Ad Code

ប្រជាជន​ស្រីលង្កា ​ត្រូវ​បាន​ជំរុញ​ឲ្យ​ចៀសវាង​វិហារ​ឥស្លាម​និង​ព្រះវិហារ​គ្រិស្ត​ ចំ​ពេល​ភ័យខ្លាច​អំពី​ការវាយប្រហារ​បន្ថែម​ទៀត​



ប្រធានាធិបតី​ស្រីលង្កា​លោក Maithripala Sirisena បាន​និយាយ​នៅ​ថ្ងៃ​សុក្រ​ថា ប៉ូលិស​កំពុង​ស្វែងរក​មនុស្ស​ចំនួន​១៤០​នាក់​ដែល​គេ​ជឿ​ថា​មាន​ទំនាក់​ទំនងជា​មួយ​ក្រុម​រដ្ឋ​ឥស្លាម​ដែល​អះអាង​ទទួលខុសត្រូវ​ចំពោះ​ការ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​អំឡុង​ពិធីបុណ្យ​Easter​ថ្ងៃអាទិត្យ​លើ​ព្រះវិហារ​គ្រិស្ត​និង​សណ្ឋាគារ​។

​ជន​មូ​ស្លីម​នៅ​ប្រទេស​ស្រីលង្កា​ត្រូវ​បាន​គេ​ជំរុញ​ឲ្យ​អធិស្ឋាន​នៅ ក្នុង​ផ្ទះ​នៅ​ថ្ងៃ​សុក្រ​និង​កុំ​ចូល​វិហារ​ឥស្លាម​ឬ​ព្រះវិហារ​គ្រិស្ត​បន្ទាប់ពី​សេវា​ស៊ើបការណ៍​សម្ងាត់​រដ្ឋ​បាន​ព្រមាន​អំពី​ការវាយប្រហារ​គ្រាប់បែក​ក្នុង​រថយន្ត​ដែល​អាច​កើតមាន​ចំពេល​មានការ​ភ័យខ្លាច​អំពី​អំពើហិង្សា​សងសឹក​ចំពោះ​ការ​បំផ្ទុះ​គ្រាប់បែក​ដែល​បានសម្លាប់​មនុស្ស​ចំនួន​២៥៣​នាក់​។

​ស្ថានទូត​អាមេរិក​នៅ​ប្រទេស​ស្រីលង្កា​ក៏បាន​ជំរុញ​ប្រជាពលរដ្ឋ​របស់​ខ្លួន​ឲ្យ​ចៀសវាង​កន្លែង​គោរព​បូជា​ផងដែរ​នៅ​ចុង​សប្ដាហ៍​នេះ​បន្ទាប់ពី​អាជ្ញាធរ​បាន​រាយការណ៍​ថា អាចមាន​ការវាយប្រហា​រ​បន្ថែមទៀត​ដែល​កំណត់​គោលដៅ​លើ​មជ្ឈមណ្ឌល​សាសនា​។ប្រទេស​ស្រីលង្កា​នៅតែមាន​ភាព​តក់ស្លុត​ប​ន្ទា​ប់​ពី​ការវាយប្រហារ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​លើ​ព្រះវិហារ​គ្រិស្ត​៣​កន្លែង​និង​សណ្ឋាគារ​៤​កន្លែង​ដែល​ក៏បង្ក​របួស​ដល់​មនុស្ស​ប្រហែល​៥០០​នាក់​ផងដែរ​។

​យោធា​បាន​និយាយ​នៅ​ថ្ងៃ​សុក្រ​ថា ទាហាន​ជិត​១០,០០០​នាក់​ត្រូវ បាន​ដាក់ ពង្រាយ​នៅ​ទូទាំង​រដ្ឋ​កោះ​មហាសមុទ្រ​ឥណ្ឌា​មួយ​នេះ​ដើម្បី​ធ្វើការ​ឆែកឆេរ​និង​ផ្ដល់​សន្តិសុខ​សម្រាប់​មជ្ឈមណ្ឌល​សាសនា​។ការភ័យខ្លាច​នៃ​អំពើ​ហិង្សា​និកាយ​សងសឹក​បាន​ជំរុញ​ឲ្យ​សហគមន៍​មូ​ស្លីម​ភៀសខ្លួន​ចេញពី​លំនៅ​ដ្ឋាន​របស់​ពួកគេ​រួច​ទៅ​ហើយ​ចំ​ពេល​មានការ​ភ័យខ្លាច​អំពី​ការ​បំផ្ទុះ​គ្រាប់បែក​និង​ការ​បោសសម្អាត​សន្តិសុខ​។

All Ceylon Jamiyathul Ullama ដែល​ជា​ស្ថាប័ន​សាសនា​ឥស្លាម​ដ៏​សំខាន់​របស់​ប្រទេស​ស្រីលង្កា​បាន​ជំរុញ​ឲ្យ​ជន​មូ​ស្លីម​ធ្វើការ​សូត្រ​ធម៌​នៅ​ឯ​ផ្ទះ​នៅ​ថ្ងៃ​សុក្រ​ក្នុង​ករណី​មាន​តម្រូវការ​ការពារ​គ្រួសារ​និង​ទ្រព្យសម្បត្តិ​។ ​ព្រះសង្ឃ​កាឌីណាល់ Malcolm Ranjith ក៏បាន​អំពាវនាវ​ដល់​បព្វជិត​កុំ​ឲ្យ​ធ្វើការ​ទេសនា​នៅ​ព្រះវិហារ​គ្រិស្ត​ផងដែរ​រហូតដល់​មានការ​ជូនដំណឹង​បន្ថែមទៀត​។ លោក​និយាយថា “​សន្តិសុខ​គឺ​សំខាន់​ណាស់​”​។​រហូតមកដល់​ពេលនេះ ប៉ូលិស​បាន​ឃុំឃាំង​មនុស្ស​យ៉ាងតិច​៧៦​នាក់​រួមទាំង​ជនបរទេស​មកពី​ប្រទេស​ស៊ី​រី​និង​អេ​ហ្ស៊ី​ប​ផងដែរ​នៅក្នុង​ការស៊ើបអង្កេតរ​បស់​ពួកគេ ។

​ទោះបីជា​យ៉ាងណាក៏ដោយ ក្រុម​រដ្ឋ​ឥស្លាម​មិនបាន​ផ្តល់​ភស្តុតាង​ដើម្បី​គាំទ្រ​ការអះអាង​របស់ខ្លួន​ដែលថា​ខ្លួន​នៅ​ពីក្រោយ​ការវាយប្រហារ​នោះទេ​។ ប្រសិនបើ​វា​ជាការ​ពិតមែន​នោះ វា​នឹង​ក្លាយជា​ការវាយប្រហារ​ដ៏​អាក្រក់​បំផុត​មួយ​ដែល​ធ្វើឡើង​ដោយ​ក្រុម​នេះ​នៅ​ខាងក្រៅ​ប្រទេស​អ៊ីរ៉ាក់​និង​ស៊ី​រី​៕ REUTERS




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu