Ad Code

ព្រឹក​នេះ សម្ដេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត NUM ជាង​ពីរ​ពាន់​នាក់​



​ភ្នំពេញ​ ៖ នៅវេលា​ម៉ោង​៨​និង​៣០​នាទី ព្រឹក​ថ្ងៃទី​២៣ ខែ​មេសា ឆ្នាំ​២០១៩ នេះ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ជាតិ​គ្រប់​គ្រង (NUM) ប្រមាណ​២,២៨៧​នាក់ បន្ទាប់ពី​បានបញ្ចប់​ការសិក្សា​ដោយ​ជោគជ័យ។ និស្សិត​ជយ​លាភី ២,២៨៧​នាក់​នេះ មាន​និស្សិត​ជានា​រី១,១៩៤​នាក់​។​

និស្សិត​ជយលាភី​ដែល​ទទួល​សញ្ញាបត្រ​នាពេលនេះ​រួមមាន​និស្សិត​ថ្នាក់​បរិញ្ញាបត្រ ១,៩១៩ នាក់ នារី ១,០៨២​នាក់​, និស្សិត​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់ ៣៥៥​នាក់ នារី ១១២​នាក់ និង​ថ្នាក់បណ្ឌិត ៤​នាក់​។ ក្នុងចំណោម​និស្សិត​ជយលាភី និស្សិត​ថ្នាក់​បរិញ្ញាបត្រ ២​រូប និង​ និស្សិត​ថ្នាក់បណ្ឌិត១​រូប បាន​ទទួល​សញ្ញាប័ត្រ​ទ្វេ​ពី​សាកលវិទ្យាល័យ​ណង់ និង សាលា​ពាណិជ្ជសាស្ត្រ​អន្តរជាតិ​ណាន់​ស៊ី ប្រទេស​បារាំង​។ និស្សិត​ជយលាភី​ថ្នាក់​បរិញ្ញាបត្រ​ចំនួន ៨៥.៦​ភាគរយ ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់ ៩១.៨៣​ភាគរយ និង​ថ្នាក់បណ្ឌិត​១០០ ភាគរយ​កំពុងមាន​ការងារ​ធ្វើយ​របស់រ​ដ្ឋ​រៀងៗ​ខ្លួន​។​ សូម​បញ្ជាក់​ថា សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​ ជា​សាកលវិទ្យាល័យ​របស់រ​ដ្ឋ​រៀងៗ​ខ្លួន​។​ ដែល​បាន​និង​កំពុង​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​អប់រំ បណ្ដុះ ដែល​បាននិងកំពុង​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​អប់រំ​បណ្ដុះបណ្ដាល​ធនធានមនុស្ស​សម្រាប់​កម្ពុជា​យ៉ាងសកម្ម​។​ ចាប់តាំងពី​ការបង្កើតឡើង​នៅ​ឆ្នាំ​១៩៨៣ មកដល់​ឆ្នាំ​សិក្សា ២០១៧-២០១៨ និស្សិត​ដែល​បានបញ្ចប់​ការសិក្សា​ពី​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​មាន​ចំនួន​សរុប​៤៩,៩១៥​នាក់ នារី​២១,៧២០​នាក់​។ ក្នុងនោះ​ និស្សិត​អាហារូបករណ៍​ចំនួន​៦,៤៤៧​នាក់ នារី​២,៤០៣​នាក់ និង​និស្សិត​សិក្សា​បង់ថ្លៃ​ចំនួន ៤៣,៤៦៨​នាក់ នារី ១៩,៣១៧​នាក់​។​

សាកលវិទ្យាល័យ​ ក៏បាន​ធ្វើ​កិច្ចសហប្រតិបត្តិការ​ល្អ​ជាមួយ​សាកលវិទ្យាល័យ​ដៃគូ​ជាច្រើន ដើម្បី​ធ្វើ​ការ​ផ្លាស់ប្ដូរ​និស្សិត ​និង​សាស្ត្រាចារ្យ លើ​ការសិក្សា ការ​បង្រៀន និង​ការស្រាវជ្រាវ ស្របតាម​តម្រូវ​ការ​ជាក់ស្ដែង ​នៃ​កម្មវិធីសិក្សា​នីមួយៗ​៕



 

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu