Ad Code

កាបូប​ជជុះ​លក់​តាម​ផ្សារ​ ទទួល​បាន​ការ​គាំទ្រ​ពី​អ្នកប្រើប្រាស់



ភ្នំពេញ​ ៖ ​កាបូបស្ពាយ​ និង​កាបូបដៃ​ជជុះ​ ដែល​បច្ចុប្បន្ន​ ​ ​លក់​នៅ​តាម​បណ្តា​ផ្សារ​ កំពុង​ទទួល​ការគាំទ្រ​ពី​អ្នកប្រើប្រាស់ ​ព្រោះ​មានតម្លៃ​ថោក​ជាង​ក្នុង​ហាង ​ប៉ុន្តែ​គុណភាព​មិន​ចាញ់​គ្នា​ទេ។

តាម​ការរៀបរាប់​ពី​បងស្រី​ស៊ិន សុខា ដែលជា​អ្នករស់នៅ​ក្នុងភូមិ​ដើម​ចាន់​ សង្កាត់​ច្បារអំពៅ​ទី​២ ​ខណ្ឌ​ច្បារអំពៅ​រាជធានី​ភ្នំពេញ​ បាន​ឲ្យ​កម្ពុ​ជាថ្មី​ដឹងថា​ សព្វថ្ងៃ​បងស្រី​យក​កាបូប​ជជុះ​មក​លក់​នៅ​ផ្សារ​ច្បារអំពៅ​រាល់ថ្ងៃ​ ហើយ​មាន​អ្នក​មក​ទិញ​ច្រើន​ព្រោះ​គុណភាព​មិន​ចាញ់​កាបូប​លក់​ក្នុង​ហាង​ធំៗ នោះឡើយ។

បងស្រី​បញ្ជាក់ថា ​កាបូប​នៅ​ហាង​គេ​លក់​ក្នុងតម្លៃ​ចាប់ពី​១០០​ដុល្លារ​ឡើង​ទៅ​ ដោយឡែក​កាបូប​ជជុះ​លក់​ត្រឹម​តម្លៃ​១៥​ដុល្លារ​ចុះ​មក​នៅ​២​ដុល្លារ​ប៉ុណ្ណោះ ហើយ​ក្នុង​មួយថ្ងៃ​បងស្រី​លក់បាន​មិនតិចជាង​៥០០​ដុល្លារ។ ចំពោះ​ប្រាក់ចំណេញ​វិញ​មិន​ក្រោម​១០០​ដុល្លារ​នោះដែរ។

បង​សុខា​បន្តថា​ មិនថាតែ​អ្នកមាន​ជីវភាព​ខ្វះខាត​មក​ទិញ​កាបូប​របស់​បងស្រី​ទៅប្រើ​នោះទេ​គឺមាន​អ្នកមាន​ទ្រព្យសម្បត្តិ​ក៏​មក​ទិញយក​ទៅប្រើ​ប្រាស់​ដែរ​ ក៏​ព្រោះតែ​កាបូប​ជជុះ​នាំចូល​ពី​ក្រៅប្រទេស​។​ដោយឡែក​ហាង​ខ្លះ​ក៏​ទិញ​ពី​កន្លែង​ជជុះ​ទៅ​ដាក់លក់​នៅ​ហាង​ទៀតផង។ និយាយ​ទៅ​គឺ​របស់​ជជុះ​ខ្លះ​ក៏មាន​គុណភាព​ដូច​របស់​ថ្មី​នាំចូល​ពី​ក្រៅ​ប្រទេស​ផងដែរ៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu