ឧត្ដរមានជ័យ ៖ ស្ត្រីម្នាក់ បានស្លាប់នៅនឹងកន្លែងកើតហេតុ និងរបួសធ្ងន់៨នាក់ផ្សេងទៀត នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ ក្រឡាប់គោយន្តកន្ត្រៃ កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវជាតិលេខ 68 ស្ថិតនៅក្នុងភូមិរួតចំប៉ីសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្ដរមានជ័យ។
ជនរងគ្រោះដែលបានស្លាប់ និងរងរបួសក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើទាំង៩នាក់រួមមាន ៖ ទី១-ឈ្មោះ ឈឿន គឿន ភេទស្រី អាយុ៤៦ឆ្នាំ មុខរបរកម្មករ រស់នៅភូមិចម្ការចេក សង្កាត់អូរស្មាច់ ក្រុងសំរោង (ស្លាប់នៅកន្លែងកើតហេតុ)។ ទី២-ឈ្មោះ ងួន វ៉ាញ ភេទប្រុស អាយុ៦៤ឆ្នាំ មុខរបរកម្មករ រស់នៅភូមិចំការចេក សង្កាត់អូរស្មាច់ ក្រុងសំរោង (អ្នកបើកបរ របួសស្រាល)។ ទី៣-ឈ្មោះ ខែម នន់ ភេទស្រី អាយុ៣៨ឆ្នាំ មុខរបរកម្មករ រស់នៅភូមិចំការចេក សង្កាត់អូរស្មាច់ ក្រុងសំរោង (អ្នករួមដំណើរ របួសស្រាល)។ ទី៤-ឈ្មោះ សេន ស្រីកាវ ភេទស្រី អាយុ៤ឆ្នាំ រស់នៅភូមិចម្ការចេក សង្កាត់អូរស្មាច់ ក្រុងសំរោង (អ្នករួមដំណើរ របួសស្រាល)។ ទី៥-ឈ្មោះ សេន ស្រីកា ភេទស្រី អាយុ១ឆ្នាំ ៧ខែ រស់នៅភូមិចម្ការចេក សង្កាត់អូរស្មាច់ ក្រុងសំរោង (អ្នករួមដំណើរ របួសស្រាល)។ ទី៦-ឈ្មោះ ខែម ណៃ ភេទស្រី អាយុ៤៨ឆ្នាំ មុខរបរកម្មករ រស់នៅភូមិពង្រ ឃុំនគរភាស ស្រុកអង្គរជុំ ខេត្តសៀមរាប (អ្នករួមដំណើរ របួសស្រាល)។ ទី៧-ឈ្មោះ មុត សំណាង ភេទស្រី អាយុ៥ឆ្នាំ រស់នៅភូមិពង្រ ឃុំនគរភាស ស្រុកអង្គរជុំ ខេត្តសៀមរាប (អ្នករួមដំណើរ របួសស្រាល)។
ទី៨-ឈ្មោះ ប្រាក់ រឿត ភេទស្រី អាយុ៣៦ឆ្នាំ មុខរបរកម្មករ រស់នៅភូមិពង្រ ឃុំនគរភាស ស្រុកអង្គរជុំ ខេត្តសៀមរាប រស់នៅភូមិពង្រ ឃុំនគរភាស ស្រុកអង្គរជុំ ខេត្តសៀមរាប (អ្នករួមដំណើរ របួសស្រាល)។ ទី៩-ឈ្មោះ សុត លាភ ភេទស្រី អាយុ៤៣ឆ្នាំ មុខរបរកម្មករ រស់នៅភូមិពង្រ ឃុំនគរភាស ស្រុកអង្គរជុំ ខេត្តសៀមរាប រស់នៅភូមិពង្រ ឃុំនគរភាស ស្រុកអង្គរជុំ ខេត្តសៀមរាប (អ្នករួមដំណើរ របួសស្រាល)។
សាក្សីនៅក្នុងហេតុការណ៍ បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់គោយន្តកន្ត្រៃខាងលើ គឺបង្កគ្រោះថ្នាក់ដោយខ្លួនឯង នៅពេលបើកបរចុះចោទមកពីលើភ្នំដងរែកអូស្មាច់ បូករួមផ្លូវបត់កែងផងនោះ បត់មិនទាន់បណ្ដាលឲ្យបោកក្រឡាប់ផ្ងារជើងតែម្ដង។
ក្រោយកើតហេតុ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល បានចុះដល់កន្លែងកើតហេតុ ដើម្បីជួយអន្តរាគមន៍ សម្រួលចរាចរណ៍ និងជួយបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យ និងសាកសពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យទៅតាមប្រពៃណី។
បច្ចុប្បន្ន វត្ថុតាង សមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលអូរស្មាច់៕
Source: Kampuchea Thmey Daily
0 Comments