Ad Code

សមាជិកសភា​អង់គ្លេស ​ច្រានចោល​កិច្ចព្រមព្រៀង Brexit ជា​លើក​ទី​ពីរ



សមាជិកសភា​អង់គ្លេស​បាន​បដិសេធ​ចំពោះ​កិច្ចព្រមព្រៀង Brexit របស់​នាយករដ្ឋមន្ត្រី​អង់គ្លេស Theresa May ជា​លើក​ទី​ពីរ​កាលពី​ថ្ងៃ​អង្គារ​ដែលជា​ហេតុ​ធ្វើ​ឲ្យ​ប្រទេស​នេះ ​ធ្លាក់​ចូលទៅក្នុង​ភាព មិនប្រាកដប្រជា​បន្ថែ​ម​ទៀត​ក្នុង​រយៈពេល​តែ​១៧​ថ្ងៃ​ប៉ុណ្ណោះ​ មុនពេល​ខ្លួន​នឹងត្រូវ​បំបែក​ចេញពី​សហភាព​អឺរ៉ុប។

សភា​បាន​បោះឆ្នោត​ជាមួយ​សំឡេង​៣៩១​ទល់​២៤២​ប្រឆាំងនឹង​កិច្ចព្រមព្រៀង​លែងលះ​នេះ​សូម្បីតែ​បន្ទាប់ពី​លោកស្រី May ទទួលបាន​ការធានា​បន្ថែមទៀត​ពី​ទីក្រុង​ប្រ៊ូ​ស​សែ​ល​អំពី​ចំណុច​សំខាន់​ដ៏​ចម្រូងចម្រាស​បំផុត​របស់​វា​ក៏ដោយ​។​

ការបដិសេធ​នេះ​បាន​បង្ក​ឲ្យ​មាន​ភាពចលាចល​ផ្នែក​សេដ្ឋកិច្ច​ស្របពេល​ដែល​ចក្រភព​អង់គ្លេស​គ្រោង​នឹង​បញ្ចប់​ទំនាក់ទំនង​ជាមួយ​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ធំ​បំផុត​របស់ខ្លួន​នៅ​ថ្ងៃទី​២៩​ខែមីនា​បន្ទាប់ពី​រយៈពេល​៤៦​ឆ្នាំ។

ដោយ​បង្ហាញខ្លួន​នៅ​ចំពោះមុខ​សមាជិកសភា លោកស្រី May បាន​ប្តេជ្ញា​ថា​នឹង​ប្រយុទ្ធប្រឆាំង​ជា​បន្ត​ដោយ​និយាយថា លោកស្រី​សូម​ច្រានចោល​យ៉ាង​ដាច់ខាត​ចំពោះ​លទ្ធផល​នេះ។

លោកស្រី​បាន​ប្រាប់​អង្គប្រជុំ​បន្ទាប់ពី​ការបោះឆ្នោត​ថា “​កិច្ចព្រមព្រៀង​ដែល​យើង​បាន​ចរចា​គឺជា​កិច្ចព្រមព្រៀង​តែមួយគត់​និង​ល្អ​បំផុត”។

លោកស្រី May បាន​សន្យាថា​នឹង​អនុញ្ញាត​ឲ្យ​សមាជិកសភា​បោះឆ្នោត​លើ​ជម្រើស “​គ្មាន​កិច្ចព្រមព្រៀង​” នៅ​ថ្ងៃ​ពុធ​ហើយនឹង​សម្រេច​នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា​តើ​ត្រូវ​ស្នើសុំ​សហភាព​អឺរ៉ុប​ឲ្យ​ពន្យា​ពេល Brexit ដែរ​ឬក៏​អត់។

លោកស្រី​បាន​និយាយថា សភា​បាន​ជួបប្រទះ​ជម្រើស​មិនអាច​ប្រកែក​បាន​ប្រសិនបើ​ខ្លួន​បោះឆ្នោត​សម្រាប់​ការពន្យារពេល​មួយ​រួមទាំង​ការដកហូត Brexit, ការធ្វើប្រជាមតិ​ប្រជាមតិ​លើក​ទី​ពីរ​ឬ​ចាកចេញ​ជាមួយ​កិច្ចព្រមព្រៀង​ផ្សេងទៀត​ផងដែរ​។​

ការបោះឆ្នោត​ចុងក្រោយ​បំផុត​នេះ​បានកើត​ឡើង​ពីរ​ឆ្នាំ​បន្ទាប់ពី​ចក្រភព​អង់គ្លេស​បានកំណត់​ពេល​វេលា​លើ​ការចាកចេញ​របស់ខ្លួន​ពី​សហភាព​អឺរ៉ុប​បន្ទាប់ពី​ការធ្វើប្រជាមតិ​មួយ​ក្នុង​ឆ្នាំ​២០១៦៕ AFP


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu