ភ្នំពេញ ៖ យោងតាមរបាយការណ៍ពីនាយកដ្ឋាន ចរាចរណ៍ និងសណ្តាប់ធ្នាប់ សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ប្រាប់ឲ្យដឹងថា កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៩ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើង ចំនួន១៤លើក ( យប់៦លើក ) បណ្តាលឲ្យមនុស្សស្លាប់ ៥នាក់ ( ស្រី៣នាក់ ) រងរបួសធ្ងន់១៤នាក់ ( ប្រុស ) និងរងរបួសស្រាល៩នាក់ ( ស្រី៧នាក់ ) ក្នុងនោះគ្រោះថ្នាក់ចរាចរណ៍ ដោយមិនបានពាក់មួកសុវត្ថិភាព៦នាក់ ( យប់១នាក់ )។
នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ទាំង១៤លើកនេះ បានបណ្តាលឲ្យមានការខូចខាតយានយន្តសរុប២៧គ្រឿង ក្នុងនោះមាន ម៉ូតូ ចំនួន១៧គ្រឿង រថយន្តធុនតូច ចំនួន៨គ្រឿង និងរថយន្តធុនធំ ចំនួន២គ្រឿង។
របាយការណ៍ខាងលើប្រាប់បន្តថា មូលហេតុ ដែលបណ្តាលឲ្យកើតមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ គឺបណ្តាលមកពី ល្មើសល្បឿន៥លើក ( ស្លាប់២នាក់ ) , មិនប្រកាន់ស្តាំ១លើក , ប្រជែងគ្រោះថ្នាក់៣លើក ( ស្លាប់២នាក់ ) , បត់គ្រោះថ្នាក់១លើក , ស្រវឹង២លើក ( ស្លាប់១នាក់ ) និង ងងុយដេក២លើក។
គ្រោះថ្នាក់នៅលើដងផ្លូវ រួមមាន ផ្លូវជាតិ ចំនួន៧លើក និងផ្លូវខេត្ត ចំនួន៧លើក។ ដោយឡែកយានយន្តដែលបង្កហេតុ រួមមាន ម៉ូតូ ចំនួន៨លើក រថយន្តធុនតូច ចំនួន៥លើក និងរថយន្តធុនធំ ចំនួន១លើក។ រាជធានី ខេត្ត ដែលមានគ្រោះថ្នាក់ និងរងគ្រោះថ្នាក់ រួមមាន ខេត្តបាត់ដំបង១លើក ស្លាប់១នាក់ របួស១នាក់ ខេត្តកំពង់ស្ពឺ១លើក ស្លាប់១នាក់ ខេត្តកណ្តាល១លើក ស្លាប់១នាក់ របួស១នាក់ និងខេត្តរតនគីរី១លើក ស្លាប់ ១នាក់ របួស១នាក់។
យោងតាមរបាយការណ៍ពីនាយកដ្ឋាន ចរាចរណ៍ និងសណ្ដាប់ធ្នាប់ សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ប្រាប់បញ្ជាក់ឲ្យដឹងថា រយៈពេល៣ថ្ងៃ គិតចាប់ពីថ្ងៃទី១-៣ ខែមីនា ឆ្នាំ២០១៩ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស កើតឡើង៣២លើក បណ្តាលឲ្យមនុស្សស្លាប់១៩នាក់ របួសសរុប ៤៦នាក់ ក្នុងនោះរបួសធ្ងន់២៦នាក់ និងរបួសស្រាល២០នាក់៕
Source: Kampuchea Thmey Daily
0 Comments