Ad Code

សាហាវ​ណាស់​ គ្រាន់តែ​ជះ​ទឹក​ទៅ​ក្បែរ​កន្លែងដេក​ ស្រាប់តែ​ទាញ​កាំបិត​ចាក់​ធ្លាយ​ពោះ



ភ្នំពេញ​ ៖ ​វា​ពិតជា​សាហាវ​ខ្លាំងណាស់​ ដែល​គ្រាន់តែ​ច្រឡំ​ជះ​ទឹក​ទៅ​ក្បែរ​កន្លែងដេក​សោះ ​ស្រាប់តែ​ភាគី​បង្ក​ ស្ទុះ​ទៅ​ទាញ​កាំបិត​ចាក់​ធ្លាយ​ពោះ​អ្នក​ជះ​ទឹក​។​

ហេតុការណ៍​នេះ​ កើតឡើង​នៅវេលា​ម៉ោង​២០​និង​០០​នាទី​យប់​ថ្ងៃទី​២៣ ​ខែមេសា​ នៅ​ចំណុច​ផ្ទះ​គ្មាន​លេខ ​ភូមិ​តាងៅ​ សង្កាត់​និរោធ​ ខណ្ឌ​ច្បារអំពៅ​ រាជធានី​ភ្នំពេញ​។​

តាម​ប្រភព​ព័ត៌មាន​ពី​លោក​ម៉ៅ សឿត អធិការរង​នគរបាល​ខណ្ឌ​ច្បារអំពៅ​ទទួលបន្ទុក​ព្រហ្មទណ្ឌ​បាន​ឲ្យ​ដឹងថា​ ជនរងគ្រោះ​ឈ្មោះ​កែវ វ៉ាន់​ធី ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ជាតិខ្មែរ មុខរបរ​ជាងឈើ ស្នាក់ នៅ​ភូមិ​តាងៅ សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ។ -​ជនសង្ស័យ​ឈ្មោះ​ម៉ាន់ ដា​រិ​ទ្ធ ភេទ ប្រុស អាយុ​២៥​ឆ្នាំ ជាតិខ្មែរ មុខរបរ​គ្មាន ស្នាក់នៅ ភូមិ​តាងៅ សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ​។​

ហេតុការណ៍ ៖ កាលពី​ថ្ងៃទី ២៣-០៤-២០១៩ ម៉ោង​២០​និង​០០​នាទី ជនរងគ្រោះ​ជិះ​ម៉ូតូឌុប​មិត្តភក្តិ​ទៅផ្ទះ ពេលមកដល់​ចំណុចកើតហេតុ ក៏​ឈប់​ម៉ូតូ​សុំ​ទឹក​គេ​ផឹក រួច​ជះ​ទឹក​ទៅ​ក្បែរ​កន្លែង​ជនសង្ស័យ​កំពុង​ដេក​លើ​អង្រឹង ពេលនោះ​ជនសង្ស័យ​សួរថា ម៉េច​បង​ឯង​ជះ​ទឹក​ដាក់​កន្លែង​ខ្ញុំ​ដេក​អីចឹង​? រួច​ក៏មាន​ទំនាស់​ពាក្យសម្តី​គ្នា ស្រាប់តែ​ជនសង្ស័យ​យក​កូនកាំបិត ចុង​ស្រួច​ចាក់ទៅលើ​ជនរងគ្រោះ​ចំពោះ​របួសធ្ងន់ រួច​ជនសង្ស័យ​រត់គេចខ្លួន​យក កូនកាំបិត​បោះចោល​ក្នុងព្រៃ​បាត់​។ ចំណែក​ជនរងគ្រោះ​ត្រូវបាន​ក្រុមគ្រួសារ​នាំទៅ​ព្យាបាល​របួស​នៅ​មន្ទីរពេទ្យបង្អែក ច្បារអំពៅ ដេរ​០៥​ថ្នេរ​។ រហូតដល់​ម៉ោង​២១​និង​០០​នាទី​ថ្ងៃ​ដដែល សមត្ថកិច្ច​យើង​ឃាត់ខ្លួន​បាន​ជនសង្ស័យ​នៅ​ភូមិ តាងៅ សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ បញ្ជូនមក​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារអំពៅ ចាត់ការ​តាមច្បាប់​៕​



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu