Ad Code

រកឃើញ​ជ័យលាភី​៣​រូប​ដែល​ឈ្នះ​ពី​កម្មវិធី​ប្រកួត Startupper ប្រចាំឆ្នាំ​របស់​Total Challenge



ភ្នំពេញ ៖ រកឃើញ​ជ័យលាភី​ចំនួន​៣​រូប​ពី​កម្មវិធី​ប្រកួត​Startupper ប្រចាំឆ្នាំ​2018-2019 របស់​ក្រុមហ៊ុន​តូ​តា​ល់​កាំ​បូត​។​ពិធី​ប្រកាស​និង​ប្រគល់​រង្វាន់ ជា​ផ្លូវការ​បានធ្វើ​ឡើង​កាលពី​ល្ងាច​ថ្ងៃទី​01 ខែមីនា ឆ្នាំ​2019 នៅ​ភោជនីយដ្ឋាន Topaz​។

ជ័យលាភី​ចំនួន​បី​រូប ដែលជា​អ្នកឈ្នះ​នៅក្នុង​កម្មវិធី​ប្រកួត Startupper ប្រចាំឆ្នាំ​2018-2019 របស់​ក្រុមហ៊ុន​តូ​តា​ល់​នៅក្នុង​ប្រទេស​កម្ពុជា​គឺ ជ័យលាភី​លេខ 1​បាន​ទៅលើ​កញ្ញា ស្រ៊ុន សុវណ្ណ Tesdopi តេស្ត ១២ ជ័យលាភី​លេខ 2 បាន​ទៅលើ​ឈ្មោះ តេង ស៊ា​វ​ប៉ោ Homex KH និង​ជ័យលាភី​លេខ 3 បាន​ទៅលើ​ឈ្មោះ ជា ស្រី​ស្រស់ KON CHHLAT Baby Porridge បបរ​កូន​ឆ្លាត​។​

សហគ្រិន​វ័យក្មេង​ទាំងបី​រូបនេះ នឹង​ទទួលបាន​ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ដែលមាន​ចំនួន​ទឹកប្រាក់​រហូតដល់ 15,000 ដុល្លារ សម្រាប់​ជ័យលាភី​លេខ​មួយ ដើម្បី​អភិវឌ្ឍ​គម្រោង​ជំនួញ​របស់​ពួកគេ​។ ពួកគេ​ក៏​នឹង​ទទួលបាន​នូវ​ការគាំទ្រ​ផ្សេងៗ​ដូចជា​ការបង្ហាត់បង្រៀន​ពី​ក្រុមហ៊ុន​តូ​តា​ល់ និង​ដៃគូរ​សហការ ព្រមទាំង​យុទ្ធនាការ​ទំនាក់ទំនង​ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ​គម្រោង​ជំនួញ​របស់​ពួកគេ​ថែម​ទៀតផង​។​

ដោយឡែក ជ័យលាភី​ពានរង្វាន់​សហគ្រិន​ស្ត្រី​ឆ្នើម សម្រាប់​កម្មវិធី​ប្រកួត​ប្រចាំឆ្នាំ​2018-2019​ដើម្បី​គាំទ្រ​ដល់​ស្ត្រី​ក្នុង​ការធ្វើ​ជំនួញ គឺ​បាន​ទៅលើ កញ្ញា ស្រ៊ុន សុវណ្ណ Tesdopi តេស្ត ១២​។​ដូចនេះ​កញ្ញា​បានទទួល​ពានរង្វាន់​ពីរ​ក្នុងពេល​តែមួយ​។​

កម្មវិធី Startupper ប្រចាំឆ្នាំ​2018-2019 របស់ Total Challenge ត្រូវបាន​រៀបចំឡើង​ក្នុងពេល​ដំណាលគ្នា នៅក្នុង​ប្រទេស​ចំនួន 55 ដែល​ប្រទេស​ចំនួន 37 ក្នុងចំណោម​នោះ​គឺ​ស្ថិតនៅក្នុង​ទ្វីបអាហ្វ្រិក 11 ប្រទេស នៅក្នុង​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ចក​និង​មជ្ឈិមបូព៌ា និង 4 ប្រទេស​នៅ​ទ្វីបអាមេរិក និង 3 ប្រទេស​នៅ​ទ្វីបអឺរ៉ុប ដែល​ប្រារព្ធ​ឡើង​ដើម្បី​បញ្ជាក់​អំពី​ការប្ដេជ្ញាចិត្ត​របស់​ក្រុមហ៊ុន​តូ​តា​ល់​ចំពោះ​ការអភិវឌ្ឍ​សង្គម និង​សេដ្ឋកិច្ច​នៅតាម​បណ្ដា​ប្រទេស​ម្ចាស់ផ្ទះ​ដែល​យើង​ធ្វើ​អាជីវកម្ម​នៅ​ទូទាំង​ពិភពលោក​។​តាមរយៈ​ការជួយ​សហគ្រិន​វ័យក្មេង​ដែលមាន​គំនិត​ច្នៃប្រឌិត​ខ្ពស់​ឱ្យ​សម្រេច​គម្រោង​របស់ខ្លួន​ដោយ​ភាពជោគជ័យ មានន័យថា​កម្មវិធី Total Challenge ជួយ​ពង្រឹង​ធនធានមនុស្ស​ដែលជា​សរសៃឈាម​នៅក្នុង​សង្គម​របស់​ប្រទេស​ម្ចាស់ផ្ទះ ដែល​យើង​ធ្វើ​អាជីវកម្ម​។​

កម្មវិធី Startupper ប្រចាំឆ្នាំ​លើក​ទី​ពីរ របស់ Total Challenge ទទួលបាន​ការចុះឈ្មោះ​ចូលរួម​ចំនួន 50,000​នាក់ ដែលមាន 15,000 ត្រូវបាន​បំពេញ​ចប់សព្វគ្រប់​។ សរុប​ជារួម អ្នកឈ្នះ​សម្រាប់​វគ្គ​ចុងក្រោយ ចំនួន 825 នាក់ បានធ្វើ​បទ​បង្ហាញ​អំពី​គម្រោង​របស់​ពួកគេ​ទៅកាន់​ក្រុមប្រឹក្សា​វាយតម្លៃ​ក្នុងស្រុក ដែលមាន​រង្វាន់​ចំនួន​165​រង្វាន់៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu