Ad Code

រថយន្ត​CRV​និង​រថយន្ត​IZUZU បុក​គ្នា​ពេញទំហឹង​លាន់​ដូច​រន្ទះ​ បណ្ដាលឲ្យ​មនុស្ស៣នាក់ រងរបួស​ធ្ងន់​ស្រាល



បន្ទាយមានជ័យ ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ ​បាន​កើត​ឡើង​រវាង​រថ​យន្ត​CRV​និង​រថយន្ត​IZUZU បុក​គ្នា​ពេញទំហឹង​លាន់​ដូច​រន្ទះ​បណ្តាល​ឲ្យ​មាន​អ្នកជិះ​ក្នុង​រថយន្ត​CRV រង​របួស​ធ្ងន់​ស្រាល​ចំនួន​៣​នាក់​នៅ​ព្រឹក ថ្ងៃទី​៤ ខែមីនា ឆ្នាំ​២០១៩ ​នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥​ក្នុង ភូមិ​សូរិយា ឃុំ​គោក ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ​។



មន្ត្រី​ចរាចរណ៍​បាន​ប្រាប់​កម្ពុជាថ្មី​ថា ​នៅមុន​ពេល​កើតហេតុ​នោះ​មាន​រថយន្ត​ម៉ាក CRV១​គ្រឿង​បើក​ពី​លិច​មក​កើត​យ៉ាង​លឿន ​លុះ​បើក​មកដល់​ចំណុច​កើតហេតុ​ស្រាប់តែ​វាក់អ៊ើ​ទៅ​នឹង​សមត្ថកិច្ច​ស្រុក​អូរជ្រៅ ដែល​កំពុង​ធ្វើ​សកម្មភាព​ស្ទាក់​ពួន​ចាប់​រថយន្ត​បើក​លើស​ល្បឿន​កំណត់​បណ្តាល​ឲ្យ​អ្នក​បើក​ជាន់​ហ្គា​ខ្លាំង​ធ្វើ​ឲ្យ​ល្បឿន​កាន់តែ​លឿន​ ក៏​ជ្រុល​ទៅ​បុក​រថយន្ត​IZUZU​ចង្កូត​ស្ដាំ​ពណ៌ខ្មៅ ពាក់​ស្លាក​លេខ​SR ០២៧៧​ បើក​ស្រប​ទិស​គ្នា​ បណ្តាល​ឲ្យ​បុក​គ្នា​ពេញទំហឹង​លាន់​ដូច​រន្ទះ​ធ្វើ​ឲ្យ​មនុស្ស​ជិះ​នៅក្នុង​រថយន្ត​CRV​រង​របួស​ធ្ងន់ ស្រាល​៣​នាក់​។



ក្រោយពី​កើតហេតុ​ហើយ​ អ្នក​រងរបួស​ធ្ងន់​ស្រាល​ចំនួន​៣​នាក់ ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹកយក​ទៅធ្វើ​ការព្យាបាល​នៅ​ឯ​មន្ទីរពេទ្យ​សង្គ្រោះប​ន្ទាន់​ភ្លាមៗ​ផងដែរ​។ ចំណែក​រថយន្ត CRV​និង​IZUZU ខូចខាត​យ៉ាងដំណំ​ត្រូវ​បាន នគរបាល​ចរាចរណ៍​ យ​ក​ទៅ​រក្សាទុក​នៅ​អធិការនគរបាល​ស្រុក​អូរជ្រៅ​ ដើម្បី​ទុក​ដោះស្រាយ​នៅពេល​ក្រោយ​៕




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu