ភ្នំពេញ ៖ វីតាល់បានច្នៃប្រឌិតនូវរចនាប័ទ្មសម្បកវេចខ្ចប់ថ្មីរំលេចពីសម្បត្តិបេតិកភណ្ឌជាតិខ្មែរទាំង៨ ដែលបានចុះក្នុងបញ្ជីផ្លូវការអង្គកាយូណេស្កូដើម្បីរួមចំណែកលើកតម្កើងមោទភាពជាតិខ្មែរ។
រចនាប័ទ្មនៃសម្បកកេសថ្មីនេះមានលក្ខណៈថ្មីប្លែក ដែលមិនធ្លាប់មាននៅប្រទេសកម្ពុជា ព្រោះ សម្បត្តិបេតិកភណ្ឌទាំង៨ បានដាក់បញ្ចូលនៅលើសម្បកកេសវីតាល់ដ៏ស្រស់ស្អាត។ វីតាល់ក៏បង្ហាញព័ត៌មានអំពីឈ្មោះសម្បត្តិបេតិកភណ្ឌ និងកាលបរិច្ឆេទថ្ងៃចុះបញ្ជីផ្លូវការនៅលើស្លាកដបរំលេចចេញនូវភាពស្រស់ស្អាតពោរពេញដោយមោទនភាពផងដែរ។
លោក ជុនហៀង ថាវសិទ្ធិ ប្រធានផ្នែកពាណិជ្ជកម្ម នៃក្រុមហ៊ុន អិនវីស៊ី ខបភើរេសិន វីតាល់ បានមានប្រសាសន៍ថា ការរចនាសម្បកវេចខ្ចប់រំលេចពីសម្បត្តិបេតិកភណ្ឌពិភពលោកដែលប្រទេសកម្ពុជាទទួលបាន ធ្វើឡើងដោយផ្អែកលើគោលបំណងធំៗ៣៖ ១. លើកតម្កើងមោទនភាពជាតិកំឡុងពេលចូលឆ្នាំប្រពៃណីជាតិ ២.ផ្សព្វផ្សាយចំណេះដឹងពីសម្បត្តិបេតិកភណ្ឌពិភពលោករបស់ខ្មែរ ៣. ចូលរួមថែរក្សានិងអភិរក្សសម្បត្តិបេតិក ភណ្ឌដ៏កម្ររបស់កម្ពុជា។
គួរបញ្ជាក់ថាសម្បត្តិបេតិកភណ្ឌបេតិកភណ្ឌខ្មែរទាំង៨ដែលបានរំលេចឡើងលើសម្បកវេចខ្ចប់វីតាល់គឺមានដូចជា៖ 1.តំបន់អង្គរ៖ សម្បត្តិបេតិកភណ្ឌពិភពលោក ចុះបញ្ជីជាបេតិកភណ្ឌពិភពលោក ថ្ងៃ១៤ ធ្នូ ១៩៩២។2. របាំព្រះរាជទ្រព្យ៖ សម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិចុះបញ្ជីជាបេតិកភណ្ឌពិភពលោក ថ្ងៃ៧ វិច្ឆិកា ឆ្នាំ20០3។3. ប្រាសាទព្រះវិហារ៖ សម្បត្តិបេតិកភណ្ឌ ពិភពលោក ចុះបញ្ជីជាបេតិកភណ្ឌពិភពលោក ថ្ងៃ៧ កក្កដា២០០៧។4. ល្ខោនស្រមោលស្បែកធំ៖ សម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ចុះបញ្ជីជាបេតិកភណ្ឌពិភពលោក ថ្ងៃ ២៥វិច្ឆិកា២០១៥។ 5.ល្បែងទាញព្រ័ត្រ៖ សម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ចុះបញ្ជីជាបេតិកភណ្ឌពិភពលោក ថ្ងៃ២ ធ្នូ ២០១៥។6.ចាប៉ីដងវែង៖ សម្បត្តិបេតិកភណ្ឌវប្បធម៌អរូបី ត្រូវការសង្គ្រោះបន្ទាន់ ចុះបញ្ជីជាបេតិកភណ្ឌពិភពលោក ថ្ងៃ៣០វិច្ឆិកា២០១៦។7.តំបន់ប្រាសាទសំបូរព្រៃគុក៖ សម្បត្តិបេតិកភណ្ឌពិភពលោក ចុះបញ្ជីជាបេតិកភណ្ឌពិភពលោក ថ្ងៃ៨ កក្កដា២០១៧និង8. ល្ខោនខោល៖ វត្តស្វាយអណ្ដែត សម្បត្តិបេតិកភណ្ឌវប្បធម៌អរូបី ត្រូវការសង្គ្រោះបន្ទាន់ ចុះបញ្ជីជាបេតិកភណ្ឌពិភពលោក ថ្ងៃ២៨ វិច្ឆិកា ២០១៨។
ការចេញលក់ផលិតផលកេសថ្មី វីតាល់រចនាប័ទ្មសម្បត្តិបេតិកភណ្ឌខ្មែរទាំង៨ បាននិងកំពុងចរាចរនៅលើទីផ្សារកម្ពុជាហើយ ស្របពេលពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ២០១៩ឈានចូលមកដល់ វីតាល់ក៏រំពឹងថាព្រជាពលរដ្ឋកម្ពុជានឹងគាំទ្រ លើកតម្កើងមោទនភាពជាតិខ្មែរជាមួយវីតាល់៕
Source: Kampuchea Thmey Daily
0 Comments