Ad Code

បើក​យុទ្ធនាការ​រើស​សំរាម ​និង​បរិច្ចាគ​ធុង​បែងចែក​សំរាម​ដើម្បី​សម្អាត​ទីក្រុង​ឲ្យ​កាន់តែ​ស្រស់បំព្រង



ភ្នំពេញ ​៖​ ក្រុមហ៊ុន​កូកាកូឡា ​និង​អ្នកគាំទ្រ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន ​កាលពី​ថ្ងៃទី​២៨​ខែមីនា ​ឆ្នាំ​២០១៩​ បាន​រួមគ្នា​ចែករំលែក​អំពើ​ល្អ​ក្នុង​ឆ្នាំ​ថ្មី ​ក្នុងនោះ​រួម​បើក​យុទ្ធនាការ​រើស​សំរាម ការបរិច្ចាគ​ធុង​បែងចែក​សំរាម ការចុះ​សួរសុខទុក្ខ​បុគ្គលិក​សម្អាត​ទីក្រុង កម្មវិធី​ដាំ​ដើមឈើ ការបរិច្ចាគ​ទៅ​សាលារៀន ព្រមទាំង​ការចុះ​សួរសុខទុក្ខ​អ្នករត់​ស៊ីក្លូ​។​

នៅក្នុង​យុទ្ធនាការ​នេះ មានការ​ចូលរួម​ពី​ក្រុម​ចម្រៀង SmallWorld SmallBand សម្រាប់​ជួយ​ឲ្យ មតិ​រប ស់​អ្នកគាំទ្រ​ក្លាយជា​ការពិត ដោយ​ពួកគេ​នឹង​ចុះ​តាម​សហគមន៍ និង​តាម​ទីតាំង​ដែល​ត្រូវបាន​ស្នើឡើង ដូចខាងក្រោម​៖១. Heng Bopha៖ ដាក់​ធុង​ប្រមូល​សំរាម​នៅ​ផ្សារកណ្ដាល​ដែល​នឹង​ធ្វើឡើង​ថ្ងៃទី​២៩ មីនា ចាប់ពី​ម៉ោង​០៨:០០ ព្រឹក​២. Chea Oudom ប្រមូល​សំរាម​នៅ​តំបន់​លូ​បឹង​សាឡាង​នឹងធ្វើ​ឡើង​ថ្ងៃទី​៣០ មីនា ចាប់ពី​ម៉ោង ៧:០០ ព្រឹក​៣. Sokrous Met ប្រមូល​សំរាម​នៅតាម​មាត់ទន្លេ​ចតុមុខ​នឹង​ធ្វើឡើង​ថ្ងៃទី​៣០ មីនា ចាប់ពី​ម៉ោង ១០:០០ ព្រឹក​៤. Doronich Vutha៖ ដាំ​កូនឈើ​នៅ​សាលា​មធ្យម​វិចិត្រសិល្បៈ​នឹងធ្វើ​ឡើង​ថ្ងៃទី​៣០ មីនា ចាប់ពី​ម៉ោង ២:០០ រសៀល​៥. Rithy Kollyka៖ ចុះសួរសុខទុក្ខ និង​លើកទឹកចិត្ត​ដល់​អ្នករត់​ស៊ីក្លូ​នឹង​ធ្វើឡើង​ថ្ងៃទី​៣១ មីនា ចាប់ពី​ម៉ោង​០៨:០០ ព្រឹក​៦. Capsea Aespac៖ ចុះសួរសុខទុក្ខ និង​លើកទឹកចិត្ត​ដល់​បុគ្គលិក​ប្រមូល​សំរាម នឹង​ធ្វើឡើង​ថ្ងៃទី ៣១ មីនា ចាប់ពី​ម៉ោង ០៨:០០ ព្រឹក​៧. Deon Vanna៖ បំពាក់​កង្ហារ​បន្ថែម​នៅ​វិទ្យាល័យ​បឹង​ប្រិ​យ៍ នឹង​ធ្វើឡើង​ថ្ងៃទី​០២ មេសា ចាប់ពី​ម៉ោង ០៨:០០ ព្រឹក​។​

ការបើក​យុទ្ធនាការ​ថ្ងៃនេះ ស្តែង​ឲ្យ​ឃើញ​យ៉ាងច្បាស់​នូវ​ចក្ខុវិស័យ​រួមគ្នា​រវាង​ក្រុមហ៊ុន​កូ​កា​-​កូ​ឡា ជាមួយនឹង​អតិថិជន និង​អ្នកប្រើប្រាស់ ដើម្បី​ឆ្ពោះទៅរក​ការអភិវឌ្ឍ​សហគមន៍​ប្រកបដោយ​និរន្តរភាព និង​បង្កើន​គុណ​តម្លៃ​នៃ​ការងារ​សប្បុរសធម៌​។ ក្នុងនាម​យើងខ្ញុំ​ជា​ក្រុមហ៊ុន​ផលិត​ភេសជ្ជៈ​គ្មាន​ជាតិ​ស្រវឹង​ឈានមុខ​គេ​នៅ​ប្រទេស​កម្ពុជា និង​ដែល​បាន​អនុលោម​យ៉ាង​ម៉ឹងម៉ាត់​ទាំង​តាម​ស្តង់ដា​ជាតិ និង​អន្តរជាតិ ពិត​ជាមាន​មោទនភាព​យ៉ាងខ្លាំង ដែល​បាន​ចូលរួម​ធ្វើជា​ក្រុមហ៊ុន​គំរូ​ក្នុងការ​ចែករំលែក​អំពើ​ល្អ​ក្នុង​សហគមន៍ "​ចូលរួម​ចែករំលែក​អំពើ​ល្អ​ទាំងអស់គ្នា ដើម្បី​កម្ពុជា​កាន់តែ​រីកចម្រើន​"​។​

គួរ​បញ្ជាក់ថា​ក្រុមហ៊ុន​ភេសជ្ជៈ​កម្ពុជា (​កូ​កា​-​កូ​ឡា​)​ជា​ក្រុមហ៊ុន​ភេសជ្ជៈ​គ្មាន​ជាតិ​ស្រវឹង ឈានមុខ​គេ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ។​ក្រុមហ៊ុន​ភេសជ្ជៈ​កម្ពុជា កូ​កា​-​កូ​ឡា (CBC) ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ ១០០% របស់​សម្ព័ន្ធ​ក្រុមហ៊ុន Bottling Investments Group (BIG) ដែលជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ ១០០% របស់​ក្រុមហ៊ុន​កូ​កា​-​កូ​ឡា​។ CBC មាន​មោទនភាព​ក្នុងនាម​ជា​អ្នក​ផលិត ផ្គត់ផ្គង់ និង​អ្នក​ចែកចាយ​ទទួលបាន​សិទ្ធិផ្ដាច់មុខ​របស់​ក្រុមហ៊ុន កូ​កា​-​កូ​ឡា និង​សម្រាប់​ផលិតផល​ក្រុមហ៊ុន Monster Energy Company ក្នុងប្រទេស​កម្ពុជា​។​

CBC គឺជា​រោងចក្រ​ថ្មី​បំផុត​របស់​ក្រុមហ៊ុន​កូ​កា​-​កូ​ឡា នៅក្នុង​តំបន់​អាស៊ី​។ រោងចក្រ​នេះ​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ គ្របដណ្ដប់​លើ​ផ្ទៃដី ១២,៥ ហិកតា ហើយ​មាន​ទំហំ​ធំ​ជាង​ទីតាំង​ចាស់​រហូតដល់​ទៅ ១០ ដង​។

រោងចក្រ​ថ្មី​នេះ​បាន​ជួយ​បង្កើន​សមត្ថភាព​ផលិត​របស់​យើង​បាន​ច្រើន ដើម្បី​បំពេញតម្រូវការ​របស់​អតិថិជន និង​អ្នកប្រើប្រាស់​ក្នុងស្រុក​របស់​យើង នាពេល​បច្ចុប្បន្ន និង​នាពេល​អនាគត​៕​



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu