Ad Code

អតីត​មេឃុំ​ម៉ា​លិ​ក​ម្នាក់ សម្រេច​ចង​.​ក ​សម្លាប់​ខ្លួន ​ គួរ​ឲ្យ​សង្វេគ



រតនគិរី ​៖​ បុរស​វ័យ​ចំណាស់​ម្នាក់ មាន​ជំងឺ​រ៉ាំរ៉ៃ​យូរ​ឆ្នាំ​ហើយ ប៉ុន្តែ​ព្យាបាល​មិន​ជា​សះស្បើយ​ឡើយ​ ក៏ សម្រេចចិត្ត​បញ្ចប់​ជីវិត​ ដោយ​ចង​.​ក​សម្លាប់​ខ្លួនឯង​នៅ​លើ​ផ្ទះ​តែ​ម្ដង។

ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី ​ថ្ងៃ​ចន្ទ ៣​រោច ខែចេត្រ ឆ្នាំកុរ សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី​២២ ខែ​មេសា ឆ្នាំ​២០១៩ កន្លងទៅ ស្ថិតនៅ​ក្នុង​ភូមិ​ម៉ា​លិ​ក ឃុំ​ម៉ា​លិ​ក ស្រុក​អណ្ដូង​មាស ខេត្ត​រតនគិរី។

មន្ត្រី​នគរបាល​ស្រុក​អណ្ដូង​មាស​បាន​ឲ្យ​ដឹង​ថា ជនរងគ្រោះ ​ឈ្មោះ ទីង ងួន ភេទ​ប្រុស អាយុ​៥២​ឆ្នាំ ជនជាតិ​ទំពួន ដោយ​តូច​ចិត្ត​នឹង​ជំងឺ​រ៉ាំរ៉ៃ​ព្យាបាល​មិន​ជា ក៏​សម្រេចចិត្ត​ចង​.​ក​សម្លាប់​ខ្លួនឯង​នឹង​ខ្សែ​អង្រឹង​នៅ​លើ​ផ្ទះ ​ក្នុង​បន្ទប់​របស់​ខ្លួន (​សព​ជា​អតីត​មេឃុំ​ម៉ា​លិ​ក)។ រីឯ​ប្រពន្ធ​ឈ្មោះ សល់ លី អាយុ​៥១​ឆ្នាំ ជនជាតិ​ទំពួន​ មាន​កូន​ចំនួន​០៧​នាក់ ស្រី​០៣​នាក់​ ប្រុស​០៤​នាក់។

ក្រោយ​កើតហេតុ​ សមត្ថកិច្ច​មូលដ្ឋាន​ បាន​ចុះ​ដល់​កន្លែង​កើតហេតុ​ពិនិត្យ​ឃើញ​ថា ​ជនរងគ្រោះ​ស្លាប់​ដោយសារ​ចង​.​ក​សម្លាប់​ខ្លួនឯង​ពិតប្រាកដ​មែន។

​បច្ចុប្បន្ន ​សមត្ថកិច្ច​ បា​ន​ធ្វើ​កំណត់ហេតុ​ប្រគល់​សាកសព​ជូន​ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​ជនជាតិ​ដើម​ភាគតិច​ទំពួន​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu