Ad Code

អតីត​លេខា​លោក Trudeau ចេញមុខ​ការពារ​ ខណៈ​វិបត្ដិ​នយោបាយ​កាន់តែ​ជ្រៅ



អតីត​ដៃស្តាំ​របស់​មេដឹកនាំ​កាណាដា​លោក Justin Trudeau បាន​និយាយ​ការពារ​គាត់​នៅក្នុង​រដ្ឋសភា​កាលពី​ថ្ងៃ​ពុធ​ជុំវិញ​ការចោទប្រកាន់​ពីបទ​ជ្រៀតជ្រែក​ក្នុងការ​កាត់ទោស​ក្រុមហ៊ុន​យក្ស​មួយ​ដែល​បានធ្វើ​ឲ្យ​នាយករដ្ឋមន្ត្រី​រូបនេះ​ធ្លាក់​ចូលទៅក្នុង​វិបត្តិ​ដ៏​អាក្រក់​បំផុត​ក្នុង​តំណែង​របស់គាត់។

រដ្ឋាភិបាល​សេរីនិយម​របស់លោក Trudeau ត្រូវបាន​រង្គោះរង្គើ​អស់​រយៈពេល​ជាច្រើន​សប្តាហ៍​មកហើយ​ដោយ​សារ​រឿងអាស្រូវ​មួយ​ដែល​បាន​នាំ​ឲ្យ​មានការ​លាលែង​ពី​តំណែង​របស់​រដ្ឋមន្ត្រី​ពីររូប​និង​បានធ្វើ​ឲ្យ​ខូច​ដល់​រូបភាព​របស់​លោកនាយ​ក​រដ្ឋមន្ត្រី។

លោក Gerry Butts ដែលជា​អ្នក​ជួយ​ជ្រោមជ្រែង​ឲ្យ​លោក Trudeau ទទួល​ជ័យជម្នះ​ក្នុង​ឆ្នាំ​២០១៥​និង​ជា​មិត្តភក្តិ​យូរអង្វែង​បាន​លាឈប់​ពី​តំណែង​ជា​លេខាធិការ​ដ៏​សំខាន់​របស់គាត់​កាលពី​ខែ​មុន​ដោយ​និយាយថា គាត់​មិន​ចង់​ក្លាយទៅជា​ការរំខាន​មួយ​ទេ​ ខណៈដែល​រដ្ឋាភិបាល​កំពុង​ត្រៀមខ្លួន​សម្រាប់​ការបោះឆ្នោត​ទូទៅ​ដ៏​តានតឹង​មួយ​ក្នុង​រយៈពេល​៨​ខែ​ទៀត។

អំឡុង​ការផ្តល់​សក្ខីកម្ម​នៅមុខ​គណៈកម្មាធិការ​យុត្តិធម៌​សភា លោក Butts បាន​ច្រានចោល​នូវ​ការចោទប្រកាន់​ដែល​ធ្វើឡើង​ដោយ​អតីត​អគ្គរាជអាជ្ញា​លោកស្រី Jody Wilson-Raybould ដែល​ការលាលែង​របស់លោក​ស្រី​កាលពី​ខែ​មុន​បានធ្វើ​ឲ្យ​ដល់​ប៉ះពាល់​វិបត្តិ​នេះ។

លោក Butts បាន​ថ្លែងថា “​ខ្ញុំ​ជឿជាក់ថា មិនមាន​អ្វី​កើតឡើង​នៅទីនេះ​ក្រៅពី​ប្រតិបត្តិ​ការធម្មតា​របស់​រដ្ឋាភិបាល​ទេ​។ ប្រសិនបើ​នរណាម្នាក់​ឆ្លងកាត់​ខ្សែបន្ទាត់​នេះ វា​គឺជា​ការទទួលខុសត្រូវ​របស់​រដ្ឋមន្ត្រី​ដើម្បី​ប្រាប់​នរណាម្នាក់​អំពី​រឿងនេះ​។ ហើយ​ខ្ញុំ​នឹង​បង្ហាញខ្លួន​ក្នុងនាម​ជា​បុគ្គល​ម្នាក់​ដែល​ទំនង​បំផុត​ដែល​នឹងត្រូវ​បាន​គេ​ជូនដំណឹង”។

រឿងអាស្រូវ​នេះ​គឺ​ផ្តោតទៅលើ​ការចោទប្រកាន់ថា រង្វង់​ផ្នែក​ខាងក្នុង​របស់លោក Trudeau បានធ្វើ​អន្តរាគមន៍​ដើម្បី​ការពារ​ក្រុមហ៊ុន​វិស្វកម្ម​កាណាដា SNC-Lavalin ពី​ការកាត់ទោស​លើ​បទចោទប្រកាន់​សូកប៉ាន់។

ក្រុមហ៊ុន​ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង Montreal មួយ​នេះ​ត្រូវ​ប្រឈមមុខ​នឹង​ការចោទប្រកាន់​ពីបទ​ប្រព្រឹត្ត​អំពើពុករលួយ​សម្រាប់​ការបង់ប្រាក់​សំណូក​រាប់សិប​លាន​ដុល្លារ​នៅ​ចន្លោះ​ឆ្នាំ​២០០១​ដល់​ឆ្នាំ​២០១១​ដើម្បី​ធានាបាន​កិច្ចសន្យា​របស់​រដ្ឋាភិបាល​លី​ប៊ី​ក្រោម​ការគ្រប់គ្រង​របស់លោក Moamer Kadhafi៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu