Ad Code

គង់ សុជាតិ អាច​អន្ទង​ចិត្ត​គ្រូ​ជំនាញ​ពី​បរទេស​ មក​សហការ​បង្រៀន​ផ្នែក​ប៉ាក់ និង​ ផ្លុំ​ចិញ្ចើម ដល់​ស្រុក​ខ្មែរ!



ភ្នំពេញ ៖ មហាជន​ពិតជា​បាន​ស្គាល់​ច្បាស់​ហើយ​នូវ​កេរ្តិ៍ឈ្មោះ​ដ៏​ល្បីល្បាញ ​និង​ជា​ពិធី​ការិនី​សម្បូរ​វោហារ​សព្ទ ​គឺ​ អ្នកនាង ​គង់ សុជាតិ ដែលជា​អ្នកមាន​ទ្រព្យ​ស្តុក​មួយរូប ​ខណៈ​អ្នកនាង ​ក៏​ជា​ថៅកែ​ហាង​សាឡ​ន គង់ សុជាតិ នៅ​ម្តុំ​ទួលគោក​ក្នុង​តម្លៃ​រាប់សិប​ម៉ឺន​ដុល្លារ​ផងដែរ។ លើសពីនេះ​អ្នកនាង គង់ សុជាតិ ក៏បាន​បន្ថែម​ជំនាញ​មួយទៀត​ជា​អ្នកជំនាញ​ផ្នែក​ប៉ាក់​-​ផ្លុំ​ចិញ្ចើម ដែល​ពិធី​ការិនី រូបនេះ​បាន​ទៅ​រៀន​ជំនាញ​មួយ​នេះ​ដល់​ប្រទេស​អូទ្រីស ជាមួយនឹង​គ្រូ​មាន ជំនាញ ច្បាស់លាស់​កម្រិត​លំដាប់​ពិភពលោក​។

តារា​ស្រី​ដែល​នូវ​តែ​រក្សា​បាន​ប្រជាប្រិយភាព ​និង​រូប​សម្ផស្ស​ស្រស់​ស្អាត​ អ្នកនាង គង់ សុជាតិ បាន​ប្រាប់​ឲ្យ​ដឹងថា ដោយសារតែ​អ្នកនាង​បានទទួល​ជំនាញ​បែបនេះ​ទើប​មានបំណង​ចង់​ឲ្យ​កូន​ខ្មែរ​ដែលមាន​បំណង​ចង់​មាន​ជំនាញ​ផ្នែក​មួយ​នេះ​ច្បាស់លាស់​និង ដោយសារ​តែមាន​ការរាប់​អាន​ពី​អ្នកគ្រូ​ជំនាញ​មកពី​ប្រទេស​អូទ្រីស​ទើប​អ្នកគ្រូ​លំដាប់​អន្តរជាតិ​រូបនេះ​ដាក់ចិត្ត​មក​បង្រៀន​ជំនាញ​ប៉ាក់​-​ផ្លុំ​ចិញ្ចើម នៅ​ប្រទេស​កម្ពុជា នាពេល​កន្លង​មកដល់​សិស្ស​កម្ពុជា​ដែល​បង្រៀន​ដោយ​អ្នកគ្រូ​បង្រៀន​ប៉ាក់ ចិញ្ចើម​ដ៏​ល្បីឈ្មោះ​លើ​ពិភពលោក​គឺ​អ្នកគ្រូ Vesna Jugovic និង​សហការ រៀបចំ ដោយ​សាលា​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ថែ​សម្ផស្ស​សុជាតិ​។

តារា​ស្រី ​អ្នកនាង គង់ សុជាតិ បាន​បន្តទៀតថា​ ការ​បណ្តុះបណ្តាល​បាន​ធ្វើ​នៅ​សណ្ឋាគារ​សាន់វេ រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃទី​២៣​ និង​២៤​ ខែ​មីនា ​ឆ្នាំ​២០១៩។ ​នេះ​ជា​លើកទីមួយ​សម្រាប់​ស្រុក​ខ្មែរ​ដែល​សាលា​PhiAcademy​ ជា​ស្ថាប័ន​ធំ​មួយ​លើ​ពិភពលោក​ចុះមក​សហការ​ ជាមួយនឹង​សាលា​បណ្តុះ បណ្តាល​វិជ្ជាជីវៈ​ថែ​សម្ផស្ស​សុជាតិ គឺ​ដើម្បី​ឲ្យ​កូន​ខ្មែរ​មួយចំនួន​បាន​យល់ដឹង និង​ បាន​ចុះឈ្មោះ​ចូលរៀន​នៅ​វគ្គ​ពិសេស​បែបនេះ​បន្ត​ទៀត​។

អ្នកនាង សង្ឃឹមថា លើក​ក្រោយ ​នឹង​មានកូន​ខ្មែរ​ជា​ច្រើន​រូប ​ចូលរួម​បាន​យល់​ច្រើន ដោយសារ​លើក​នេះ​មាន​អ្នក​សួរ​ច្រើន​អំពី​ការ​ចូល​រៀន ដូច្នេះ​ហើយ​ ទើប​អ្នកនាង​ថា វគ្គ​សិក្សា​នេះ នឹង​មាន ការ​រៀបចំ​សម្រាប់​លើក​ក្រោយៗ​ទៀត។

អ្នក គង់ សុជាតិ បញ្ជាក់ថា ​ការ​រៀន​នេះ គឺ​កម្រិត​ចេញមក​មាន​ស្តង់ដារ​ទាំង​ការរៀបចំ ​បូករួម​ទាំង​ទ្រឹស្ដី និង បច្ចេកទេស​បង្រៀន ជាពិសេស​គឺ​មាន​ការអនុវត្ត​ផ្ទាល់​តែម្ដង​ចំពោះ​សិស្ស​តែម្តង​។ និយាយ​រួម​គឺ​គ្រប់សព្វ​បែបយ៉ាង គឺ​ស្តង់ដារ​អន្តរជាតិ​ពិតប្រាកដ​ដូចដែល​បាន​បង្ហាញ​តាមរយៈ រូប​ភាព ​និង​អ្នកចូលរួម​ផ្ទាល់​។

តារា​ស្រី​សម្តី​ផ្អែម​ទទួលបាន​ការគាំទ្រ​ពី​ទស្សនិកជន​ច្រើន​ អ្នកនាង គង់ សុជាតិ បានលើកឡើង​ទៀត​ថា ចំពោះ​អ្នក​ដែល​មិនបាន​ចូលរួម​រៀន​វគ្គ​ផ្លុំ​ចិញ្ចើម និង ប៉ាក់​ចិញ្ចើម វគ្គ​នេះ កុំ​ទាន់​អស់សង្ឃឹម អ្នកនាង និង​អ្នកគ្រូ ​និង​មាន​វគ្គ​ក្រោយៗ​ទៀត​។​ ចំណែក​វគ្គ​ក្រោយ នឹង​មានការ​ផ្សព្វផ្សាយ​មុន​ឲ្យ​បាន​ច្រើន​ខែ ​ដើម្បី​ឲ្យ​កូន​ខ្មែរ​បាន​ដឹង​បន្ថែម ​និង​មានការ​ត្រៀម​ទុក​មុន​សម្រាប់​អ្នក​ដែល​ចង់បាន​ជំនាញ មួយ ដែល មាន​កម្រិតស្តង់ដារ​អន្តរជាតិ​។​

ចំពោះ​សិស្ស​ដែល​បាន​ចូលរួម​វគ្គ​បណ្ដុះបណ្ដាល​នេះ នឹង​ទទួលបាន​ការប្រឹក្សា​ពី​អ្នកគ្រូ ជាពិសេស​គឺ​អ្នកនាង​ នឹង​ផ្តល់​​ចំណេះដឹង​ផ្តល់​ការប្រឹក្សា​បាន​រហូត អីចឹង​សម្រាប់​អ្នកស្រុក​ខ្មែរ​ ដែល​បាន​ចូលរួម​រៀន​ហើយ អាច​សួរ​ និង​ប្រឹក្សា​ជាមួយ​អ្នកនាង​បាន ​ព្រោះតែ​អ្នកនា​ ក៏​ជា​សមាជិក របស់ PhiBrows Academy ដោយសារតែ​អ្នកនាង ទទួល​បាន​បទពិសោធន៍​ជា​ច្រើន​រយៈពេល​កន្លង​មកហើយ ជា​ពិសេស ​អ្នកនាង គឺជា​មនុស្ស​ដំបូង​គេ​ដែល​បានទទួល​សញ្ញាប័ត្រ​ពី PhiBrows Academy ដែលជា​សាលា​បណ្ដុះបណ្ដាល ជំនាញ​ប៉ាក់​ និង​ផ្លុំ​ចិញ្ចើម ក្នុងពេល​តែមួយ​មកពី​ប្រទេស​អូទ្រីស​។​ នេះ​ជា​សម្តី​បន្ថែម​របស់​របស់​ អ្នកនាង គង់ សុជាតិ៕




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu