Ad Code

ប្រជាពលរដ្ឋ​ បាន​ទៅ​កាយ​ស្រះ​ក្នុង​ស្រែ ប្រទះឃើញ​គ្រាប់​មិនទាន់​ផ្ទុះ​ជាច្រើន​គ្រាប់​



​ឧ​ត្ត​រ​មានជ័យ ​៖​ នៅ​ថ្ងៃ​ទី​២៨ ខែ​មីនា ឆ្នាំ​២០១៩ វេលា​ម៉ោង​១០​និង​៣០ នាទី​ព្រឹក ​​ប្រជាពលរដ្ឋ ឈ្មោះ ខាន់ រឿន ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ រស់​ភូមិ​ឃ្លាំង​កណ្តាល ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់វែង បាន​ទៅ​កាយ​ស្រះ​ក្នុង​ស្រែ ស្ថិតនៅ​ភូមិ​/ឃុំ​ខាងលើ បាន​ប្រទះឃើញ​គ្រាប់មីន​ស្នូល​ពោត​ចំនួន​០៥​គ្រាប់ និង​គ្រាប់​បេ​សែសិប​ចំនួន​០២​គ្រាប់។

គ្រាប់​ខាង​លើ ​ជា​គ្រាប់​ចាស់​សេសសល់​ពី​សម័យ​សង្គ្រាម ​ហើយ​ក្រោយ​ពី​ប្រទះ​ឃើញ ​ពលរដ្ឋ​ក៏បាន​រាយការណ៍​មក​នគរបាល​ប៉ុស្តិ៍​ត្រពាំង​ប្រិ​យ៍។

បច្ចុប្បន្ន សមត្ថកិច្ច​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ត្រពាំង​ប្រិ​យ៍ បាន​រាយការណ៍​បន្ត​ទៅ​អង្គការ​ហេ​ឡូ​ត្រាស់​ ដើម្បី​យក​ទៅ​កម្ទេច​ចោល​រួចរាល់​៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu