Ad Code

Oup Sai មក​ជម្រះបញ្ជី​ជាមួយ យុគ យក្ស​ផ្លែ នៅលើ​សង្វៀន TV5



អ្នក​ប្រដាល់​ថៃ​ឈ្មោះ Oup Sai គេ​នឹងត្រូវ​ឡើង​មកជួប​ប្រកួត​ជម្រះបញ្ជី​ជាមួយ យុគ យក្ស​ផ្លែ អ្នក​ប្រដាល់​ក្លិប​បូរី​រាជសីហ៍​មាន​រិ​ទ្ធ។ ពីរ​នាក់​នេះ ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់ ៥៧ គីឡូក្រាម ។​

Oup Sai ធ្លាប់​មក​ប្រកួត​នៅ​កម្ពុជា​៣​លើក​ហើយ​។ ការ​មកជួប​គ្នា​លើក​ទី​១ (០៦​តុលា​២០១៨)​យក្ស​ផ្លែ វាយ​ចាញ់​Oup Sai ដោយ​ពិន្ទុ​។​មក​លើក​ទី​២ កាលពី​ថ្ងៃទី​១០​វិច្ឆិកា​២០១៨ Oup Sai បាន​វាយ​ចាញ់​យុគ យក្ស​ផ្លែ ក្នុង​ទឹក​ទី​៣​។​ហេតុនេះហើយ ទើប​គេ​បាន​សុំ​មក​ជម្រះបញ្ជី​យក្ស​ផ្លែ​វិញ​នោះ​។​

អ្នក​ប្រដាល់​ថៃ ដែល​យុគ យក្ស​ផ្លែ ត្រូវ​ជួប​ជម្រះបញ្ជី​នេះ ជា​ជើង​ខ្លាំង​ស្រករ​ក្រោយ​មួយរូប​នៅ​ស្រុកថៃ ។ Oup Sai គេ​មាន​ជំនាញ​ប៉ិនប្រសប់​ក្នុងការ​ប្រក​ណ្តា​ប់​ដៃ ។ គេ​មាន​ប្រវត្តិ​ប្រកួត​៦១​លើក ដោយ​វាយ​ឈ្នះ​៥២​លើក ចាញ់​០៩​លើក មិនដែល​ស្មើ ខ​ណះ​ដែល​យុគ យក្ស​ផ្លែ គេ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​១៦៣​លើក ឈ្នះ​១៣៣​លើក ចាញ់​២៦​លើក និង​ស្មើ​០៤​លើក ។

Oup Sai ដែល​ធ្លាប់​ជួប​យុគ យក្ស​ផ្លែ​ពីរដង​ហើយ​នោះ សម្រាប់​ការជួប​លើក​នេះ គេ​មិនមាន​ការព្រួយបារម្ភ​ទេ ព្រោះ​គេ​ស្គាល់​ពី​ថ្វីដៃ​របស់​យក្ស​ផ្លែ​ហើយ​នោះ ។

យុគ យក្ស​ផ្លែ ការប្រកួត​ចុងក្រោយ​របស់គេ គឺ​វាយ​ឈ្នះ​អ្នក​ប្រដាល់​ថៃ​Yutta Chhai ក្នុង​ទឹក​ទី​៣ កាលពី​ថ្ងៃទី​២០​មេសា​កន្លងទៅនេះ ។

ទោះជា​យ៉ាងណា ការ​ឈ្នះ​ចាញ់​រវាង​យុគ យក្ស​ផ្លែ និង Oup Sai នេះ ពុំមាន​នរណា​ហ៊ាន​ទាយ​មុន​ថា​អ្នកណា​ឈ្នះ​នោះទេ សម្រាប់​ការជួបគ្នា​លើក​ទី​៣​នេះ ? ។​

បើតាម​លោក ថៃ អ៊ូ អ្នកដឹកនាំ​កីឡាករ​ថៃ​មក​ប្រកួត​នោះ បាន​អះអាងថា Oup Sai ដែល​មកជួប​យក្ស​ផ្លែ​នេះ ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​មួយរូប​នៅ​ស្រុកថៃ ដែល​យុគ យក្ស​ផ្លែ មិនអាច​មើលស្រាល​គេ​បានឡើយ បើទោះជា​គេ​(Oup Sai)​ធ្លាប់​ចាញ់​ម្តង​ហើយក៏​ដោយ ។

ទោះជា​យ៉ាងនេះ​ក្តី ក្រុមអ្នកវិភាគ​ប្រដាល់ ពួកគេ​នៅតែមាន​ជំនឿ​ទុកចិត្ត​ថា យុគ យក្ស​ផ្លែ ឈ្នះ​លើ Oup Sai នោះ​ដដែល ព្រោះថា​យុគ យក្ស​ផ្លែ នេះ គេ​ជា​ជើង​ខ្លាំង ។ មួយទៀត យកស​ផ្លែ គេ​មានបទពិសោធន៍​ច្រើន និង​ល្បិចកល​ខ្ពស់​ក្នុងការ​ផ្តួល​គូប្រកួត ។

ចំពោះ​ការប្រកួត​ប្រដាល់​ដណ្តើមពាន​រង្វាន់​ជើងឯក​TV5 Knock Out Series by K.cement ទម្ងន់​៥៤ គីឡូក្រាម លើស​ង្វៀន​TV5 ព្រែកកំពឹស នៅ​យប់​ថ្ងៃទី​២០​មេសា​នេះដែរ ជាការ​ប្រកួត​លើកចុងក្រោយ ក្នុង​ជម្រុះ​ជុំ​ទី​១ ដែលមាន​អ្នក​ប្រដាល់ ៤ រូប ដើម្បី​ប្រជែង​យក​កៅអី​សម្រាប់​ជុំ​ទី​២​បន្តទៀត​នោះ ។​

សម្រាប់​ការប្រកួត​ជម្រុះ​លើកចុងក្រោយ​នេះ ញឹម សារិទ្ធ អ្នក​ប្រដាល់​ក្លិប​អា​រុណ​រះ​កីឡា នឹង​ជួប​ប្រកួត​ជាមួយ គិ​ន ខ្លឹម អ្នក​ប្រដាល់​ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១ ។ ការជួបគ្នា​រវាង ញឹម សារិទ្ធ និង គិ​ន ខ្លឹម នេះ មិនដឹងថា​តើ អ្នកណា​ជា​អ្នកឈ្នះ​នោះឡើយ ព្រោះថា​ពួកគេ​ទាំងពីរ​នាក់​សុទ្ធតែជា​ជើង​ថ្មី​ដូចគ្នា ។​

ចំពោះ​ការប្រកួត​មួយគូ​ទៀត​នោះ ជាការ​ជួបគ្នា​រវាង ម៉ាក់ សាមុត អ្នក​ប្រដាល់​ជើង​ថ្មី នៃ​ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ និង លីន វ​ណ្ណះ អ្នក​ប្រដាល់​ក្លិប​បូរី​រាជសីហ៍​មាន​រិ​ទ្ធ។ ពីរ​នាក់​នេះ មិន​ធ្លាប់​ប៉ះគ្នា​ទេ​កន្លងមក ដោយសារ​ពួកគេ​ទាំងពីរ ជា​អ្នក​ប្រដាល់​ថ្មី​ស្រករ​ក្រោយ​ដូចគ្នា ។ យ៉ាងណា ការប្រកួត​រវាង​អ្នក​ប្រដាល់​ទាំងពីរ ពុំ​ដឹងថា​នរណា​ជា​អ្នកមាន​សំណាង​បាន​ឡើងទៅ​ប្រកួត​បន្តទៀត​នោះទេ ?​។​

សូមបញ្ជាក់ថា ការប្រកួត​ក្នុង​ជុំ​ទី​១​នេះ គឺ​ប្រកួត​តែ​បី​ទឹក​ទេ ដោយ​ក្នុង​មួយ​ទឹក​មាន​៣​នាទី សម្រាក​២​នាទី ហើយ​អ្នក​ដែល​ឈ្នះ​បាន​ឡើង និង​អ្នក​ដែល​ចាញ់​ត្រូវ​ជ្រុះ​ធ្លាក់​ត្រឹមនេះ ។​

ព្រឹត្តិការណ៍​ប្រកួត​ប្រដាល់​ដណ្តើមពាន​រង្វាន់​ជើងឯក​TV5 Knock Out Series by K.cement​ទម្ងន់​៥៤​គីឡូក្រាម មាន​អ្នក​ប្រដាល់​ចំនួន ៣២ នាក់​ចូលរួម ហើយ​ចែកចេញជា ៤ ជុំ និង​មាន​រូបមន្ត​ប្រកួត គឺ​ជុំ​ទី​១​ជាការ​ប្រកួត​ជម្រុះ​ក្នុងចំណោម​៣២​នាក់ ទុក​តែ​១៦​នាក់ ។

មកដល់ពេលនេះ គឺមាន​អ្នក​ប្រដាល់​ចំនួន​១៤​រូប​ហើយ ដែល​បាន​កក់​កៅអី​សម្រាប់​ជុំ​ទី​២ គឺ​ម៉ន ភារ​ម្យ ក្លិប​ការិយាល័យ​ទី​៥​កងទ័ពជើងគោក ,​ចាន់ សាន់ ក្លិប​តា​ព្រហ្ម​មានជ័យ , ឡុង ណង​សៅ ក្លិប​សាល​វ័​ន្ត​កីឡា​, គួ​ន សុវណ្ណ ក្លិប​យុវ​វាល​ស្បូវ​កីឡា , អេ ហនុមាន ក្លិប​អេ​ភូ​ថង​កីឡា , ផាន់ សុផាត ក្លិប​ពុទ្ធ​សេរី​វង្ស​កីឡា​,​គឿ​ម សុវណ្ណ​ឌឿ​ត ក្លិប​មោងឫស្សី​មរតក​គុន​ខ្មែរ​, ខេ​ម ចាន់ ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១ , ឫទ្ធិ សាស្ត្រា​វុ​ធ ក្លិប​អាណាចក្រ​គុន​ខ្មែរ ,​សូត្រ វាសនា ក្លិប​បក្សី​ស្លាប​ដែក ,​អេ​អាំ​ម៉ា​រី​ន ភូ​ថង ក្លិប​អេ​ភូ​ថង​កីឡា , ជី ឆៃលី ក្លិប​កងពលធំ​អន្តរាគមន៍​លេខ​២ ,​សេក សារ៉ាន់ ក្លិប​អង្គរ​មានជ័យ​ខេត្តសៀមរាប និង លី តក់ ក្លិប​ប្រយុទ្ធ​គុន​ខ្មែរ​៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu