Ad Code

កងកម្លាំង​កម្ពុជា​-ថៃ នៅ​ទល់មុខ​ច្រក​អន្តរជាតិ​ជាំ​រួមគ្នា ​សំអាត​បរិស្ថាន



ឧ​ត្ត​រ​មានជ័យ ​៖ ​នៅ​ថ្ងៃ​ទី​០២ ខែ​មីនា ឆ្នាំ​២០១៩ នៅ​វេលា​ម៉ោង​០៩​និង​០០​នាទី ​ដល់​ម៉ោង​១០​និង​០០​នាទី​ មានការ​សំអាត​បរិស្ថាន​រួមគ្នា​មួយ នៅ​ទល់មុខ​ច្រក​អន្តរជាតិ រវាង​កងកម្លាំង​កម្ពុ​ជា​ និង​កង​កម្លាំង​ថៃ ដែល​ស្ថិតនៅ​ភូមិ​ជាំ ឃុំ​ត្រពាំង​ប្រិ​យ៍ ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ។

សកម្មភាព​ខាងលើ ​ខាង​កម្ពុជា​កម្លាំង​នគរបាល​ការពារ​ព្រំដែន​ប៉ុស្តិ៍​ជាំ ចំនួន​១០​នាក់ ដឹកនាំ​ដោយ លោក​អនុសេនីយ៍ឯក ផាន់ សុវណ្ណ នាយរង​ប៉ុស្តិ៍​ជាំ។ កម្លាំងយោធា​ចំនួន​២៦​នាក់ ដឹក​រួម​នាំ​ដោយ​វរសេនីយ៍ត្រី សុខ ឈឿ​យ មេបញ្ជាការ​កង​ល្បាត​ទី​២ វរៈ​៤០៣ យោធភូមិភាគ​ទី​៤។

ចំណែក​ខាង​ថៃ​ទាហាន​ឈុត​ខ្មៅ ចំនួន​១០​នាក់ ​និង​ប៉ា​រ៉ា ចំនួន​៤​នាក់ ទំនាក់ទំនង​ថៃ​កម្ពុជា​ចំនួន​៣​នាក់ ដឹកនាំ​ដោយ​ លោក​ព្រឹន្ទបាល​ឯក ណុប​ផន ឃី​ក​សា​ឡាំង មេបញ្ជាការ​រង​កង​រ​យ ២៣០៩​ឈុត​ខ្មៅ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu