Ad Code

វេ​ណេ​ហ្ស៊ូ​អេ​ឡា​ទុកពេល​ឲ្យ​មន្ដ្រីការទូត​អាមេរិក​៧២​ម៉ោង​ដើម្បី​ចាកចេញ ​ហើយ​បន្ទោ​សលោក Trump សម្រាប់​ការ​ដាច់​ភ្លើង​



កាលពី​ថ្ងៃ​អង្គារ ប្រទេស​វេ​ណេ​ហ្ស៊ូ​អេ​ឡា​ បាន​បញ្ជា​ឲ្យ​អ្នកការទូត​អាមេរិក​ចាក​ចេញពី​ប្រទេស​នេះ​ក្នុង​រយៈពេល​៧២​ម៉ោង ​បន្ទាប់ពី​លោក​ប្រធានាធិបតី Nicolas Maduro បាន​ចោទប្រកាន់​សម​ភាគី​អាមេរិក​លោក Donald Trump អំពី​ការបំផ្លិចបំផ្លាញ​តាម​អ៊ី​ន​ធើ​ណិ​ត​ដែល​បានធ្វើ​ឲ្យ​ប្រទេស​នេះ​ធ្លាក់ចូល​ក្នុងការ​ដាច់​ចរន្តអគ្គិសនី​ដ៏​អាក្រក់​បំផុត​ក្នុង​កំណត់ត្រា។

រដ្ឋមន្ត្រីការបរទេស​លោក Jorge Arreaza បាន​និយាយថា អ្នកការទូត​អាមេរិក​នៅលើ​ទឹកដី​វេ​ណេ​ហ្ស៊ូ​អេ​ឡា​ត្រូវតែ​ចាកចេញ​ក្នុង​រយៈពេល​បី​ថ្ងៃ​បន្ទាប់ពី​កិច្ចចរចា​អំពី​ការរក្សា​ផលប្រយោជន៍​ការទូត​នៅក្នុង​ប្រទេស​ទាំងពីរ​ត្រូវ​ដួលរលំ​។​

រដ្ឋាភិបាល​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​វត្តមាន​របស់​មន្ត្រី​ទាំងនេះ​នៅលើ​ទឹកដី​វេ​ណេ​ហ្ស៊ូ​អេ​ឡា​គឺជា​ហានិភ័យ​សម្រាប់​សន្តិភាព សាមគ្គីភាព​និង​ស្ថេរភាព​នៃ​ប្រទេស​”​។​

ស្របពេល​ជាមួយគ្នា​នោះដែរ ក្រសួងការបរទេស​អា​មេ​រិ​ក​បានប្រកាស​កាល​ពីថ្ងៃ​ចន្ទ​ថា ខ្លួន​នឹង​ដក​បុគ្គលិក​របស់ខ្លួន​ចេញពី​ប្រទេស​វេ​ណេ​ហ្ស៊ូ​អេ​ឡា​នៅក្នុង​សប្តាហ៍​នេះ​ដោយ​និយាយថា វត្តមាន​របស់​ពួកគេ​បាន​ក្លាយជា​ឧបសគ្គ​មួយ​ចំពោះ​គោលនយោបាយ​សហរ​ដ្ឋ​អាមេរិក​។​

ទីក្រុង​វ៉ាស៊ីនតោន​បាន​នាំមុខគេ​ក្នុងការ​ទទួលស្គាល់​មេដឹកនាំ​គណបក្សប្រឆាំង​លោក Juan Guaido ថា​ជា​ប្រធានាធិបតី​ស្របច្បាប់​របស់​ប្រទេស​វេ​ណេ​ហ្ស៊ូ​អេ​ឡា​។​

លោក Maduro ដែល​នៅតែ​រក្សា​ការត្រួតត្រា​លើ​យោធា​និង​ស្ថាប័នរដ្ឋ​ផ្សេងទៀត​ក៏ដូចជា​មានការ​គាំទ្រ​ពី​រុស្ស៊ី​និង​ចិន​ផងដែរ​នោះបាន​ប្រកាសថា​លោក Guaido គឺជា​អាយ៉ង​របស់​សហរដ្ឋអាមេរិក​។​

ខណៈ​ការ​ដាច់​ភ្លើង​បាន​ឈានដល់​ថ្ងៃទី​ប្រាំមួយ​នោះ​, មន្ទីរពេទ្យ​បាន​តស៊ូ​ដើម្បី​រក្សា​ឧបករណ៍ ម្ហូបអាហារ​បាន​រលាយ​ក្នុង​កំដៅ​ហើយ​ការនាំ​ចេញពី​ស្ថានីយ​ប្រេង​ដ៏​សំខាន់​របស់​ប្រទេស​នេះ​ត្រូវបាន​បិទ​។​

យោងតាម​សាក្សី​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​បាន​ឲ្យ​ដឹងថា អគ្គិសនី​បាន​វិល​ត្រលប់​មកវិញ​នៅ​ផ្នែក​ជាច្រើន​នៃ​ប្រទេស​នេះ​កាលពី​ថ្ងៃ​អង្គារ​។ ប៉ុន្តែ​អគ្គិសនី​នៅតែ​មិនមាន​នៅក្នុង​ផ្នែក​ខ្លះ​នៃ​រដ្ឋធានី Caracas និង​តំបន់​ភាគ​ខាងលិច​ក្បែរ​ព្រំដែន​ជាមួយ​ប្រទេស​កូ​ឡុំ​ប៊ី​។​

លោក Maduro បាន​បន្ទោស​ក្រុង​វ៉ាស៊ីនតោន​ថា​បានរៀបចំ​នូវ​អ្វីដែល​លោក​និយាយថា ជាការ​វាយប្រហារ​តាម​អ៊ី​ន​ធើ​ណិ​ត​ដ៏​ទំនើប​ទៅលើ​ប្រតិ​ប​ត្ដិ​ការ​វា​រី​អគ្គិសនី​របស់​ប្រទេស​វេ​ណេ​ហ្ស៊ូ​អេ​ឡា​៕ REUTERS



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu