Ad Code

កីឡាការិនី​តេ​ក្វាន់​ដូ​កម្ពុជា ថិ​ប កា​សាន់​ទ្រេ​នី​កូ​ល​ ចូលរួម World Takwondo CHAMPIONSHIP2019



ខេ​មរ​សហព័ន្ធ​តេ​ក្វាន់​ដូ​WT(World Taekwondo)​ នឹង​បញ្ជូន​កីឡា​ការិនី​តេ​ក្វាន់​ដូ​កម្ពុជា ថិ​ប​កា​សាន់ ទ្រេ​នី​កូ​ល “Casandre Nico Tubbs ” ដែលជា​កីឡាការិនី​កូនកាត់​ខ្មែរ​អាមេរិក​ទៅ​ចូលរួម​ប្រកួត​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ជើងឯក​ពិភពលោក​២០១៩ “World Takwondo CHAMPIONSHIP2019” នៅ​ទីក្រុង​Manchester ចក្រភព​អង់គ្លេស ប្រព្រឹត្តិ​ចាប់ពី​ថ្ងៃទី​១៥​ ដល់​១៩ ខែឧសភា ឆ្នាំ​២០១៩​។​
​ ​
លោក ជាតិ ខេមរា ​ជា​សមាជិក​ប្រតិបត្តិ​របស់​ខេ​មរ​សហព័ន្ធ​តេ​ក្វាន់​ដូ​បាន​និយាយថា សហព័ន្ធ​បាន​បញ្ជូន​កីឡាការិនី គ្រូបង្វឹក និង​ដឹកនាំ​ចំនួន​៣​រូប​រួមមាន លោក ជ្រិ​ន សុធា អនុប្រធាន​ខេ​មរ​សហព័ន្ធ​តេ​ក្វាន់​ដូ WT និង​គណៈប្រតិភូ លោក​ឆ​យ យ៉ុង​សុក ​ជា​គ្រូបង្វឹក​ និង​កីឡាការិនី​ថិ​ប​កា​សាន់ ទ្រេ​នី​កូ​ល​ដែលជា​ម្ចាស់​មេដាយមាស​ ក្នុង​ព្រឹត្តិការណ៍​ការប្រកួត​ពាន​រង្វាន់ World Takwondo President Cup ២០១៨។​
​ ​
លោក ជាតិ ខេមរា និយាយទៀតថា ការប្រកួត​នេះ ចែក​ជា​២​ព្រឹត្តិការណ៍​ធំ គឺ​ព្រឹត្តិការណ៍​ការប្រកួត​ពាន​រង្វាន់ World Takwondo President Cup ២០១៩ និង​ព្រឹត្តិការណ៍​ការប្រកួត​កីឡា​តេ​ក្វាន់​ដូ​ជើងឯក​ពិភពលោក​២០១៩ World Takwondo CHAMPIONSHIP ២០១៩ មួយទៀត​។
​ ​
សម្រាប់​ការប្រកួត​ព្រឹត្តិការណ៍​ធំៗ​២​ខាងលើ ​គេ​អនុញ្ញាត​ឲ្យ​តែ​កីឡាករ​-​កីឡាការិនី​ ដែលមាន​ចំណាត់​ថ្នាក់​ពិភពលោក​(World Ranking)​ល្អៗ​ ទើប​អាច​ចូលរួម​ប្រកួត​បាន។​

ពេលនេះ កីឡាការិនី ថិ​ប កា​សាន់​ទ្រេ​នី​កូ​ល ជាប់​ចំណាត់ថ្នាក់​លេខ​៧​ពិភពលោក ប្រសិន​កីឡា​ការិនី​តេ​ក្វាន់​ដូ​កម្ពុជា​រូបនេះ ឈ្នះ​មេដាយមាស​លើ​វិញ្ញាសា​ប្រយុទ្ធ​ប្រភេទ​ទម្ងន់​ក្រោម​៦២​គ​.​ក្រ នៃ​ការប្រកួត World Takwondo CHAMPIONSHIP ២០១៩ នេះ នឹងមាន​សិទ្ធិ​ក្នុង​ព្រឹត្តិការណ៍​ការប្រកួត​កីឡា​អូឡាំពិក​ឆ្នាំ​២០២០​ដោយ​ស្វ័យប្រវត្តិ​៕​


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu