ភ្នំពេញ ៖ ក្នុងរយៈពេល៣ថ្ងៃ នាចុងសប្ដាហ៍នេះ៦ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជន សម្ដេចតេជោ (TYDA) បានសហការជាមួយអង្គការមូលនិធិពុទ្ធសាសនាឆឺជីកម្ពុជា រួមទាំងក្រុមវេជ្ជបណ្ឌិតជាតិ និងអន្តរជាតិចំនួន២៨៥នាក់ មកពី៨ប្រទេស គឺតៃវ៉ាន់ សឹង្ហបុរី ម៉ាឡេស៊ី វៀតណាម ឡាវ កម្ពុជា អាមេរិក និងបារាំង ដើម្បីចុះពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋនៅស្រុកព្រៃកប្បាស ខេត្តតាកែវ ដោយគិតថ្លៃរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១ ដល់ទី៣ ខែមីនា ឆ្នាំ២០១៩។
លោកបណ្ឌិត ពេជ សោភ័ន រដ្ឋលេខាធិការប្រចាំការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ អនុប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តតាកែវ និងជាសហប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានស្រុកព្រៃកប្បាស បានមានប្រសាសន៍ថា ការចុះពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋនៅក្នុងស្រុកព្រៃកប្បាសដោយឥតគិតថ្លៃនេះ គឺជាគោលនយោបាយនិងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាដែលមាន សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលលោកតែងតែគិតគូរយកចិត្តទុកដាក់ជាប់ជានិច្ចចំពោះសុខទុក្ខ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ។
លោកបានថ្លែងអំណរគុណប្រជាពលរដ្ឋនៅទូទាំងស្រុកព្រៃកប្បាសដែលបានបោះឆ្នោតគាំទ្រសម្ដេចតេជោ ហ៊ុន សែន ធ្វើនាយករដ្ឋមន្ត្រី ដឹកនាំប្រទេសជាបន្តទៀត។
ចំណែក លោកវេជ្ជបណ្ឌិត ស៊ូ ស៊ីផាន់ណា នាយកប្រតិបត្តិសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) បានមានប្រសាសន៍ថា ការសហការធ្វើសកម្មភាពមនុស្សធម៌ដោយការចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតថ្លៃនៅក្នុងស្រុកព្រៃកប្បាសនាពេលនេះ គឺបានយកចិត្តទុកដាក់ពីសំណាក់បងប្រុស ហ៊ុន ម៉ាណែត និង បងស្រី ពេជ ចន្ទមុន្នី ដែលលោកតែងតែឲ្យក្រុមការងារ និងកម្លាំងស្ម័គ្រចិត្តចូលរួមសហការ និងធ្វើការងារមនុស្សធម៌ជូនប្រជាពលរដ្ឋ ដោយប្រើទាំងជំនាញ និងទឹកចិត្តស្រឡាញ់ចំពោះប្រជាពលរដ្ឋ។ ជាមួយគ្នានោះ លោកវេជ្ជបណ្ឌិតក៏បានថ្លែងអំណរគុណអង្គការមូលនិធិពុទ្ធសាសនាឆឺជីកម្ពុជា រួមទាំងក្រុមវេជ្ជបណ្ឌិតជាតិ និងអន្តរជាតិចំនួន២៨៥នាក់មកពី៨ប្រទេស និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ដែលបានចូលរួមសហការរៀបចំសកម្មភាពមនុស្សធម៌ដ៏មានតម្លៃនេះ។
សូមបញ្ជាក់ថា ប្រជាពលរដ្ឋដែលមកទទួលការពិនិត្យ និងព្យាបាលជំងឺ ដែលចូលរួមទាំងអស់សរុបចំនួន៥,៧៨៩នាក់ ត្រូវបានពិនិត្យ និងព្យាបាលដោយឥតគិតថ្លៃដោយសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) និងក្រុមវេជ្ជបណ្ឌិតចំនួន៥០នាក់ នៃអង្គការមូលនិធិពុទ្ធសាសនាឆឺជីកម្ពុជា រួមទាំងក្រុមវេជ្ជបណ្ឌិតជាតិ និងអន្តរជាតិចំនួន២៨៥នាក់ មកពី៨ប្រទេស គឺចិន (តៃវ៉ាន់) សិង្ហបុរី ម៉ាឡេស៊ី វៀតណាម ឡាវ កម្ពុជា អាមេរិក និងបារាំង សកម្មភាពមនុស្សធម៌នេះ ស្ថិតក្រោមវត្តមាន។
លោកបណ្ឌិត ពេជ សោភ័ន រដ្ឋលេខាធិការប្រចាំការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ អនុប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តតាកែវ និងជាសហប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកព្រៃកប្បាស ខេត្តតាកែវ លោកវេជ្ជបណ្ឌិត ស៊ូ ស៊ីផាន់ណា នាយកប្រតិបត្តិសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) និងក្រុមវេជ្ជបណ្ឌិតចំនួន៥០នាក់ លោក ជៀន សូស៊ីញ តំណាងអង្គការមូលនិធិពុទ្ធសាសនាឆឺជីកម្ពុជា រួមទាំងក្រុមវេជ្ជបណ្ឌិតជាតិ និងអន្តរជាតិចំនួន២៨៥នាក់ មកពី៨ប្រទេសគឺចិន (តៃវ៉ាន់) សឹង្ហបុរី ម៉ាឡេស៊ី វៀតណាម ឡាវ កម្ពុជា អាមេរិក និងបារាំង សរុបក្រុមវេជ្ជបណ្ឌិតទាំងអស់ចំនួន៣៣៥នាក់ ជាមួយគ្នានោះ ដែលក៏មានការអញ្ជើញចូលរួមពី ឯកឧត្ដមក្រុមការងារថ្នាក់ជាតិ ចុះជួយឃុំទាំង១៣ក្នុងស្រុកព្រៃកប្បាស អាជ្ញាធរ យុវជន និងផ្នែកដែលពាក់ព័ន្ធផងដែរ៕
Source: Kampuchea Thmey Daily
0 Comments