Ad Code

លោក Trump គំរាម​បិទ​ព្រំដែន​ម៉ិកស៊ិក​ជាថ្មី​ម្ដងទៀត​



​ប្រធានាធិបតី​អាមេរិក​លោក Donald Trump កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​គំរាម​ជាថ្មី​ម្តង​ទៀតថា​នឹង​បិទ​ព្រំដែន​អាមេរិក​-​ម៉ិកស៊ិក​។ លោក​បានអះអាងនៅក្នុងការ​បង្ហោះ Twitter មួយ​ថា អ្នកជិតខាង​ភាគខាងត្បូង​របស់​សហ​រដ្ឋ​អាមេរិក​កំពុង​អនុញ្ញាតឱ្យ​ជនអន្តោប្រវេសន៍​ខុសច្បាប់​ឆ្លងកាត់​ដោយ​គ្មាន​រារាំង​។

លោក​ប្រធានាធិបតី​បានសរសេរថា "​ខ្ញុំ​អាច​បិទ​ព្រំដែន​ខាងត្បូង​!"​។ លោក​និយាយថា "​ប្រទេស​ម៉ិ​ក​ស៊ិកមិនបានធ្វើអ្វីសោះ​ដើម្បី​ជួយ​បញ្ឈប់​លំហូរ​នៃ​ជនអន្តោប្រវេសន៍​ខុសច្បាប់​មកកាន់​ប្រទេស​របស់​យើង​។ ពួកគេ​ទាំងអស់​និយាយ​គ្នា​ហើយ​គ្មាន​សកម្មភាព​អ្វី​ទេ​"​។

​លោក​បន្តថា “​ដូចគ្នានេះដែរ ប្រទេស​ហុង​ឌូរ៉ាស ហ្គា​តេ​ម៉ា​ឡា​និង​អែល​សាល់​វ៉ា​ឌ័​របា​ន​យកប្រាក់​របស់​យើង​អស់​ជាច្រើន​ឆ្នាំ​មកហើយ​។ គណបក្ស​ប្រជាធិបតេយ្យ​មិន​ខ្វល់​ឡើយ​”​។

​ការគំរាមកំហែង​ថ្មី​ដើម្បី​បិទ​ព្រំដែន​ដ៏​មមាញឹក​បំផុត​មួយ​នៅលើ​ពិភពលោក​មួយ​នេះ​បាន​បង្ហាញថា លោក Trump កំពុង​បង្កើន​ការប៉ុនប៉ង​របស់លោក​ដើម្បី​យក​បញ្ហា​អន្តោប្រវេសន៍​ធ្វើជា​គន្លឹះ​នៃ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ឡើងវិញ​ឆ្នាំ​២០២០​។

​ស្របពេល​ជាមួយគ្នា​នោះ ប្រធានាធិបតី​ម៉ិកស៊ិកលោក Andres Manuel Lopez Obrador បាន​ច្រានចោល​ការរិះគន់​របស់​លោក Trump ដោយ​ប្រាប់​អ្នកកាសែត​ថា "​យើង​កំពុង​ធ្វើ​អ្វីមួយ​លើ​បញ្ហា​នេះ​" ។

​លោក​បាន​និយាយថា "​យើង​នឹង​ជួយ​គ្រប់​វិធី​ដែល​យើង​អាច​ធ្វើបាន​។ យើង​មិន​មានបំណង​ចង់​ប្រឈមមុខ​ជាមួយ​សហរដ្ឋអាមេរិក​ទេ​" ។ស្នងការ​ការពារ​ព្រំដែន​អាមេរិក​លោក Kevin McAleenan បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ព្រំដែន​ភាគ​និរតី​កំពុង​ប្រឈម​នឹង​វិបត្តិ​មនុស្សធម៌​និង​សន្តិសុខ​ព្រំដែន​ដែល​មិន​ធ្លាប់មាន​ពីមុនមក​។

​លោក​និយាយថា កន្លែងអាក្រក់បំផុត​គឺ​នៅ​ជុំវិញ​ទី​តំបន់ El Paso នៃ​រដ្ឋ​តិច​សាស់​។​
​ទីភ្នាក់ងារ​នេះ​បាន​និយាយថា នៅ​ទូទាំងប្រទេស ​ទីភ្នាក់ងា​ព្រំដែន​បាន ទទួល​ជនអន្តោប្រវេសន៍​ជាង​១២,០០០​នាក់​នៅ ក្នុង​សប្ដាហ៍​នេះ​៕AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu