Ad Code

Ambient Mode ​ថ្មី ​របស់ ទូរទស្សន៍​ Samsung QLED ពិតជា​ផ្តល់​ឲ្យ​​​លោកអ្នក​នូវ​សោភ័ណភាព​ដ៏​ប្រណិត​សម្រាប់​គេហដ្ឋាន



ភ្នំពេញ​ ៖ ស្រប​ពេលដែល​បច្ចេកវិទ្យា​មានការ​អភិវឌ្ឍ​​ឥតឈប់ឈរ​ក្នុងការ​ផ្តល់ជូន​ការរស់នៅ​កាន់តែ​ងាយស្រួល​នោះ ​ក្រុមហ៊ុន​បច្ចេកវិទ្យា និង​អេឡិចត្រូនិក​យក្ស សាម​សុង ក៏បាន​ធ្វើការ​ប្រកាស និង​ផ្តល់ជូន​នូវ​ភាព​អស្ចារ្យ​នៃ​ទូរទស្សន៍ QLED ដ៏​វៃឆ្លាត​បំផុត​ជាមួយនឹង​មុខងារ Ambient Mode ថ្មី​របស់ខ្លួន​។ ហើយ​សម្រាប់​មុខងារ Ambient Mode ថ្មី​នេះដែរ​គឺ​ពិតជា​អាច​ផ្តល់នូវ​ប្រណីតភាព និង​ការទាក់ទាញ​បំផុត​សម្រាប់​គេហដ្ឋាន​ក៏ដូចជា​បន្ទប់ទទួលភ្ញៀវ​របស់​អ្នក​បាន​។ ជាក់ស្តែង​វា​អាច​ផ្លាស់ប្តូរ​អេក្រង់​ទូរទស្សន៍​សាម​សុង QLED របស់​អ្នក​ទៅជា​ស៊ុម​រូបភាព ឬ​អាច​បំ​លែង​ឱ្យទៅជា​អេក្រង់​ពណ៌​ដូច​ទៅនឹង​ផ្ទៃ​ជញ្ជាំង​របស់​អ្នក​បាន​ផងដែរ​ដោយ​ប្រើប្រាស់​ថាមពល​តិច​បំផុត​។

គួរបញ្ជាក់​ផងដែរ​ថា​មុខងារ Ambient Mode ថ្មី ដែលមាន​នៅក្នុង​ទូរទស្សន៍ សាម​សុង QLED នេះ​គឺ​ត្រូវបាន​បង្កើតឡើង​យ៉ាង​ល្អឥតខ្ចោះ​ពី​សិល្បៈករ​ល្បីៗ​ជាច្រើនរូប​ជុំវិញ​ពិភពលោក​ដូចជា​៖ Tali Lennox និង Scholten & Baijings ជាដើម​។ បន្ថែម​លើសពីនេះ​ទៀត​នោះ លោក Jongsuk Choo ដែលជា​អនុប្រធាន​នាយក​ប្រតិបត្តិ​ផ្នែក Visual Display Business នៃ​ក្រុមហ៊ុន​អេឡិចត្រូនិក សាម​សុង បាន​មានប្រសាសន៍ថា “ យើង​ពិត​ជាមាន​មោទនភាព​ក្នុងការ​ផ្តល់ជូន​នូវ​មុខងា Ambient Mode ថ្មី​នេះ​សម្រាប់​អតិថិជន​ទាំងអស់​ដែល​មិន​គ្រាន់តែ​បន្ថែម​ភាពស្រស់ស្អាត​ដ៏​ល្អ​ឯក​សម្រាប់​អេក្រង់​ទូរទស្សន៍​នៅពេល​បិទ​ប៉ុន​ណោះ​ទេ​ប៉ុន្តែ​ថែមទាំង​ធ្វើឱ្យ​បែបផែន​ជីវិត​កាន់តែ​រស់​រវើក និង​ទាន់សម័យ​ផងដែរ​”​។

*** ក្រុមហ៊ុន សាម​សុង តែងតែ​នាំមក​ជូន​នូវ​បទពិសោធន៍​នៃ​ជីវិត​ដ៏​រស់​រវើក​ជាមួយនឹង​បច្ចេកវិទ្យា​ទំនើបៗ​បំផុត​សម្រាប់​លោកអ្នក និង​ពិភពលោក​ទាំងមូល​។ លោកអ្នក​ក៏​អា​ចរក​ជាវ​បាន​នៅតាម​បណ្តា​ហាង​ទំនើប សាម​សុង និង​ដេប៉ូ​ចែកចាយ​របស់ សាម​សុង ណាមួយ​ដែល​នៅ​ជិត​លោកអ្នក​បំផុត​ទូទាំងប្រទេស ឬ​ទំនាក់ទំនង​តាមរយៈ​លេខ​៖ 1800-203232៕
   

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu