Ad Code

ព្រះ​បដិមា (​ធ្វើ​ពី​ស្ពាន់​)​ជិត​៤០០​អង្គ​ នៅក្នុង​វត្ត​ព្រែកហូរ​ ត្រូវ​ចោរលួច​យក​ដោយ​សុវត្ថិភាព



កណ្ដាល ៖ ព្រះ​បដិមា (​ធ្វើ​ពី​ស្ពាន់​)៤.០០០​អង្គ ដែល​គណៈកម្មការ​វត្ត បាន​យក​ទៅ​តម្កល់ទុក​នៅ​ក្រោម​បល្ល័ង្ក​ព្រះ​ជា​យូរ​មក​ហើយ មិនដែល​មានការ​បាត់បង់​ឡើយ​នោះ ទើប​នៅ​ថ្ងៃ​ទី​២៨​មីនា ចោរ​ថ្លើមធំ​ហ៊ាន​គាស់ វាយ​បំបែក​កញ្ចក់​យក​ដោយ​សុវត្ថិភាព ហើយ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​តាម​ចាប់​ខ្លួន។

ហេតុការណ៍​នេះ ​បាន​កើត​ឡើង ​នៅ​ថ្ងៃ​ទី​២៨ ខែ​មីនា ឆ្នាំ​២០១៩ វេលា​ម៉ោង​០២​និង​០០​នាទី នៅ​ចំណុច​វត្ត​ព្រែក​ហូរ ស្ថិត​ក្នុង​ភូមិ​ប​ត្តា​ជី​១ សង្កាត់​ព្រែក​ហូរ ក្រុង​តាខ្មៅ ខេត្ត​កណ្តាល។

នគរបាល​បានឲ្យ​ដឹងថា នៅមុន​ពេល​កើត​ហេតុ គណៈកម្មការ​វត្ត បាន​យក​រូប​ព្រះ​បដិមា​ចំនួន​ជិត​៥.០០០​អង្គ ដាក់​នៅ​ក្រោម​បល្ល័ង្ក​ព្រះ​ជា​យូរ​មក​ហើយ មិនដែល​មានការ​បាត់​បង់​ឡើយ​។

លុះដល់​ថ្ងៃទី​២៨ ខែ​ឆ្នាំ​ដដែល ​វេលា​ម៉ោង​១៩​និង​០០​នាទី ​ស្រាប់តែ​ឃើញ​ ឈ្មោះ​ ខូវ ម៉េង​ហាក់ ហៅ​សាក់ បាន​យក​រូប​បដិមា​ចំនួន​២៦​អង្គ ​ដូច​បាន​ចាប់​យក​ខាងលើ​មក​ប្រគល់​ឲ្យ ឈ្មោះ ​មឿ​ន វាសនា ជា​កូនសិស្សលោក​ទើប​ដឹង​ថា មានការ​បាត់​រូប​បដិមា ខាង​លើ​ ហើយ​គណៈកម្មការ​បាន​រាយការណ៍​ជូន​សមត្ថកិច្ច​ដើម្បី​ចុះ​ធ្វើការ​ស្រាវជ្រាវ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu