Ad Code

អង្គការ​ជនពិការ​កម្ពុជា​ផ្សព្វផ្សាយ ផែនការមេ​អាស៊ាន ឆ្នាំ​២០២៥ និង​អបអរ​ទិវា​អន្តរជាតិ​នារី ៨​មីនា ខួប​លើក​ទី​១០៨ ឆ្នាំ​២០១៩



ភ្នំពេញ ​៖​ អង្គការ​ជនពិការ​កម្ពុជា បាន​បើក​សិក្ខាសាលា​ផ្សព្វផ្សាយ​ស្តីពី ផែនការមេ​អាស៊ាន ឆ្នាំ​២០២៥ និង​អបអរ​ទិវា​អន្តរជាតិ​នារី ៨​មីនា ខួប​លើក​ទី​១០៨ ឆ្នាំ​២០១៩ នា​ព្រឹក​ថ្ងៃទី ៦ ខែមីនា​នេះ នៅ​ភោជនីយដ្ឋាន​ទន្លេបាសាក់​២ រាជធានី​ភ្នំពេញ។

សិក្ខាសាលា​នេះ​ បាន​ប្រព្រឹត្តទៅ​ក្រោម​វត្តមាន លោកស្រី ញ៉ែម មរកត អនុរដ្ឋលេខាធិការ​ក្រសួង​កិច្ចការនារី ក្នុងនាម រដ្ឋមន្ត្រីក្រសួង​កិច្ចការនារី លោកស្រី​វេជ្ជបណ្ឌិត អ៊ឹង កន្ថាផាវី​។​

លោក ងិន សៅ​រ័ត្ន នាយក​ប្រតិបត្តិ​អង្គការ​ជនពិការ​កម្ពុជា​ថ្លែងថា សិក្ខាសាលា​ផ្សព្វផ្សាយ​ស្តីពី ផែនការមេ​អាស៊ាន ឆ្នាំ​២០២៥ និង​អបអរ​ទិវា​អន្តរជាតិ​នារី ៨​មីនា ខួប​លើក​ទី​១០៨ ឆ្នាំ​២០១៩ ក្រោម​ប្រធានបទ​«​លើកកម្ពស់​សមភាព​យេនឌ័រ និង​ការ​គាំពារ​សង្គម ដើម្បី​អភិវឌ្ឍ​ធនធានមនុស្ស​»​របស់​អង្គការ​ជនពិការ ដែលមាន​ការចូលរួម​ពី​តំណាង​ក្រសួង មន្ទីរ​ពាក់ព័ន្ធ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា តំណាង​អង្គការ​ជាតិ អន្តរជាតិ ប្អូនៗ​យុវជន និង​បងប្អូន​ជន​មាន​ពិការភាព​ថ្ងៃនេះ ធ្វើឡើង​ក្នុង​គោលបំណង​អបអរសាទរ​ទិវា​អន្តរជាតិ​នារី ៨​មីនា ខួប​លើក​ទី​១០៨ ឆ្នាំ​២០១៩ និង​ផ្សព្វផ្សាយ ផែនការមេ​អាស៊ាន ឆ្នាំ​២០២៥ ក្នុង​គោលបំណង​លើកកម្ពស់​ការអនុវត្ត​សុខមាលភាព របស់​ជនពិការ​ភាព​ទាំង​ផ្នែក​សេដ្ឋកិច្ច សង្គម និង​វប្បធម៌។



លោកស្រី ញ៉ែម មរកត អនុរដ្ឋលេខាធិការ​ក្រសួង​កិច្ចការនារី បាន​មានប្រសាសន៍​លើកឡើងថា ប្រធានបទ​សិក្ខាសាលា​ថ្ងៃនេះ ពិត​ជាមាន​សារៈសំខាន់​ណាស់​សម្រាប់​សិក្ខាកាម ហើយ​ស្រប​ពេលដែល​ក្រសួង​កិច្ចការនារី បាន​ប្រារព្ធ​ទិវា​នារី​អន្តរជាតិ ៨​មីនា ដែល​ទើប​បញ្ចប់​កាលពី​ម្សិលមិញ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​។ ក្រសួង​កិច្ចការនារី​តែងតែ​ប្រារព្ធ​ទិវា​នារី​អន្តរជាតិ ៨​មីនា ជា​រៀងរាល់ឆ្នាំ​ដើម្បី​រម្លឹក​អំពី​វីរភាព​តស៊ូ​របស់​នារី​ទូទាំង​សកលលោក ក្នុងការ​ទាមទារ​ឱ្យមាន​ការលើកកម្ពស់​សិ​ទ្ធិ​សេរីភាព ប្រជាធិបតេយ្យ និង​ការអនុវត្ត​សិទ្ធិ​ស្មើភាព​រវាង​បុរស និង​ស្ត្រី នៅក្នុង​សង្គម ហើយ​គ្រប់​ទីកន្លែង គ្រប់ពេលវេលា​យើងខ្ញុំ​មិនដែល​ភ្លេច​ទេ​ស្ត្រី​ជា​ជនពិការ ដែល​ទាំងអស់គ្នា​ត្រូវតែ​ផ្តល់ឱកាស​ឱ្យ​ពួកគាត់​បាន​ចូលរួម មិនមែន​សម្រាប់តែ​ស្ត្រី​ភ្លឺភ្នែក ស្ត្រី​ដែលមាន​កាយសម្បទា​គ្រប់គ្រាន់​នោះទេ សម្រាប់​ស្ត្រី​ដែលជា​ជន​មាន​ពិការភាព ក៏​យើង​ត្រូវ​ផ្តល់ឱកាស​ឱ្យ​ពួកគាត់​បាន​ចូលរួម​ទាំងអស់គ្នា ដែល​នេះ​បង្ហាញ​ពី​ការយកចិត្តទុកដាក់​មួ​យ​ដល់​ជន​មាន​ពិការ​ភាពជា​ស្ត្រី​។ លោកស្រី​បញ្ជាក់ថា ទិវា​នារី​អន្តរជាតិ ៨​មីនា ឆ្នាំនេះ ប្រទេស​កម្ពុជា​យើង​បាន​លើក​ប្រធានបទ​«​ការលើកកម្ពស់​សមភា​ព​យេនឌ័រ និង​ការ​គាំពារ​សង្គម​ដើម្បី​អភិវឌ្ឍ​ធនធានមនុស្ស​»​។ ប្រធានបទ​នេះ​បាន​រំលេច​នូវ​ការវិនិយោគ​លើ​សមភាព​យេនឌ័រ របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឆ្ពោះទៅ​អភិវឌ្ឍន៍​សង្គម​ប្រកបដោយ​សមធម៌ និង​បរិ​យា​ប័ន ដោយ​មិន​ទុក​នរណាម្នាក់​ឱ្យនៅ​ឯក​កោ ព្រមទាំង​ធានាថា ស្ត្រី ក្មេងស្រី និង​ក្រុម​ជន​ងាយ​រងគ្រោះ ជាពិសេស​ជន ដែលមាន​ពិការភាព​ឱ្យ​ទទួលបាន​ផលប្រយោជន៍​ពី​កំណើនសេដ្ឋកិច្ច​ដ៏​រឹងមាំ និង​ប្រកបដោយ​ចីរភាព​។

ទាក់ទង​និង​ផែនការមេ​របស់​អាស៊ាន ដែលជា​ប្រធានបទ​លើកឡើង​ដោយ​អង្គការ​ជនពិការ​កម្ពុជា ជា​ប្រធានបទ​មួយ​មាន​សារៈសំខាន់​ផងដែរ សំដៅ​លើកកម្ពស់​សិទ្ធិមនុស្ស និង​សេរី​ភាពជា​មូលដ្ឋាន ការពង្រឹង​លទ្ធិប្រជាធិបតេយ្យ ការលើកកម្ពស់​អភិបាលកិច្ច​ល្អ និង​ការគោរព​នីតិរដ្ឋ ដោយ​គ្មាន​ការរើសអើង ប្រកាន់វណ្ណៈ ព័ណ៌​សម្បុរ ភេទ ឬ​បញ្ហា​មាន​ពិការភាព​នោះឡើយ ដែល​គោលដៅ​នេះ​រាជរដ្ឋាភិបាល​កម្ពុជា​បាននិងកំពុង​បន្តសកម្មភាព​ផ្តល់​អាទិភាព ទៅលើ​ការអនុវត្ត​គោលនយោបាយ​ជាតិ ចំពោះ​ជន​ដែលមាន​ពិការភាព ការពង្រឹង​ការអនុវត្ត​ច្បាប់​ទាំងឡាយ ដែល​ផ្តល់​ផលប្រយោជន៍ និង​ជួយ​សម្របសម្រួល​ដល់​ប​ង​ប្អូន​ជន​ដែលមាន​ពិការភាព៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu