Ad Code

ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ចាំបាច់​ត្រូវតែ​មានច្បាប់​ប្រឆាំងនឹង​ព័ត៌មាន​ក្លែងក្លាយ​និង​ឧក្រិដ្ឋកម្ម​ព័ត៌មានវិទ្យា



​ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​នៅ​ថ្ងៃទី​០៤ ខែមីនា ឆ្នាំ​២០១៩​នេះ​ បាន​ជំរុញ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវតែ​គិតគូរ​អំពី​ការបង្កើត​ច្បាប់​ប្រឆាំង​នឹង​ព័ត៌មាន​ក្លែងក្លាយ​និង​ច្បាប់​ប្រយុទ្ធ​ប្រឆាំង​នឹង​បទឧក្រិដ្ឋ internet (​ឧក្រិដ្ឋកម្ម​ព័ត៌មានវិទ្យា​)​។ ខណៈ​ដែល​ប្រទេស​មួយចំនួន​ក្នុង​ពិភពលោក​កំពុងតែ​អនុវត្តន៍​ច្បាប់​ទាំងអស់នេះ​រួចហើយ​។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ជំរុញ​បែបនេះ ​នៅក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធីបើកការដ្ឋាន​សាងសង់​សំណង់​ផ្សេងៗ​ក្នុង​គម្រោង​ការពារ​ទឹកជំនន់​និង​កែលម្អ​ប្រព័ន្ធ​ប្រឡាយ​-​លូ​ក្នុង​រាជធានី​ភ្នំពេញ ជំហាន​ទី​៤​។

​ការជំរុញ​បែបនេះ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី កាលពី​វេលា​ម៉ោង​ជិត​១២៖០០​ថ្ងៃត្រង់​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៩ Facebook ផ្លូវការ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ត្រូវ​ជនអនាមិក Hack ។ បន្ទាប់ពី​ពួកគេ​លួច​ចូល​ហើយ​បាន​លុប​ទិន្នន័យ​ជា​បន្តបន្ទាប់ ហើយ​ថែមទាំង​បាន​បង្ហោះ​ព័ត៌មាន​មិន​ពិត​ទៀតផង​។​



​ ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​រំលឹក​ថា «​ខ្ញុំ​សូម​បញ្ជាក់​ដែរ​ថា ​ថ្ងៃមុន​អា​មេចោរ​វា​បាន​មក​ចូល​លួច facebook របស់ខ្ញុំ​បាន​ប្រហែលជា ១ ម៉ោង​ស្រាប់តែ​វា​យក​ផេ​ក​របស់ខ្ញុំ​បង្ហោះ​ថា “​ក្រុមហ៊ុន​ហ្វេ​សប៊ុកបាន​លុប​និង​ព្យាយាម​បិទ​គណនី​របស់ខ្ញុំ​។ តែ​ខ្ញុំ ហ៊ុន សែន សូម​ប្រាប់​ទៅវិញ​ថា បើ​អ្នកឯង​ហ៊ាន​បិទ​ហ្វេ​សប៊ុក​របស់ខ្ញុំ ខ្ញុំ​នឹង​បិទ​លែង​ឲ្យ​ប្រើ​ហ្វេ​សប៊ុកនៅ​ក្នុងស្រុក​ខ្មែរ ”»។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បន្ត​ថា វា​ធ្វើ​អី​មិនកើត​វា​លួច​ហ្វេ​ស​ប៊ុ​ក​អ្នកឯង​ត្រូវ​ដឹង​ថា ​នេះ​ជា​ឧក្រិដ្ឋកម្ម​បច្ចេកវិទ្យា​ដែល​បញ្ហា​នេះ​ប្រទេស​នៅ​លើ​ពិភពលោក​កំពុងតែ​យកចិត្តទុកដាក់​ប្រឆាំង។ តាមពិត​អានេះ​ចោល​សុទ្ធ​យើង​អាចដាក់​ការ​ប្ដឹង​ផ្ដល់​វា​បាន​ប៉ុន្តែ​យើង​មិន​ធ្វើ​ទេ ព្រោះ​សម្តេច​ជា​អ្នកលេង​ហ្វេ​ស​ប៊ុ​កម្នា​ក់រឿង​អី​ស​ម្តេចទៅ​បិទ​ហ្វេ​សប៊ុក​។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា «​មនុស្ស​លេង​ហ្វេ​ស​បុក​ម្នាក់​ស្រាប់តែ​ចង់​បិទ ហ្វេ​ស​ប៊ុ​ក​សម្រាប់​ប្រទេស​របស់​ខ្លួន​។ ខ្ញុំ​មិន​បិទ​ទេ​ហ្វេ​សប៊ុក ! ខ្ញុំ​មិន​ឲ្យ​បិទ​ទេ ! ព្រោះ​ប្រជាពលរដ្ឋ​ត្រូវការ​វា​។ ច្បាស់​ណាស់​ថា​យើង​នឹង​ទទួលផល​ប្រយោជន៍​ពី​វា​ប៉ុន្តែ​ក៏មាន​អ្នក​ដែល​ប្រើប្រាស់​ក្នុង​ផ្លូវ​អវិជ្ជមាន​ផងដែរ ហើយ​រឿង​នេះ​យើង​ត្រូវធ្វើ​ការអប់រំ​ជា​បណ្តើរៗ​ក្នុងចំណោម​ប្រជាពលរដ្ឋ​របស់​យើង​លើ​ការប្រើប្រាស់​ពាក្យសំដី​ហើយក៏​ដូចជា​វិធានការ​ច្បាប់​មួយចំនួន​ផងដែរ»។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​លើកឡើងថា «​នៅ​ប្រទេស​មួយចំនួន​បាន​បង្កើត​នូវ​ច្បាប់​ប្រឆាំងនឹង​ព័ត៌មាន​ក្លែងក្លាយ​ហើយ ហើយ​នៅ​ប្រទេសមួយ​ចំនួន​ក៏​កំពុងតែ​រួមគ្នា​ប្រយុទ្ធប្រឆាំង​បទឧក្រិដ្ឋ​កម្ម​ព័ត៌មានវិទ្យា អីចឹង​ទេ​កម្ពុជា​ក៏ត្រូវ​តែ​គិតគូរ​បញ្ហា​នេះ​ផងដែរ ។ ក៏ប៉ុន្តែ​ទោះបី​យ៉ាង​ក៏ដោយ​ខ្ញុំ​សុំ​បញ្ជាក់ថា ខ្ញុំ​មិន​បិទ​ហ្វេ​ស​ឬក៏​បណ្តាញ​សង្គម​ផ្សេងៗ​នោះទេ​គឺ​ខ្ញុំ​នឹង​បន្ត​ឲ្យ​ប្រើប្រាស់​វា លើកលែងតែ​អ្នកគ្រប់គ្រង​ក្រោយ​ខ្ញុំ​យ៉ាងណា​វា​ជា​សិទ្ធិ​របស់គេ​។​ប៉ុន្តែ​ក្នុងដំណាក់កាល​របស់ខ្ញុំ ខ្ញុំ​បើកចំហ​សំរាប់​ការលូតលាស់​រប​ស់​ប្រជាជន​នៅក្នុង​ពេលនេះ​»៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu