Ad Code

តោះ​លេង​ហ្គេម ដើម្បី​ចូលរួម​កម្មវិធី Launching Event F11 Pro មកដល់​ហើយ!



ភ្នំពេញ ​៖ នៅ​ព្រឹក​មិញ​នេះ ​យើង​សង្កេតឃើញថា​នៅលើ Page ផ្លូវការ​របស់​ទូរស័ព្ទ OPPO បាន​បង្ហោះ​រូបភាព​វីដេអូ​ខ្លី​មួយ ដោយបាន​ប្រកាស​ពី​ការចូលរួម​លេង​ហ្គេម Online ដើម្បី​ទទួលបាន​ឱកាស​ចូល​រូ​ម​កម្មវិធី Launching Event F11 Pro ដែល​សម្រាប់​ម៉ូ​ឌែ​ល​ទូរស័ព្ទ​ស៊េរី F11 Pro ដ៏​ថ្មីស្រឡាង​នឹង​មកដល់​ប្រទេស​កម្ពុជា​នាពេល​ដ៏​ខ្លី​ខាងមុខនេះ។

លោកអ្នក​អាច​ចូលទៅ​មើល​ក្នុង Page ផ្លូវការ​នោះបាន គឺ​ពួកគេ​បានបញ្ជាក់​ច្បាស់​ថា នឹងមាន​ការជ្រើសរើស Fan របស់ OPPO ចំនួន​៥​នាក់ ដើម្បី​ចូលរួម​ជាមួយនឹង​កម្ម​វិធី Launching Event សម្រាប់​ស្វាគមន៍​ទូរស័ព្ទ F11 Pro ដែល​នឹង​បង្ហាញ​រូបរាង​ពិតប្រាកដ​ក្នុងប្រទេស កម្ពុជា ក្នុងនោះ​អ្នក​ដែល​ឈ្នះ​ទាំង​៥​រូប អាចមាន​ឱកាស​បាន​ស្នាក់​នៅក្នុង​សណ្ឋាគារ​លំដាប់​ផ្កាយ​៥ Sokha Hotel​ចំនួន​មួយ​យប់ និង​អាច​ជួប​ជាមួយនឹង​កំពូល​តារាចំរៀង​ល្បីៗ​ក្នុងប្រទេស​កម្ពុជា មានឱកាស​បាន​សាកល្បង​សមត្ថភាព​ពិតប្រាកដ​របស់​ទូរស័ព្ទ F11 Pro មុនគេ​បង្អស់ ព្រមទាំង​អាច​រីករាយ​ជាមួយនឹង​ការទទួល​ទាន​អាហារ​ឆ្ងាញ់ៗ ទាំងអស់គ្នា​ថែមទៀត​ផង។



មិនតែប៉ុណ្ណោះ​សម្រាប់​កម្មវិធី​នេះ​ក៏​ផ្តល់ឱកាស​សម្រាប់តែ​អ្នក​ដែល​បាន Shared រូបភាព​វីដេអូ​ខ្លី​របស់​ក្រុមហ៊ុន OPPO ឲ្យ​បាន​ត្រឹមត្រូវ​ទៅតាម​ល​ក្ខ័​ខណ្ឌ​ដែល​បាន​កំណត់ដោយ​ក្រុមហ៊ុន​ប៉ុណ្ណោះ​។ ម្យ៉ាងវិញទៀត Page ផ្លូវការ​មួយ​នេះ បាន​បង្ហោះ​វីដេអូ​ខ្លី​មួយ​នេះ ដោយបាន​បង្ហាញ​នូវ​គែម​គ្រប់​ជ្រុង​របស់​ម៉ូ​ឌែ​ល​ថ្មី F11 Pro ដ៏​សែន​ទាក់ទាញ មិន​ខុស​អ្វី​ពី​រូបភាព​ដែល​ធ្លាប់បាន​បែកធ្លាយ​នា​តាមរយៈ​ព័ត៌មាន​បរទេស​នានា ក្នុងពេល​កន្លងមក​នោះឡើយ ដោយ F11 Pro មាន​ចំណុច​ពិសេសៗ​ដូចជា​អេក្រង់​លាត​ពេញ​6.5 FHD+ មាន​កាមេរ៉ា​ក្រោយ​ភ្លោះ​២​គ្រាប់​កម្រិត 48MP បាន​បំពាក់​ជាមួយ បច្ចេកវិទ្យា​សាក​ថ្ម​លឿន VOOC 3.0 និង បច្ចេកវិទ្យា​ជំនួយ​ល្បឿន Hyper Boost ផងដែរ។

អ្វី​ដែលជា​ចំណុច​ទាក់ទាញ​មួយទៀត​នោះ​គឺ​ការ​រចនា កាមេរ៉ា​មុខ​បង្កប់ខ្លួន​នៅ​ចំណុចកណ្តាល ស្រប​ជាមួយនឹង​កាមេរ៉ា​ភ្លោះ​ក្រោយ​ទាំង​២​គ្រាប់​តែម្តង ដែល​វា​មើលទៅ​ពិតជា​មិនមាន​គូរ​ប្រដូច​មែន​។ ដូច​លោកអ្នក​បានដឹងហើយថា​ត្រកូល​F របស់ OPPO​អ្នកណា​មិន​ស្គាល់​និង​មិន​ស្រលាញ់​នោះ​មិន​ត្រឹមតែ​ប៉ុណ្ណឹង​ទេ​ស៊េរី F​គ្រប់ ម៉ូ​ឌែ​ល​ទាំងអស់ សុទ្ធតែ​បាន​លក់ដាច់ និង​ទទួលបាន​ការគាំទ្រ​ខ្លាំង​ពី​អតិថិជន​នៅក្នុង​ស្រុក និង​ក្រៅ​ស្រុក ។ នៅ​ដើមខែ​មិនា​នេះ មាន​ព័ត៌មាន​បែកធ្លាយ​ជា​បន្តបន្ទាប់​ស្តីពី​វត្តមាន F11 Pro នៅលើ​គេហទំព័រ​បរទេស​នានា​រួចមកហើយ​!។

កាន់តែ​ពិសេស​នៅថ្ងៃនេះ ស្រាប់តែ Page ផ្លូវការ​របស់​ក្រុមហ៊ុន OPPO បានចាប់ផ្តើម​ប្តូរ Cover របស់​ពួកគេ​ជា​រូបភាព​ទូរស័ព្ទ F11 Pro នៅ​ផ្នែក​ខាងមុខ​នៃ​ទូរស័ព្ទ​លើ​ក្រោម​ដោយ​ភ្ជាប់​ជាមួយនឹង​អក្សរ​នៅ​ខាងឆ្វេង​ដៃ​សរសេរថា F11 Pro 48MP Portrait ច្បាស់​ឥតខ្ចោះ​នៅ​ទី​ងងឹត ។ អ្នកណាខ្លះ កំពុង​លង់​ស្រលាញ់ និង​រង់ចាំ​ស្មា​ត​ហ្វូ​ន F11 Pro ដែល​នឹង​មកដល់​ប្រទេស​កម្ពុជា​នាពេល​ឆាប់ៗ​ខាងមុខនេះ ? អាច​ទាយ​បានទេ​ថា​វា​អាចមាន​តម្លៃ​ប្រហាក់ប្រហែល​ប៉ុន្មាន​ដែរ​? ចុះ​គុណភាព​វា​ដូច​ស៊េរី F ជំនាន់​មុន ឬ ខ្លាំង​ជាង​ទៅ​ណ៎​? ចង់ដឹង​ណាស់ ។ តោះ​គ្នា​គេ​គ្នា​យើង​! នៅចាំ​អី​ទៀត ចូលរួម​លេង​ទាំងអស់គ្នា​ដើម្បី​ឈ្នះ​ឱកាស​ដ៏​កម្រ​នេះ​ជាមួយ Launching Event F11 Pro នាពេល​ខាងមុខនេះ។

ព័ត៌មាន​លម្អិត សូម​លោកអ្នក​ចូលទៅ​កាន់ Page ផ្លូវការ​តាមរយៈ​https://www.facebook.com/OPPOCAMBODIA/videos/252575362314842/UzpfSTgzNjAyNjA1MzEwOTE4NzpWSzoyNTI1NzUzNjIzMTQ4NDI/





Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu