Ad Code

តំណាង​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន បួងសួង​ខ្នងភ្នំ​ត្បែងមានជ័យ​សុំ​សេចក្តីសុខ​សប្បាយ​



ភ្នំពេញ ៖ លោកជំទាវ​កិ​ត្ដិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ដ្រី​ក្រសួង​ទំនាក់​ជាមួយ​រដ្ឋសភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច បាន​ចាត់​តំណាង ដែល​ដឹកនាំ​ដោយ លោក​ហុង ឡុង នាយក​ខុទ្ទកាល័យ​ក្រសួង រួម​ជាម​ក្រុមការងារ បាន​អញ្ជើញ​បួងសួង នៅ​វត្ត​ព្រះ​ច័ន្ទ​វង្សា​សូរិយា​វង្ស (​ហៅ​វត្ត​ថ្ម​៣​ដុំ​) នៅ​លើ​ខ្នងភ្នំ​ត្បែងមានជ័យ ខេត្តព្រះវិហារ ថ្ងៃ​ព្រ​ហ​ស្បតិ៍ ៨​រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ទី​២៨ ខែមីនា ឆ្នាំ​២០១៩។



ពិធីបួងសួង​នេះ​ផង​ដែរ​ គឺ​ធ្វើ​ឡើង​ដើម្បី​ឧទ្ទិស​ថ្វាយ​បុណ្យ​កុសល​ជូន​ដល់​ដួង​វិញ្ញាណក្ខន្ធ​របស់​បុព្វ​ការី​ជន​ក្នុង​អតីតកាល ជាពិសេស បុព្វ​មហា​បុរស​ខ្មែរ​នា​សម័យ​មហានគរ ទេវតា ដែល​ថែរក្សា​វត្ថុ​សក្តិ​សិទ្ធិ ទាំងអស់​ដែល​គង់នៅ​ខ្នងភ្នំ​ត្បែងមានជ័យ និង​បារមី​អា​រុក្ខ​អារក្ស អ្នកតា​គ្រប់ទិសទី និង​ទេវតា​គង់​ថែរក្សា​នៅ​តាម​ប្រាង្គ​ប្រាសាទ​នានា​នៅ​លើ​ទឹកដី​ដ៏​ស័ក្តិសិទ្ធិ​តាម​ជួយ​បីបាច់ ថែរក្សា​ឃុំគ្រង ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល ព្រឹទ្ធសភា រដ្ឋសភា ប្រជាពលរដ្ឋ និង​ជួយ​ឲ្យ​ប្រទេសជាតិ​កាន់តែ​មានតែ​សុខសន្តិភាព និង​មានការ​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ ក្រោម​ការដឹកនាំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ហើយក៏​សូម​អនុមោទនា​យក​ផលានិសង្ស តាម​កម្លាំង​សុទ្ធា​ជ្រះថ្លា​រៀងៗ​ខ្លួន៕




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu