Ad Code

អតីត​ប្រធានាធិបតី​វៀតណាម​ ដែល​បណ្តេញ​ពួក​ខ្មែរក្រហម​បានទទួល​មរណភាព​នៅ​អាយុ​៩៩​ឆ្នាំ​



លោក​ឧ​ត្ត​ម​សេនីយ៍ Le Duc Anh ដែលជា​បុរស​ខ្លាំង​គណ​បក្សកុម្មុយនិស្ត​និង​ជា​អតីត​ប្រធានាធិបតី​វៀតណាម​ដែល​ដឹកនាំ​ការវាយលុក​ប្រទេស​កម្ពុជា​ហើយ​ឈានទៅដល់​ការផ្តួលរំលំ​របប​ខ្មែរក្រហម​បានទទួល​មរណភាព​នៅ​អាយុ​៩៩​ឆ្នាំ​។ ​លោក Duc Anh ដែល​កើត​នៅ​ឆ្នាំ​១៩២០​បាន​ចំណាយ​ពេល​ជាច្រើន​នៃ​ជីវិត​របស់គាត់​នៅ​ភាគ​ខាង
ត្បូង​ប្រទេស​វៀតណាម​ដែល​នៅ​ទីនោះ​គាត់​បាន​ចូលរួម​ក្នុង​សង្គ្រាម​កុម្មុយនិស្ត​ប្រឆាំង​ពួក​បារាំង​ហើយ​បន្ទាប់មក​សហរដ្ឋអាមេរិក​។ រដ្ឋាភិបាល​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​បាន​ប្រកាសថា លោក Duc Anh បាន​លាចាក​លោក​នៅ​ល្ងាច​ថ្ងៃ​ច័ន្ទ​បន្ទាប់ពី​មាន​ជំងឺ​រ៉ាំរ៉ៃ​។

​លោក​បាន​កាន់តំណែង​ជា​ប្រធានាធិបតី​នៅ​ចន្លោះ​ឆ្នាំ​១៩៩២​ដល់​ឆ្នាំ​១៩៩៧​ដោយ​ដឹកនាំ​គណបក្សកុម្មុយនិស្ត​ខណៈ​ប្រទេស​វៀតណាម​ចាប់ផ្តើម​ធ្វើកំណែទម្រង់​ទីផ្សារ​ដែល​ជំរុញ​កំណើនសេដ្ឋកិច្ច​គួរ​ឲ្យ​កត់សម្គាល់​។នៅ​ឆ្នាំ​១៩៩៥ គាត់​បាន​ក្លាយ ជា​ប្រមុខរដ្ឋ​វៀតណាម​ដំបូង​គេ​ដែល​ឈាន​ជើង​លើ​ទឹកដី​សហរដ្ឋអាមេរិក​បន្ទាប់ពី​សង្គ្រាម​វៀតណាម​នៅ​ពេល​គាត់​ចូលរួម​ខួប​លើក​ទី​៥០​នៃ​អង្គការសហប្រជាជាតិ​ក្នុង​ទីក្រុង​ញ៉ូយ៉ក​។

​គាត់​បានទទួល​ការអប់រំ​នៅ​អតីត​សហភាពសូវៀត​និង​ខ្វាក់ភ្នែក​ម្ខាង​។ គាត់​បាន​កាន់តំណែង​យោធា​ជាច្រើន​អំឡុង​សង្គ្រាម​វៀតណាម​។​ គាត់​គឺជា​មនុស្ស​ម្នាក់​ក្នុង​ក្រុម “​អ្នក​រំដោះ​សៃ​ហ្គ​ន​” ដោយ​កាន់តំណែង​ជា​មេបញ្ជាការរង​នៃ​ក្រុម​វាយលុក​ដែល​បាន​ផ្តួលរំលំ​រដ្ឋាភិបាល​វៀតណាម​ខាងត្បូង​ដែល​គាំទ្រ​ដោយ​សហរដ្ឋអាមេរិក​។​​គាត់​ត្រូវបាន​គេ​ចងចាំ​សម្រាប់​ការដើរ​តួនាទី​ជា​មេបញ្ជាការ​នៅក្នុង​ការវាយលុក​ប្រទេស​កម្ពុជា​ដែល​បាន​បណ្តេញ​របប​ខ្មែរក្រហម​របស់​ប៉ុលពត​ឲ្យ​ចេញពី​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​១៩៧៨​ដែលជា​ហេតុ​ធ្វើ​ឲ្យ​គាត់​ទទួលបាន​រហស្សនាម​ថា “​ខ្លា​កម្ពុជា​”​។​ ​ពិធី​បុណ្យសព​ថ្នាក់​រដ្ឋ​ត្រូវបាន​គេ​រំពឹងថា​នឹង​ប្រារព្ធ​ធ្វើឡើង​សម្រាប់​គាត់​៕ AFP




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu