Ad Code

ក្រុមយុវជន​ក្លិប​បឹងកេត កក់​កៅអី​វគ្គ​ផ្តាច់ព្រ័ត្រ​មុនគេ ក្នុង​ពាន KMH Cup U18



យ៉ាងហោចណាស់​មាន​ក្រុម​យុវជន​ថ្នាល​របស់​ក្លិប​បាល់ទាត់​ចំនួន​៥​សមាជិក​ក្នុង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League) បាន​ចូលរួម​ប្រកួត​បាល់ទាត់​មហាជន​ពានរង្វាន់ KMH Cup U18 រដូវ​កាល​២០១៩ ដែល​រៀបចំឡើង​ដោយ​ទីលាន​បាល់ទាត់​ឯកជន​មួយ​ក្នុង​រាជធានី​ភ្នំពេញ ខណៈ​ក្រុមយុវជន​បឹងកេត កក់​កៅអី​ឡើងទៅ​លេង​វគ្គ​ផ្តាច់ព្រ័ត្រ​មុនគេ​។



ពានរង្វាន់ KMH Cup U18 នេះ​មាន​ក្រុម​ចូលរួម​ចំនួន​៧​ក្រុម ដោយ​ក្នុងនោះ​មាន​ក្រុម​យុវជន​ព្រះខ័ន​រាជ​ស្វាយរៀង ដែល​ជា​ក្រុម​ការពារ​តំណែង​ជើងឯក KMH Cup U18 2018, ក្រុមយុវជន​ភ្នំពេញ​ក្រោ​ន​, ក្រុមយុវជន​ក្លិប​វិសាខា​,​ក្រុមយុវជន​ក្លិប​បឹងកេត និង​ក្រុមយុវជណ​ក្លិប​អគ្គិសនី​កម្ពុជា ពីលើ​ក្រុម​ពាក់កណ្ដាល​អាជីព Football Coffee និង KMH Academy U18​។

ក្រុមបាល់ទាត់​យុវជន​បឹងកេត ទទួល​បាន​កៅអី​លំដាប់​ទី​១ ក្រោយ​បញ្ចប់​វគ្គ​វិលជុំ​សន្សំ​ពិន្ទុ ពានរង្វាន់ KMH Cup U18 រដូវ​កាល​២០១៩ កាល​ថ្ងៃ​សៅរ៍ ទី​២០ ខែមេសា​។​ក្រុម​ដឹកនាំ​ដោយ​គ្រូ​បង្គោល ឈុន សុធា​រ័ត្ន បាន​យកឈ្នះ​ក្រុម KMH Academy U18 ដោយ​លទ្ធផល ៦​ទល់នឹង​០ ទទួលបាន​២៥​ពិន្ទុ​ពី​ការប្រកួត​១២​លើក​។ ចំណែក​វិសាខា U17 បាន​ឈរ​នៅ​លំដាប់​ទី​២ បន្ទាប់ពី​ឈ្នះ​យុវជន​ព្រះខ័ន​រាជ​ស្វាយរៀង ០​ទល់នឹង​៣​។

​ដូច្នេះ យុវជន​បឹងកេត ទទួល​បាន​កៅអី​ផ្ដាច់ព្រ័ត្រ ដោយ​ស្វ័យប្រវត្តិ ខណៈ​យុវជន​ភ្នំពេញ​ក្រោ​ន ត្រូវ​ប៉ះ​ក្រុម​ការពារ​ជើងឯក​ព្រះខ័ន​រាជ​ស្វាយរៀង ដើម្បី​យក​កៅអី​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ប៉ះ​វិសាខា​។ ក្រុម​ឈ្នះ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ត្រូវ​ជួប​ជាមួយ​បឹងកេត​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​។​ចំពោះ​ប្រកួត​រវាង​ក្រុម​លេខ​៣ ភ្នំពេញ​ក្រោ​ន និង​ក្រុម​លេខ​៤ ព្រះខ័ន​រាជ​ស្វាយរៀង នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី​០៤ និង​ថ្ងៃទី​១១ ខែឧសភា​។

លោក ផុន សិរី​វឌ្ឍនៈ ប្រធាន​គ្រប់គ្រង​ការប្រកួត​បាល់ទាត់​ព្រឹត្តិការណ៍ KMH យល់​ឃើញ​ថា «​ខ្ញុំ​គិតថា​ ឆ្នាំនេះ​ជា​ឆ្នាំ​ដ៏​អស្ចារ្យ មានការ​ប្រកួតប្រជែង​ខ្លាំង ដោយសារ​មានការ​ចូលរួម​ពី​ថ្នាល​ក្លិប​អាជីព​ធំៗ​ចំនួន​៥​។ វា​ពិតជា​ខុសប្លែក​ពី​ឆ្នាំមុន​។ ការប្រកួតប្រជែង​លើ​ទីលាន​កាន់​តែ​ខ្លាំង នឹង​ទាក់ទាញ​អ្នកទស្សនា​កាន់​តែ​ច្រើន​ទាំង​នៅ​ទីលាន​ផ្ទាល់ និង​លើ​បណ្ដាញ​សង្គម​ផងដែរ​។ ទោះបី​ឆ្នាំ​ហ្នឹង ថយ​មកសល់​៧ក្រុម​មែន តែ​ការ​ប្រកួត​ប្រជែង​ខ្ពស់​ជាង​មុន​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu