ភ្នំពេញ ៖ ក្រុមម្ចាស់ម៉ូតូទាំង៦នាក់ ក៏ដូចជាពលរដ្ឋរស់នៅក្បែរខាង បាននាំគ្នាភ្ញាក់ផ្អើលឆោឡោទាំងព្រឹក បន្ទាប់ពីជនសង្ស័យមួយក្រុម ថ្លើមធំពាសមេឃ បានធ្វើសកម្មភាពឆ្កឹះសោទ្វាររបង និងកាត់ច្រវាក់ទ្វារ១ជាន់ទៀត ចូលលួចម៉ូតូមួយយប់អស់ចំនួន៦គ្រឿង ទៅបាត់ដោយសុវត្ថិភាព ទម្រាំដឹងថាបាត់ ទើបនាំគ្នាផ្អើលនៅវេលាម៉ោង៥និង២០នាទីព្រឹក ថ្ងៃថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ នៅកន្លែងទទួលផ្ញើ ចំណុចផ្ទះជួល ភូមិត្រពាំងពោធិ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។
ទីតាំងផ្ទះជួល និងទទួលផ្ញើម៉ូតូ ចំណុចកើតហេតុ មានស្ត្រី ឈ្មោះ កៅ ស្រីម៉ៅ អាយុ៣៥ឆ្នាំ ជាអ្នកមើលការខុសត្រូវផ្ទះជួល និងទទួលកន្លែងផ្ញើម៉ូតូ ស្នាក់នៅទីតាំងកើតហេតុ មានស្រុកកំណើត ភូមិក្បាលស្ពាន១ សង្កាត់ក្បាលស្ពាន ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
តាមប្រភពពីស្ត្រី ឈ្មោះ កៅ ស្រីម៉ៅ ម្ចាស់មើលការខុសត្រូវទីតាំងកើតហេតុ បានឲ្យដឹងថា ក្រោយពីម៉ូតូ អ្នកយកមកផ្ញើ ទុកដាក់ហើយ នៅយប់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩ គាត់ និងក្រុមគ្រួសារ ចូលដេកសម្រាកជាប់កន្លែងទុកដាក់ម៉ូតូ ដូចសព្វដង ស្រាប់តែដល់វេលាម៉ោង៥និង២០នាទី ម្ចាស់ម៉ូតូ មកយកម៉ូតូ ស្រាប់តែទ្វាររបង ខាងក្រៅ របើកបាត់ទៅហើយ មើលទៅរបង មួយជាន់ទៀត ត្រូវបានកាត់ច្រវាក់ ម្ចាស់ម៉ូតូបានភ្ញាក់ផ្អើលឆោឡោ នាំគ្នាមកមើលទើបដឹងថាបាត់ សរុបម៉ូតូ៦គ្រឿង ដោយ ត្រូវបានជនសង្ស័យលួចយកទៅបាត់។
ក្រោយពីដឹងថា ម៉ូតូ៦គ្រឿងចោរលួចបាត់ ពីទីតាំងតែមួយ ក្នុងមួយយប់ ឆោឡោរាយការណ៍ទៅសមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន ចុះទៅពិនិត្យជាក់ស្តែង ដើម្បីឲ្យសមត្ថកិច្ចជួយស្រាវជ្រាវ។
ករណីខាងលើ សមត្ថកិច្ចកំពុងធ្វើការសាកសួរ និងពិនិត្យទីតាំងកើតហេតុ ទទួលបណ្ដឹងពីម្ចាស់ម៉ូតូនិមួយៗក្រែងអាចស្រាវជ្រាវរកឃើញ។
ម៉ូតូទាំង៦គ្រឿងដែលចោរលួចយកទៅបាត់ ម៉ាកហុងដា សេ១២៥ទាំងអស់ ១. ហុងដា សេរ១២៥ ស៊េរី២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GJ-8413 ម្ចាស់កម្មសិទ្ធិឈ្មោះ សុះ សាលី។ ទី១- ម៉ាក ហុងដា សេ១២៥ ស៊េរី២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ធំ 1J-1494 ម្ចាស់កម្មសិទ្ធិ ឈ្មោះ អ៊ឹម ឡំ ។ ទី៣-ម៉ាកហុងដា សេ១២៥ ស៊េរី២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ធំ 1J-5151 ម្ចាស់កម្មសិទ្ធិ ឈ្មោះ ហ៊ួយ ណាក់ណា។ ទី៤-ម៉ាក ហុងដា សេ១២៥ ស៊េរី២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FG-9352 ម្ចាស់កម្មសិទ្ធិ ឈ្មោះ យ៉ាន ធូ ។ ទី៥ ម៉ាក ហុងដា សេ១២៥ ស៊េរី២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1E-7279 ម្ចាស់កម្មសិទ្ធិ ឈ្មោះ សាត សុផៃ។ ទី៦-ម៉ាក ហុងដា សេ១២៥ ស៊េរី ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1D-4937 ម្ចាស់កម្មសិទ្ធិ ឈ្មោះ ឆាយ ជ័យ៕
Source: Kampuchea Thmey Daily
0 Comments