Ad Code

ឃាត់​ខ្លួន​មនុស្ស​២​នាក់ រួម​នឹង​ថ្នាំញៀន​ ជាង​កន្លះ​គីឡូក្រាម​​



ឧ​ត្ត​រ​មានជ័យ​ ៖ ​នៅថ្ងៃទី​២៩ ខែ​មីនា ឆ្នាំ​២០១៩ វេលា​ម៉ោង​០៩​និង​០០​នាទី​ បន្ទាប់ពី​កម្លាំង​ជំនាញ​សមត្ថកិច្ច បាន​សួរចម្លើយ ដោយ​យកចិត្តទុកដាក់ ទៅលើ​ជនសង្ស័យ ឈ្មោះ ហ៊ូ សាម​ផាន ពាក់ព័ន្ធ​នឹង​ ករណី គ្រឿងញៀន ដែល​ធ្វើការ​បង្ក្រាប​បាន កាលពី​ថ្ងៃ​ទី​២៨ ខែ​មីនា ឆ្នាំ​២០១៩ មកដល់​ថ្ងៃនេះ ជនសង្ស័យ​ខាងលើ​បាន​សារភាព​ថា ខ្លួន​បាន​លាក់​ទុក​នូវ​សារធាតុ​ញៀន​មួយ​ចំនួន​ទៀត នៅផ្ទះ​របស់​ខ្លួន​។​

បន្ទាប់ពី​បាន​ចម្លើយ​ភ្លាមៗ​នោះ លោក​វរសេនីយ៍ឯក ហម ភិរម្យ អធិការ​នគរបាល​ក្រុង​សំរោង បាន​ដឹកនាំ​កម្លាំង​ក្រោម​ឱវាទ និង ជនសង្ស័យ ហ៊ូ សាម​ផាន យក​ទៅ​ផ្ទះ​ដែល​ខ្លួន​ស្នាក់នៅ ដើម្បី​ចង្អុល​បង្ហាញ ទីកន្លែង​ដែល​ខ្លួន​បាន​លាក់ទុក​នូវ​សារធាតុ​ញៀន​។ ខណៈ​ពេល​ទៅដល់ និង​មានការ​ចង្អុល​បង្ហាញ​ពី​ជនសង្ស័យ កម្លាំង​យើង​បាន​រក​ឃើញ​ថ្នាំញៀន​បន្ថែម​ទៀត​រួមមាន​ មេ​តំ​ហ្វេ​តា​មីន​ICE (​ម៉ា​ទឹកកក​) ចំនួន​៨​កញ្ចប់​ធំ ស្មើនឹង​៦០១.៣១​ក្រាម និង មេ​តំ​ហ្វេតា​មីន​គ្រាប់ ចំនួន៦៣គ្រាប់ បន្ថែម​ទៀត​។​

បច្ចុប្បន្ន ជនសង្ស័យ រួម​នឹង​វត្ថុតាង​ខាងលើ ត្រូវ​បាន​នាំមក​កាន់​អធិការដ្ឋាន​នគរបាល​ក្រុង ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង​តាម​នីតិវិធី​៕​



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu