Ad Code

ប៉ុនប៉ង​លួច​ទ្រព្យសម្បត្តិ​គេ ត្រូវ​ម្ចាស់ផ្ទះ​ និង​អ្នក​ភូមិ ​ចាប់​ប្រគល់​ឲ្យ​សមត្ថកិច្ច



ឧ​ត្ត​រ​មានជ័យ ​៖​ នៅ​ថ្ងៃ​ទី​២៣ ខែ​មេសា ឆ្នាំ​២០១៩ ​វេលា​ម៉ោង​១​និង​២០​នាទី ​នៅ​ចំណុច​លើ​ផ្ទះ​ជនរងគ្រោះ​ឈ្មោះ​ ស្រង សារឹម ​ភេទ​ប្រុស អាយុ​៥២​ឆ្នាំ មាន​ទីលំនៅ ភូមិ​អូរ​ក្រ​វ៉ាន់ សង្កាត់​~​ក្រុង​សំរោង មាន​កើត​ករណី ប៉ុនប៉ង​លួច ដែល​បង្ក​ឡើង​ដោយ​ជនសង្ស័យ​ ឈ្មោះ នូ សែន ភេទ​ប្រុស អាយុ​១៥​ឆ្នាំ រស់នៅ​ភូមិ​បុរី​រដ្ឋបាល សង្កាត់​~​ក្រុង​សំរោង។

ជន​សង្ស័យ​ បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​.​ខែ​.​ឆ្នាំ ​ម៉ោង​កើតហេតុ​ខាង​លើ រូប​ខ្លួន​បាន​ជិះ​កង់ ពណ៌​ក្រហម​១​គ្រឿង មកដល់​ផ្ទះ​កើតហេតុ​ ឃើញ​ម្ចាស់​ដេកលក់ និង​ស្ងាត់​ល្អ រូប​ខ្លួន​ក៏បាន​ទុក​កង់​នៅ​តាម​ផ្លូវ​លេខ​១៦ (​ក្រៅរបង​ផ្ទះ​) រួច​ក៏​ឡើងជា​ន់​លើ​ពាងទឹក​តោង​ឥដ្ឋ​ប្រហោង​ខ្យល់ ឡើងទៅ​លើផ្ទះ​។ បន្ទាប់មក​ក៏​ធ្វើ​សកម្មភាព​រាវរក​លួច​ទ្រព្យសម្បត្តិ ចៃដន្យ​ពេលនោះ​ម្ចាស់ផ្ទះ​ភ្ញាក់​ទាន់ រូប​ខ្លួន​ក៏​លោត​ទម្លាក់​ពីលើ​ផ្ទះរ​ត់ទៅ​កើត រួច​បត់​មក​ត្បូង និង​បន្ត​ដើរ​បត់​មក​ទិស​ខាងលិច​វិញ តាមផ្លូវ​លេខ​១៥។ ក្នុងពេល​រូប​ខ្លួន​ដើរ​ឆ្លងផ្លូវ​លេខ​៥ បាន​បន្តិច ស្រាប់តែ​ម្ចាស់ផ្ទះ និង​អ្នកភូមិ​បាន​មក​ទាន់ ហើយ​ចាប់​បញ្ជូន​រូប​ខ្លួន​មកកាន់​អធិការដ្ឋាន​នគរបាល​ក្រុង​សំរោង។

បច្ចុប្បន្ន​ ជនសង្ស័យ​ ត្រូវ​បាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​សំរោង ដើម្បី​កសាង​សំណុំ​រឿង​តាម​នីតិ​វិធី​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu