៅ​ក្រាម ​ពណ៌ ស​ និង​សម្ភារៈ​ផ្សេងៗ ដូចខាងក្រោម ៖​ ១.​ម្សៅ​ក្រាម​ ពណ៌ស​(​ម៉ា​ទឹកកក​)​ចំនួន​០៥​ថង់​ធំ​ និង​០១​ថង់​តូច ​ស្មើ ៥០០,៦៧ ក្រាម​ ២.​ទូរស័ព្ទ​ដៃ​ម៉ាក​ណូគា​(​អ៊ិន​ចុច​ពិល​)០១​គ្រឿង​ ៣.​ទូរ​ក្បាល​គ្រែ​(​ទុក​គ្រឿងញៀន​)​ចំនួន​០១​គ្រឿង​ ៤.​ប្រាក់​ខ្មែរ​ចំនួន​១០០.០០០​រៀល​ (​មួយ​សែន​រៀល​) ៥.ជញ្ជីង​សម្រាប់​ថ្លឹង ចំនួន​០១​គ្រឿង​ ៦.ពូថៅ​ដៃ ចំនួន​០១ ព្រមទាំង​សម្ភារៈ​មួយចំនួនទៀត។

បច្ចុប្បន្ន សមត្ថកិច្ច​អាវុធហត្ថ​ស្រុក​អន្លង់វែង ​កំពុង​កសាង​សំណុំរឿង​ចាត់ការ​បន្ត​ទៅតាម​នីតិ​វិធី​ផ្លូវ​ច្បាប់៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu