Ad Code

សហព័ន្ធ​ហែល​ទឹក​ ត្រៀម​បើក​វគ្គ​បណ្ដុះបណ្ដាល​គ្រូ​បង្វឹក​កីឡា​បាល់​ទឹក “Water Polo”



កម្ពុជា​ គ្រោង​នឹងដាក់​វិញ្ញាសា​កីឡា​បាល់​ទឹក "Water Polo"​សម្រាប់​ការប្រកួត​កីឡា​ Sea Games លើក​ទី​៣២ ​ឆ្នាំ​២០២៣ ​ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នោះ​។​

លោក ហែម គី​រី អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក​បាន​ឲ្យ​ដឹងថា ពេលនេះ​ សហព័ន្ធ​ បាន​ប្រកាស​បើក​វគ្គ​បណ្ដុះបណ្ដាល​គ្រូបង្វឹក​កីឡា​បាល់​ទឹក “Water Polo” ជា​ផ្លូវការ​ហើយ ដែល​ជា​គ្រូ​មាន​បទ​ពិសោធន៍​ផ្នែក​កីឡា​នេះ​ ដើម្បី​ត្រៀម​រៀបចំ​ព្រឹត្តិការណ៍​ការប្រកួត​កីឡា SEA GAMES ២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ ផ្ទះ​។​

លោក ហែម គី​រី បាន​បញ្ជាក់ថា សម្រាប់​សហព័ន្ធ​ នឹង​បង្រៀន​វិញ្ញាសា​បាល់​ទឹក “Water Polo” ដល់​លោកគ្រូ​អ្នកគ្រូ​បង្វឹក​ហែល​ទឹក​ចំនួន១៩​នាក់ មកពី​ក្លិប​-​សមាគម​ចម្រុះ​របស់​សហព័ន្ធ​ខ្មែរ​កីឡា​ហែល​ទឹក។​

លោក​អគ្គលេខា​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក ​ក៏បាន​ឲ្យ​ដឹង​ដែរ​ថា ចំពោះ​ការ​ផ្ដួចផ្ដើម​ឲ្យ​មាន​វគ្គ​នេះ​ឡើង គឺ​ដោយសារ​ការជំរុញ​ពី​លោក​ប្រធាន​សហព័ន្ធ​ខ្មែរ ​កីឡាហែលទឹក ដែល​មាន​ក្នុង​ផែនការមេ ត្រៀម​រៀបចំ​ព្រឹត្តិការណ៍​ការប្រកួត​កីឡា SEA GAMES ២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​៕​



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu