Ad Code

លោក Maduro ប្រកាស​បម្រាម​លើ​គូប្រជែង​ពី​ការ​កាន់តំណែង​សាធារណៈ​



របប​របស់​ប្រធានាធិបតី​វេណេហ្ស៊ូអេឡា​លោក Nicolas Maduro ដែល​ត្រូវបាន​គាំទ្រ​ដោយ​ការដាក់​ពង្រាយ​យោធា​របស់​រុស្ស៊ី​បានធ្វើឱ្យ​អាមេរិក​ខឹងសម្បា​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ដោយបាន​ប្រកាស​បម្រាម​លើ​មេដឹកនាំ​បណ្ដោះអាសន្ន​ដែល​គាំទ្រ​ដោយ​រដ្ឋធានី​វ៉ាស៊ីនតោន​លោក Juan Guaido ពី​ការ​កាន់តំណែង​សាធារណៈ​។

​ប៉ុន្តែ​មេដឹកនាំ​សភា​លោក Guaido បាន​វាយបក​ភ្លាមៗ​ថា ការហាមឃាត់​រយៈពេល​១៥​ឆ្នាំ​ដែល​ប្រកាស​នៅលើ​កញ្ចក់​ទូរទស្សន៍​រដ្ឋ​ដោយ​អគ្គសវនករបស់លោក Maduro ឈ្មោះ Elvis Amoroso គឺ​មិនអាច​យកជាការ​បានទេ​។

​លោក​បាន​និយាយថា "​គាត់​មិនមែនជា​អគ្គសវនករ​ទេ សភា​ស្របច្បាប់​គឺជា​ស្ថាប័ន​តែមួយគត់​ដែលមាន​អំណាច​ក្នុងការ​តែងតាំង​អគ្គសវនករ​។

​សេចក្តីប្រកាស​នេះ​ក៏បាន​ជំរុញឱ្យមាន​ការឆ្លើយតប​យ៉ាង​ឆាប់រហ័ស​ពី​ទីក្រុង​វ៉ាស៊ីនតោន​ផងដែរ​ដោយ​អ្នកនាំពាក្យ​ក្រសួងការបរទេស​លោក Robert Palladino បាន​ហៅ​បម្រាម​នេះ​នៅក្នុង​សុន្ទរកថា​ខ្លី​មួយ​ថា ជា​រឿង​គួរឱ្យ​អស់សំណើច​។

​វា​គឺជា​ការប៉ះទង្គិចគ្នា​ចុងក្រោយបង្អស់​រវាង​លោក Maduro និង​លោក Guaido ដែល​បាន​អះអាងថា​ជា​មេដឹកនាំ​ស្របច្បាប់​នៃ​ប្រជាជាតិ​អាមេរិក​ខាងត្បូង​ដែលមាន​ប្រជាជន​ចំនួន​៣០​លាន​នាក់​មួយ​នេះ​។​
​ការប្រកួតប្រជែង​បាន​បង្កើន​ទៅជា​ការ តស៊ូ​ខាង​ភូមិសាស្ត្រ​នយោបាយ​រវាង​អាមេរិក​និង​សម្ព័ន្ធមិត្ត​ដែល​គាំទ្រ​លោក Guaido ជាមួយនឹង​ប្រទេស​រុស្ស៊ី គុយបា​និង​ចិន​ដែល​គាំទ្រ​លោក Maduro​។

​បើទោះបីជា​មិនមាន​ប្រជាប្រិយភាព​នៅក្នុង​ប្រទេស​ដោយសារតែ​ភាព វឹកវរ​ផ្នែក​សេដ្ឋកិច្ច​ក៏ដោយ​ក៏​លោក Maduro នៅតែ​មានអំណាច​យ៉ាងខ្លាំង​នៅក្នុង​ប្រទេស​ដោយសារតែ​ភាពស្មោះត្រង់​ពី​មេបញ្ជាការ​យោធា​របស់លោក​ហើយ​ចាប់តាំងពី​សប្តាហ៍​មុន​មក​មាន​វត្តមាន​កងទ័ព​រុស្ស៊ី​ចំនួន​១០០​នាក់​។​លោក Maduro មាន​ទំនុក ចិត្ត​កាន់តែខ្លាំងចាប់តាំងពី​មានការ​ការពារ​របស់​ក្រុង​មូ​ស្គូ​៕AFP




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu