Ad Code

ងងុយដេក​នៅ​បន្ត​បើករថយន្ត​រួច​ក៏​ជ្រុល​ទៅ​បុក​រថយន្ត​មួយគ្រឿង​ទៀត​បណ្តាល​ឲ្យ​ស្លាប់ម្នាក់ ​របួសម្នាក់



សៀមរាប​ ៖ ​អធិការ​នគរបាល​ស្រុក​ជីក្រែង បាន​ឲ្យ​ដឹង​ថា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បានកើត​ឡើង ដោយសារតែ​ងងុយដេក​នៅ​បន្ត​បើករថយន្ត​ហើយក៏​ងោក​មួយ​ផាំង​ទៅ​បុក​ចំ​ចំហៀង​រថយន្ត​មួយគ្រឿង​ទៀត​ ក្នុង​ទិសដៅ​ច្រាស់​គ្នា បណ្តាល​ឲ្យ​បុរស​ម្នាក់​ស្លាប់ និង​ម្នាក់ទៀត​រងរបួស។

ហេតុការណ៍​នេះ​ កើតឡើង​នៅ​រំលង​អធ្រាត្រ​ឈាន​ថ្ងៃទី​៤​ខែ មីនា ឆ្នាំ​២០១៩ ភូមិ​ចក ឃុំសង្វើ​យ ស្រុក​ជីក្រែង ខេត្តសៀមរាប លើផ្លូវ​ជាតិ​លេខ​៦។



អធិការ​នគរបាល​ស្រុក​ជីក្រែង គឺ លោក​វរសេនីយ៍ឯក សុខ សុទ្ធា​វុ​ធ បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃទី​០៤​នេះ​ថា ជនរងគ្រោះ​ទី​១.​ឈ្មោះ ហ៊ា សាវឿន ភេទ​ប្រុស នៅ​ភូមិ​កាច់​ត្រក ឃុំ​លាយ​បូរ ស្រុកត្រាំកក់ ខេត្តតាកែវ (​ស្លាប់​) ជា​អ្នកបើកបរ​រថយន្ត​ម៉ាក​រថយន្ត​ហ៊ីយ៉ាន់ដាយ ពាក់​ស្លាក​លេខ 3A 6829 និង​ទី​២.​ឈ្មោះ គឿ​ត សុ​គុណ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ នៅ​ភូមិ​បឹង​ក​ន្តួ​ត ឃុំ​បឹង​ក​ន្តួ​ត ស្រុក​ក្រគរ ខេត្តពោធិ៍សាត់​(​របួសស្រាល​) ជា​អ្នករួម​ដំណើរ​។

លោក​បន្តថា រថយន្ត​ទាំងពីរ​គ្រឿង​បើក​បញ្ច្រាសទិស​គ្នា​ដល់​ចំណុច​កើតហេតុ រថយន្ត​ហ៊ីយ៉ាន់ដាយ​បាន​រេ​ចង្កូត​ទៅបុក​រថយន្ត មកពី​ទិស​ខាងលិច​មិន​ស្គាល់​ម៉ាក ហើយ រថយន្ត​មិន​ស្គាល់​ម៉ាក់​បាន​បើក​គេចខ្លួន​បាត់ស្រមោល​។ ​លោក​បន្ត​ថា ករណីនេះ​គឺ​បណ្តាល​មក​ពី​អ្នកបើកបរ​មាន​ភាព​ង​ងុ​យ​ដេក រួច​គ៏​ជ្រុល​ទៅបុក​រថយន្ត​មួយគ្រឿង​ទៀត បណ្តាល​ឲ្យ​បុរស​ម្នាក់​ស្លាប់ និង​ម្នាក់ទៀត​រងរបួស។

ក្រោយពី​ពិនិត្យ និង​វាស់វែង​រួច​សមត្ថកិច្ច បាន​យក​វត្ថុតាង​មក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក និង​ធ្វើការ​ស្រា​ជ្រាវ​រក​រថយន្ត​ម្ខាង​ទៀត ដើម្បី​កសាង​សំណុំ​រឿង​តាមផ្លូវ​ច្បាប់​។ ចំណែក​អ្នករងរបួស​ស្រាល បាន​បញ្ជូន​ត្រឡប់​ទៅ​លំនៅឋាន​វិញ ចំពោះ​សាកសព​កម្លាំង​សមត្ថកិច្ច បាន​ប្រគល់ជូន​ក្រុម​គ្រួសារ​នៅ​យប់​ថ្ងៃ​ដដែល យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu