ភ្នំពេញ ៖ យោងតាមប្រភពព័ត៌មានពីលោកសាន់ ប៊ុនណា ប្រធានគណ:កម្មការគ្រប់គ្រងផ្សារបន្លែច្បារអំពៅ បានឲ្យកម្ពុជាថ្មីដឹងកាលពីព្រឹកថ្ងៃទី៥ ខែមីនានេះថា ដើម្បីសុខភាពប្រជាពលរដ្ឋគឺគណ:កម្មការផ្សារបន្លែច្បារអំពៅបានសហការជាមួយមន្ត្រីកាំកុងត្រូលកំពង់ផែភ្នំពេញ បានចុះធ្វើការផ្សព្វផ្សាយជារៀងរាល់ថ្ងៃអំពីសុវត្ថិភាពចំណីអាហារដែលមានបន្ថែមសារធាតុគីមីបង្កអោយប៉ះពាល់ដល់រាងកាយមនុស្ស។
លោកសាន់ ប៊ុនណា បានបន្តថា ក្នុងនោះក្រុមការងារបានជម្រាបជូនដល់អ្នកផលិត អ្នកចែកចាយ ត្រូវទទួលស្គាល់អំពីគុណវិបត្តិរបស់សារធាតុគីមី។ ម្យ៉ាងទៀតបើបងប្អូនដែលទិញយកទៅធ្វើអាហារ មានការសង្ស័យសូមយកមកធ្វើតេសនៅស្នាក់ការផ្សារដោយមន្ត្រីជំនាញរង់ចាំពិនិត្យជូនរាល់ម៉ោងធ្វើការ។
ជាចុងក្រោយក្នុងនាមគណ:កម្មការគ្រប់គ្រងផ្សារបន្លែច្បារអំពៅនិងមន្ត្រីកាំកុងត្រូល សូមអំពាវនាវដល់បងប្អូនទាំងអ្នកចែកចាយនិងអ្នកប្រើប្រាស់ ចូលរួមសហការគ្នាដើម្បីលុបបំបាត់សារធាតុគីមីក្នុងចំណីអាហារនិងយល់ដឹងអោយបានខ្ពស់អំពីផលប៉ះពាល់របស់ចំពោះសុខភាព៕
Source: Kampuchea Thmey Daily
0 Comments