Ad Code

ហាង​លក់ទំនិញ Super Duper បើក​សម្ពោធ​សាខា​ទី​៤​របស់​ខ្លួន​នៅ​រាជធានី​ភ្នំពេញ



ភ្នំពេញ​ ៖ ​ហាង​លក់ទំនិញ​២៤ ម៉ោង ឈ្មោះ Super Duper បាន​បើកសម្ពោធ​សាខា​ទី​៤ របស់ខ្លួន​ជា​ផ្លូវការ​កាលពី​ព្រឹក​ថ្ងៃទី​២៨ ខែ​កុម្ភៈ​ ឆ្នាំ​២០១៩​កន្លងទៅ​ ដែល​មាន​ទីតាំង​ស្ថិតនៅ​កែង​ផ្លូវ​លេខ ៦៣ និង ២០០ នៅក្នុង​សង្កាត់​បឹងរាំង​ដោយមាន​ការចូលរួម​ពី​ភ្ញៀវ​កិត្តិយស​ជាច្រើន។

លោក ផាត សយ អ្នកគ្រប់គ្រង​ទូទៅ​របស់​ហាង​លក់ទំនិញ Super Duper បាន​ឲ្យ​ដឹងថា​ ៖​ “​បន្ទាប់ពី​ហាង​លក់ទំនិញ Super Duper ៣​ទីតាំង​ផ្សេងទៀត​របស់​យើង ដែល​បាន​បើក​ដំណើរការ​កាលពី​ឆ្នាំមុន ទទួលបាន​ការគាំទ្រ​ច្រើន​ពី​អតិថិជន គួបផ្សំ​ជាមួយនឹង​ការផ្លាស់ប្តូរ​របស់​ប្រជាជន​ខ្មែរ ក្នុងការ​មក​ទិញ​ទំនិញ​នៅក្នុង​ហាង​លក់ទំនិញ​ទំនើប មានការ​កើនឡើង​ផង​នោះ ទើប​ធ្វើ​ឲ្យ​យើងខ្ញុំ​សម្រេច បើក​សាខា​មួយ​នេះ​បន្ថែមទៀត​”​។​



លោក​បាន​បន្តទៀតថា​៖ “​សាខា​ថ្មី​នេះ​មាន​ទំហំ​ធំ​ជាង​មុន និង​ផ្តល់ជូន​អតិថិជន នូវ​ផលិតផល​ពេញនិយម​គ្រប់​ប្រភេទ រួមទាំង​សាច់​ស្រស់ បន្លែ និង​ផ្លែឈើ​ស្រស់ៗ ដែលជា​ផលិតផល​សម្រាប់​គ្រួសារ ជាមួយ​សេវាកម្ម​បើក​បំរើ ២៤ ម៉ោង ក្នុងតម្លៃ​សមរម្យ សេវាកម្ម​ល្អ និង​ផលិតផល​មាន​គុណភាព​ខ្ពស់​"​។​

ទាក់ទង​ទៅនឹង​ផលិតផល ដែល​ដាក់លក់​នៅក្នុង​ហាង​លក់ទំនិញ Super Duper លោក​ផាត សយ បាន​ឲ្យ​ដឹងថា ​៖ “​ហាង​យើង​ខ្ងុំ​មាន​អ្នកផ្គត់ផ្គង់​ក្នុងស្រុក ក៏ដូចជា​ផលិតផល​គ្រឿងទេស ដែល​នាំចូល​ពី​ក្រៅប្រទេស រួមទាំង​ទំនិញ​ដែល​ពិបាក​រក នៅតាម​កន្លែង​ផ្សេងទៀត គឺមាន​នៅ​ហាង​លក់ទំនិញ Super Duper ។ ជា​រៀងរាល់ថ្ងៃ​ហាង​យើងខ្ញុំ ទទួលបាន​ការផ្គត់ផ្គង់​នូវ​ស្តុក​ថ្មីៗ ដែល​រួមមាន​បន្លែ ផ្លែឈើ ត្រី​សាច់ ឈី​ស អាហារ​ឆៅ និង​ផលិតផល​ទឹកដោះគោ​ជាដើម​។​”

ហាង​លក់ទំនិញ Super Duper រំពឹងទុក​ថា នឹង​ទទួលបាន​កេរ្តិ៍ឈ្មោះ ជា​ដៃគូ​ដ៏​គួរអោយ​ទុកចិត្ត និង​ប្រកបដោយ​ស្ថិរភាព រួមទាំង​ខិតខំ​ពង្រឹង​កេរ្ដិ៍ឈ្មោះ​របស់ខ្លួន ដោយ​បើកហាង​សាខា​បន្ថែមទៀត​នៅក្នុង​ឆ្នាំនេះ៕





Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu