កណ្ដាល ៖ ព្រឹត្តិការណ៍ការប្រកួតនៃក្របខណ្ឌពានរង្វាន់ Tiger Street Football Festival 2019 បានរកឃើញបេក្ខជន៤ក្រុមទៀត ខណៈក្រុម TN Kandal “A” រក្សាជើងឯកប្រចាំមណ្ឌលខេត្តកណ្តាល បន្ទាប់យកឈ្នះលើក្រុម SERV “A” ៣ ទល់ ២ នៅវគ្គផ្តាច់ព្រ័ត្រ នាយប់ថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៩ នេះ នៅមណ្ឌលទី៨ នាសួនច្បារច្រមុះជ្រូកមាត់ទន្លេ ក្រុងតាខ្មៅ ខេត្តកណ្តាល ដោយការប្រកួតមាន៤៦ក្រុម។
សម្រាប់ក្រុម TN Kandal “A” មុននឹងបានគ្រងតំណែងជើងឯកប្រចាំមណ្ឌលខេត្តកណ្តាលដោយយកឈ្នះក្រុម Blue Moon “A” លទ្ធផល ៥ទល់២ និងក្រុម SERV “A” យកឈ្នះក្រុមព្រែកប្រាកីឡា “A” លទ្ធផល ៤ទល់៣ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ចំពោះផ្តាច់ព្រ័ត្រក្រុម TN Kandal “A” យកឈ្នះលើក្រុម SERV “A” ៣ទល់២ ហើយក្រុមព្រែកប្រាកីឡា “A” ដណ្តើមបានចំណាត់ថ្នាក់លេខ៣ ក្រោយឈ្នះក្រុមក្រុម Blue Moon “A” លទ្ធផល៣ទល់២។
ចំពោះរង្វាន់ក្រុមជើងឯកមណ្ឌលកណ្តាល គឺក្រុម TN Kandal “A” ទទួលបានប្រាក់រង្វាន់១,០០០ដុល្លារ ក្រុមជើងឯករងបានទៅលើក្រុម SERV “A” ប្រាក់រង្វាន់៧០០ដុល្លារ ក្រុមចំណាត់ថ្នាក់លេខ៣បានទៅ លើក្រុមព្រែកប្រាកីឡា “A”ប្រាក់រង្វាន់៣៥០ដុល្លារ ក្រុមចំណាត់ថ្នាក់លេខ៤ បានទៅលើក្រុម Blue Moon “A” ទទួលបានប្រាក់រង្វាន់១៥០ដុល្លារ។
ដោយឡែកមណ្ឌលខេត្តកណ្តាលដែលជាមណ្ឌលទី៨នេះ គណៈកម្មាធិការរៀបចំការប្រកួតយក៤ក្រុមដើម្បីទៅ ចូលរួមការប្រកួតវគ្គផ្តាច់ព្រ័ត្រទូទាំងប្រទេសនៅរាជធានីភ្នំពេញ ថ្ងៃទី១៦ និងទី១៧ មីនា ២០១៩ ខាងមុខនេះ ជាពិសេសមានឱកាសជួបផ្ទាល់ជាមួយកំពូលតារាបាល់ទាត់ពិភពលោកគឺកីឡាករបាល់ទាត់ Ronaldinho។
បន្ទាប់ពីការប្រកួតបានបញ្ចប់ក៏មានការប្រគំតន្ត្រីដ៏អស្ចារ្យ នាពេលរាត្រីដោយមានការចូលរួមពីសំណាក់ កំពូលតារាចម្រៀងល្បីៗជាច្រើនរូបក្នុងប្រទេសកម្ពុជារួមមាន លោក ព្រាប សុវត្ថិ កញ្ញា ពេជ្រ សោភា លោក នី រតនា កញ្ញា ឈិន ម៉ានិច កញ្ញា រ៉េត ស៊ូហ្សាណា និងឌីជេ Maily ។ ហើយតារាចម្រៀងទាំងអស់បាន លើកយកសុទ្ធសឹង ជាបទញ៉ាក់កន្ត្រាក់អារម្មណ៍ ជាហេតុធ្វើឲ្យ អ្នកគាំទ្រ នៅក្រុងតាខ្មៅសប្បាយរីករាយ និងរាំកម្សាន្តទៅតាមចង្វាក់ភ្លេង យ៉ាងសប្បាយរីករាយ គ្រប់គ្នាពេញខាងមុខឆាកតន្ត្រី។
ស្រាបៀរថៃហ្គ័រជាស្រាបៀរដែលមានគុណភាពខ្ពស់លំដាប់ថ្នាក់អន្តរជាតិមានដើមកំណើតតាំងពីឆ្នាំ១៩៣២នៅប្រទេសសិង្ហបុរី និងមានលក់នៅច្រើនជាង៧០ប្រទេសនៅទូទាំងពិភពលោក ហើយស្រាបៀរថៃហ្គ័រឈ្នះ ពានរង្វាន់លំដាប់ថ្នាក់អន្តរជាតិច្រើនជាង៤០មេដាយផ្នែករសជាតិ និងគុណភាព។
សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការ របស់ស្រាបៀរថៃហ្គ័រ៖ www.facebook.com/TigerBeerKH
ពិសាដោយការទទួលខុសត្រូវ៕
Source: Kampuchea Thmey Daily
0 Comments